Our Team - ឯ.ឧ ម៉ុក ច័ន្ទសុធា

ឯ.ឧ ម៉ុក ច័ន្ទសុធា

ស្ថាបនិក និងគណៈប្រឹក្សាជាន់ខ្ពស់




ឯ.ឧ ម៉ុក ច័ន្ទសុធា ជាស្ថាបនិក និងគណៈប្រឹក្សាជាន់ខ្ពស់នៃ​ការិយាល័យ​មេធាវីសិទ្ធិស័ក្តិ ។ លោកត្រូវ​បាន​​ចុះឈ្មោះជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០០៩ និងចាប់តាំងពីខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បទពិសោធន៍វិជ្ជាជីវៈ

ឯកឧត្តម បានបញ្ចប់ការសិក្សានៅឆ្នាំ២០០៦ ពីសាលាសាការីដ៏ល្បីល្បាញមួយក្នុងប្រទេសបារាំង។ ឯកឧត្តម ចាប់ផ្តើមអាជីពជា ជំនួយការច្បាប់ និងអ្នកហាត់ការផ្នែកច្បាប់ ក្នុងមន្ទីសាការី Maître GÉRARD KAEUFLING។ គាត់ក៏បានធ្វើការនៅក្រុមហ៊ុនក្នុងស្រុកដែល ប្រឹក្សាផ្នែកច្បាប់ និងការវិនិយោគក្នុងតំបន់ដែលមានឯកទេសក្នុងទីផ្សារកំពុងរីកចម្រើន។ គាត់ក៏​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​ច្បាប់​នៅ​ក្រុមហ៊ុន​កសិ-ឧស្សាហកម្ម​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា។ គាត់មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនធំៗទាំងកម្ពុជា និងអន្តរជាតិលើប្រតិបត្តិការផ្សេងៗ រាប់ចាប់ពីវិវាទ ការវិនិយោគ អចលនទ្រព្យ និងសំណង់ សម្បទានដីសេដ្ឋកិច្ច ដោយផ្តោតលើប្រេងដូង កៅស៊ូ និងអំពៅ ការបង្កើតក្រុមហ៊ុន ការពង្រីកអាជីវកម្ម បញ្ហាការងារ កិច្ចសន្យាពាណិជ្ជកម្ម មូលបត្រ និងបញ្ហាក្ស័យធន។

ក្នុងនាមជាជំនួយការផ្ទាល់របស់សម្តេចធិបតី តាំងពីឆ្នាំ២០១២ មក ឯកឧត្តម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំក្រុមពិសេសផ្សេងៗ ដើម្បីសិក្សា និងវិភាគលើបញ្ហានានា និងផ្តល់យោបល់អំពីដំណោះស្រាយដែលមានប្រសិទ្ធិភាពបំផុត។

ក្រៅ​ពី​​​ភាសាខ្មែរ លោកនិយាយភាសាបារាំង និងអង់គ្លេស​។

កម្រិតវប្បធម៌

  • Lee Kuan Yew Senior Fellowship in Public Service (ឆ្នាំ២០២២)
  • បរិញ្ញាបត្រជាន់ខ្ពស់វិជ្ជាជីវៈសាការី សាកលវិទ្យាល័យ​ Jean Moulin Lyon 3 ប្រទេសបារាំង (ឆ្នាំ២០០៦)
  • បរិញ្ញាបត្រជាន់ខ្ពស់ ច្បាប់ស្តីពីសកម្មភាពសហគ្រាសពាណិជ្ជកម្ម សាកលវិទ្យាល័យ​លុយមីញែរលីយ៉ុង២ ប្រទេសបារាំង (ឆ្នាំ២០០៥)
  • បរិញ្ញាបត្រ នីតិសាស្ត្រ សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០០៤)