សិទិ្ធស័ក្តិ សូមស្វាគមន៍

ការិយាល័យមេធាវី សិទិ្ធស័ក្តិ “សិទិ្ធស័ក្តិ”ពោលគឺអំណាចនៃការសម្រេចឧត្តមប្រយោជន៍នៃ
យុត្តិធម៌តាមរយៈអត្ថន័យថា “ទេវរាជ” ជាស្តេចនៃទេវតា ទ្រង់
យាងព្រះរាជដំណើរគង់ ប្រថាប់លើ ព្រះ ទីនាំង “នាគរាជ” ដែលតំណាងឱ្យអធិបតេយ្យនៃដែនទឹក ដីខ្មែរតាំងពីបុរាណ
កាលតរៀងមក ដើម្បីប្រទាន “ទេវាយុត្តិធម៌” ដល់មនុស្ស ជាតិ ដោយអានុភាពនៃ “ទេវឫទិ្ធ” ដែលតំណាងដោយ “ព្រះខ័ន” ។ ផ្តើមចេញពីនិមិត្តរូបខាងលើនេះ ការិយាល័យមេធាវី សិទិ្ធស័ក្តិ មានគោលដៅផ្តល់សេវាកម្ម ខាងវិស័យច្បាប់ និងកិច្ចការពារក្តី ប្រកបដោយ គុណភាព និងភក្តីភាព ក្នុងគោលបំណង លើកតម្កើងអត្តសញ្ញាណនៃប្រព័ន្ធច្បាប់
និងខឿននីតិសាស្រ្តខ្មែរ ឱ្យរុងរឿងថ្កើងថ្កាន លើដែន ជាតិនិងអន្តរជាតិ ។