អំពីសិទ្ធិស័ក្តិ

“សិទ្ធិស័ក្តិ” សំដៅដល់អំណាចនៃការសម្រេចឧត្តមប្រយោជន៍នៃយុត្តិធម៌ តាមរយៈអត្ថន័យថា “ទេវរាជ” ជា​ស្តេច​​​នៃ​ទេវតា​ទ្រង់យាងព្រះរាជដំណើរដោយគង់ប្រថាប់លើព្រះទីនាំង“នាគរាជ”ដែល​តំណាង​​​​ឱ្យ​​អធិបតេយ្យ​​នៃដែន​​ទឹក​ដីខ្មែរតាំងពី​បុរាណ​កាលតរៀងមក ដើម្បីប្រទាន“ទេវាយុត្តិធម៌”ដល់មនុស្សជាតិ​ដោយ​អានុភាព​នៃ​ទេវឫទ្ធិដែលតំណាងដោយ“ព្រះខ័ន”  ។

សិទ្ធិស័ក្តិ គឺជាការិយាល័យមេធាវីផ្តល់សេវាច្បាប់ទូទៅមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សិទ្ធិស័ក្តិ ត្រូវ​​​បាន​បង្កើត​   និងផ្តល់សេវាជូនអតិថិជនចាប់តាំងពីឆ្នាំ២០១០។ ក្នុងរយៈកាលកន្លងមកនេះ សិទ្ធិស័ក្តិ​បាន​ខិ​តខំ​​​អភិវឌ្ឍខ្លួន​ជាបន្តបន្ទាប់​រហូតក្លាយ​ខ្លួនជា​ការិយាល័យមេធាវី​ដែលមានការទទួល​ស្គាល់​​​​​​​មួយ នៅ​​ក្នុង​​ព្រះរាជា​​​​​​ណាចក្រ​កម្ពុជា ។ យើង​​មាន​ទស្សនវិស័យច្បាស់លាស់​ក្នុង ការដឹងនាំអតិថិជនឆ្ពោះទៅរកគោលដៅ និងជោគជ័យ ។ ​ កន្លង​​​​មក យើងទទួលបាន​ទំនុក​​​​ចិត្តពីវិនិយោគិន និងពាណិជ្ជករ​ទាំងក្នុងស្រុកនិង​ក្រៅស្រុក ក៏​ដូចជា​​អតិថិជន​ជា​បុគ្គល​​​​ឯកជន​​ដែលស្វែង​រក​​ជំនួយ​ផ្នែកច្បាប់ និងពន្ធដារ ទាំងក្នុងករណី​បណ្តឹង​ឬ​​មិន​មែន​​​បណ្តឹង  ឬពាក់ព័ន្ធ​នឹង​កិច្ចការ​ពាណិជ្ជកម្ម ឬជីវិតប្រចាំថ្ងៃ ។ មេធាវី និងទីប្រឹក្សាច្បាប់របស់យើងបានទទួលការបណ្តុះបណ្តាលទាំងច្បាប់ក្នុងស្រុក​ និង​ច្បាប់បរទេស  ដោយសមាជិករបស់យើងមួយចំនួនបានទទួលការសិក្សានៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ។ ជាមួយនេះ យើងក៏មាន​បទពិសោធន៍​​​ច្រើន​​​ក្នុង​ការ​ផ្តល់​ប្រឹក្សា​ច្បាប់​ដល់​ក្រសួង-  ស្ថាប័នរាជរដ្ឋាភិបាល និងអង្គ​ការក្រៅ​រដ្ឋាភិបាល​នានា​ ​ពាក់ព័ន្ធ​​​​​​​​​​​នឹងគម្រោងកំណែ​ទម្រង់ច្បាប់ និងការ​តាក់​តែង​លិ​ខិតបទដ្ឋានគតិយុត្ត ។

សិទ្ធិស័ក្តិ ត្រូវបានទទួលស្គាល់ចំពោះគុណភាព និងប្រសិទ្ធភាពនៃសេវាផ្តល់​ប្រឹក្សាច្បាប់និង​ពន្ធដារ ក៏​ដូច​​​​ជា​​សេវា​តំណាងក្នុងរឿងក្តី ដែលបានផ្តល់ជូនអតិថិជន ។ ភាពស្មោះត្រង់​ ជំនឿ និង​ទំនុក​ចិត្ត ព្រម​ទាំង​ការ​គោរព​​​​ក្រមសីលធម៌វិជ្ជាជីវៈ និងជាពិសេសការសហការល្អជាមួយអតិថិជន សុទ្ធ​សឹង​ជា​គុណ​​តម្លៃ​ដែល​អតិថិជន​​​​​​​​​​​​របស់សិទ្ធិស័ក្តិទទួលស្គាល់ ។ យើងជឿជាក់ថា “ជោគជ័យរបស់អតិថិជន​ គឺជា​ជោគ​ជ័យ​​របស់​សិទ្ធិស័ក្តិ” ។  ដូច្នេះ ​​​ដើម្បីសម្រេចបាននូវ​ជោគ​ជ័យទាំងពីរនេះ ក្រៅពី​បទពិសោធន៍​ជំនាញ​ ការប្តេជ្ញាចិត្ត និង​ភាពឧស្សាហ៍ ព្យាយាម   “ភាពជាដៃគូជាមួយអតិថិជន”​ គឺជាគោលការណ៍មួយ​ដែល​​យើង​ប្រកាន់​ខ្ជាប់​ចំពោះ​រាល់​​ការ​ផ្តល់សេវាជូនអតិថិជន ។

ការគោរពយ៉ាងម៉ឺងម៉ាត់នូវគុណតម្លៃ និងគោលការណ៍ដែលបានរៀបរាប់ខាងលើ គឺជាការស​បញ្ជាក់​អំពី​​​ស្មារតី​ខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តក្នុងការលើកតម្កើងវិជ្ជាជីវៈច្បាប់ខ្មែរ ដូចមាន​អត្ថន័យ​បង្កប់​ស្រាប់​នៅ​ក្នុង​​ពាក្យ “សិទ្ធិស័ក្តិ”  ។

គុណតម្លៃរបស់យើង


specialized-business-solutions_topbanner-sle
strategy-business-planning-min
our-focus-banner