“សិទ្ធិស័ក្តិ” សំដៅដល់អំណាចនៃការសម្រេចឧត្តមប្រយោជន៍នៃយុត្តិធម៌ តាមរយៈអត្ថន័យថា “ទេវរាជ” ជា​ស្តេច​​នៃ​ទេវតា​ទ្រង់យាងព្រះរាជដំណើរដោយគង់ប្រថាប់លើព្រះទីនាំង ​“នាគរាជ” ដែលតំណាង​ឱ្យ​អធិបតេយ្យ​​នៃដែន​​ទឹក​ដីខ្មែរតាំងពី​បុរាណ​កាលតរៀងមក  ដើម្បីប្រទាន “ទេវាយុត្តិធម៌” ដល់មនុស្សជាតិ​ដោយ​អនុភាព​នៃ​ទេវឫទ្ធិ ដែលតំណាងដោយ “ព្រះខ័ន”