ភាសា
LanguagePopup

អំពីយើង

“សិទ្ធិស័ក្តិ” សំដៅដល់អំណាចនៃការសម្រេចឧត្តមប្រយោជន៍នៃយុត្តិធម៌ តាមរយៈអត្ថន័យថា “ទេវរាជ” ជាស្តេចនៃទេវតាទ្រង់យាងព្រះរាជដំណើរដោយគង់ប្រថាប់លើព្រះទីនាំង “នាគរាជ” ដែលតំណាងឱ្យអធិបតេយ្យនៃដែនទឹកដីខ្មែរតាំងពីបុរាណកាលតរៀងមក ដើម្បីប្រទាន “ទេវាយុត្តិធម៌” ដល់មនុស្សជាតិដោយអានុភាពនៃទេវឫទ្ធិដែលតំណាងដោយ “ព្រះខ័ន” ។

សិទ្ធិស័ក្តិ គឺជាការិយាល័យមេធាវីផ្តល់សេវាច្បាប់ទូទៅមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សិទ្ធិស័ក្តិ ត្រូវបានបង្កើត និងផ្តល់សេវាជូនអតិថិជនចាប់តាំងពីឆ្នាំ២០១០។ ក្នុងរយៈកាលកន្លងមកនេះ សិទ្ធិស័ក្តិបានខិតខំអភិវឌ្ឍខ្លួនជាបន្តបន្ទាប់រហូតក្លាយខ្លួនជាការិយាល័យមេធាវីដែលមានការទទួលស្គាល់មួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងមានទស្សនវិស័យច្បាស់លាស់ក្នុង ការដឹងនាំអតិថិជនឆ្ពោះទៅរកគោលដៅ និងជោគជ័យ ។ កន្លងមក យើងទទួលបានទំនុកចិត្តពីវិនិយោគិន និងពាណិជ្ជករទាំងក្នុងស្រុកនិងក្រៅស្រុក ក៏ដូចជាអតិថិជនជាបុគ្គលឯកជនដែលស្វែងរកជំនួយផ្នែកច្បាប់ និងពន្ធដារ ទាំងក្នុងករណីបណ្តឹងឬមិនមែនបណ្តឹង ឬពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្ម ឬជីវិតប្រចាំថ្ងៃ ។ មេធាវី និងទីប្រឹក្សាច្បាប់របស់យើងបានទទួលការបណ្តុះបណ្តាលទាំងច្បាប់ក្នុងស្រុក និងច្បាប់បរទេស ដោយសមាជិករបស់យើងមួយចំនួនបានទទួលការសិក្សានៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ។ ជាមួយនេះ យើងក៏មានបទពិសោធន៍ច្រើនក្នុងការផ្តល់ប្រឹក្សាច្បាប់ដល់ក្រសួង- ស្ថាប័នរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលនានា ពាក់ព័ន្ធនឹងគម្រោងកំណែទម្រង់ច្បាប់ និងការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ។

សិទ្ធិស័ក្តិ ត្រូវបានទទួលស្គាល់ចំពោះគុណភាព និងប្រសិទ្ធភាពនៃសេវាផ្តល់ប្រឹក្សាច្បាប់និងពន្ធដារ ក៏ដូចជាសេវាតំណាងក្នុងរឿងក្តី ដែលបានផ្តល់ជូនអតិថិជន ។ ភាពស្មោះត្រង់ ជំនឿ និងទំនុកចិត្ត ព្រមទាំងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជាពិសេសការសហការល្អជាមួយអតិថិជន សុទ្ធសឹងជាគុណតម្លៃដែលអតិថិជនរបស់សិទ្ធិស័ក្តិទទួលស្គាល់ ។ យើងជឿជាក់ថា “ជោគជ័យរបស់អតិថិជន គឺជាជោគជ័យរបស់សិទ្ធិស័ក្តិ” ។ ដូច្នេះ ដើម្បីសម្រេចបាននូវជោគជ័យទាំងពីរនេះ ក្រៅពីបទពិសោធន៍ជំនាញ ការប្តេជ្ញាចិត្ត និងភាពឧស្សាហ៍ ព្យាយាម “ភាពជាដៃគូជាមួយអតិថិជន” គឺជាគោលការណ៍មួយដែលយើងប្រកាន់ខ្ជាប់ចំពោះរាល់ការផ្តល់សេវាជូនអតិថិជន ។

ការគោរពយ៉ាងម៉ឺងម៉ាត់នូវគុណតម្លៃ និងគោលការណ៍ដែលបានរៀបរាប់ខាងលើ គឺជាការសបញ្ជាក់អំពីស្មារតីខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តក្នុងការលើកតម្កើងវិជ្ជាជីវៈច្បាប់ខ្មែរ ដូចមានអត្ថន័យបង្កប់ស្រាប់នៅក្នុងពាក្យ “សិទ្ធិស័ក្តិ” ។

យើងខ្ញុំត្រូវបានជ្រើសរើសសម្រាប់ General Business Law by Asialaw Profiles.

គុណតម្លៃរបស់យើងខ្ញុំ

ជំនាញ

យើងត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនាញដែលមានចំណេះដឹងនិងបទពិសោធន៍អនុវត្តជាក់ស្តែង។ មេធាវីនិងទីប្រឹក្សាផ្នែកច្បាប់របស់យើង បានទទួលការបណ្តុះបណ្តាលទាំងច្បាប់ក្នុងស្រុក និង ច្បាប់បរទេស ជាមួយនឹងជំនាញផ្នែកច្បាប់និងពន្ធដារជាច្រើនប្រភេទ។

យុទ្ធសាស្រ្ត

យើងជឿជាក់ថា ជោគជ័យរបស់អតិថិជន គឺជាជោគជ័យរបស់សិទ្ធិស័ក្តិ។ យើងធ្វើការផ្តល់យោបល់ប្រកបដោយជំនាញ ការប្តេជ្ញាចិត្ត និងភាពឧស្សាហ៍ព្យាយាមរបស់យើង ដើម្បីរកដំណោះស្រាយនិងយុទ្ធសាស្ត្រល្អបំផុតសម្រាប់អតិថិជន។

ការយកចិត្តទុកដាក់

យើងប្តេជ្ញាចិត្តក្នុងការសម្រេចបានលទ្ធផលល្អឲ្យអតិថិជន។ យើងទុកតម្រូវការរបស់អតិថិជនជាអាទិភាព ដោយផ្តោតការយកចិត្តទុកដាក់លើតម្រូវការ យុទ្ធសាស្ត្រនិងដំណោះស្រាយនីមួយៗដោយការពិចារណានិងការយកចិត្តទុកដាក់ខ្ពស់។

សារពីថ្នាក់ដឹកនាំរបស់យើងខ្ញុំ

នៅការិយាល័យមេធាវី សិទ្ធិស័ក្តិ យើងខ្ញុំដឹកនាំដោយចក្ខុវិស័យមួយដែលសាមញ្ញប៉ុន្តែមានប្រសិទ្ធិភាព៖ ដើម្បីផ្តល់សេវាច្បាប់ដែលសំបូរបែប ហើយអាចជួយអតិថិជនរបស់យើងខ្ញុំឱ្យឆ្លងកាត់ភាពស្មុគស្មាញនៃទីផ្សារកម្ពុជា ដែលកំពុងអភិវឌ្ឍលូតលាស់ ជាមួយនឹងការជោគជ័យ និងទំនុកចិត្ត។ ក្នុងនាមជាការិយាល័យមេធាវី ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា យើងមានមោទនភាពចំពោះកំណត់ត្រាជោគជ័យ និងការប្តេជ្ញាចិត្តរបស់យើងចំពោះភាពល្អឥតខ្ចោះ ការជឿទុកចិត្ត និងសុច្ចរិត។ ចាប់តាំងពីឆ្នាំ២០១០មក យើងខ្ញុំបានផ្ដល់នៅការគាំទ្រដល់ពាណិជ្ជករ ទាំងក្នុងស្រុក និងអន្តរជាតិ តាមរយៈការធ្វើដំណើររបស់ពួកគេមកកាន់ប្រទេសកម្ពុជា។ មិនថាអ្នកជាសហគ្រាសថ្មីដែលកំពុងស្វែងរកការណែនាំអំពីការបង្កើតក្រុមហ៊ុន អ្នកវិនិយោគិនដែលត្រូវប្រឈមនឹងប្រព័ន្ធបទប្បញ្ញត្តិ ឬជាក្រុមហ៊ុនដែលមានគម្រោងពង្រីក យើងខ្ញុំនៅទីនេះដើម្បីផ្តល់ដំណោះស្រាយផ្នែកច្បាប់ដែលត្រូវតាមតម្រូវការរបស់អ្នកជានិច្ច។ ក្រុមការងាររបស់យើងខ្ញុំ រួមមានមេធាវី និងអ្នកប្រឹក្សាច្បាប់ដែលមានជំនាញច្បាស់លាស់ ដែលពួកគាត់មួយចំនួនបានបញ្ចប់ការសិក្សាពី សហរដ្ឋអាមេរិក ប្រទេសបារាំង ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ហើយពួកគាត់បាននាំមកនូវជំនាញទាំងក្នុងស្រុក និងទស្សនវិស័យអន្តរជាតិ។ យើងខ្ញុំផ្តល់ជូននូវសេវាជាច្រើនដែលគ្របដណ្តប់ស្ទើគ្រប់វិស័យរួមមាន ផ្នែកពាណិជ្ជកម្ម និងការស្នើសុំអាជ្ញាប័ណ្ណ ផ្នែកច្បាប់ពាណិជ្ជកម្ម ផ្នែកមូលបត្រ ផ្នែកអចលនទ្រព្យ ផ្នែកធនាគារ ផ្នែកធានារ៉ាប់រង ផ្នែកច្បាប់ការងារ ផ្នែកច្បាប់កម្មសិទ្ធិបញ្ញា ផ្នែកសារពើពន្ធ និងផ្នែកដោះស្រាយវិវាទ។ អ្វីដែលធ្វើឱ្យយើងខុសប្លែកគេ គឺការយល់ដឹងយ៉ាងស៊ីជម្រៅអំពីបទដ្ឋានច្បាប់របស់កម្ពុជា និងការប្តេជ្ញាចិត្តដ៏មិនរាថយរបស់យើងចំពោះជោគជ័យរបស់អតិថិជន។ យើងផ្តល់ដំបូន្មានច្បាស់លាស់ និងយុទ្ធសាស្ត្រ ដែលសមស្របនឹងគោលដៅរបស់អតិថិជននីមួយៗ ក្នុងការជួយពួកគេកាត់បន្ថយហានិភ័យ និងពង្រីកឱកាសក្នុងបរិយាកាសអាជីវកម្មដែលប្រែប្រួលជានិច្ច។ នៅពេលដែលកម្ពុជាបន្តរីកចម្រើនជាគោលដៅអាជីវកម្ម យើងខ្ញុំបន្តប្តេជ្ញាចិត្តក្នុងការណែនាំអតិថិជនឱ្យឆ្លងកាត់បញ្ហាប្រឈម និងឱកាសនានានៅក្នុងទីផ្សារដ៏សកម្មនេះ។ នៅសិទ្ធិស័ក្តិ ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ ហើយយើងខ្ញុំស្ថិតនៅទីនេះដើម្បីក្លាយជាដៃគូដែលអាចទុកចិត្តបានរបស់អ្នកគ្រប់ជំហាន។ សូមអរគុណដែលបានជឿទុកចិត្តការិយាល័យមេធាវី សិទ្ធិស័ក្តិ។ យើងខ្ញុំរង់ចាំក្នុងការជួយលោកអ្នកសម្រេចបានគោលដៅអាជីវកម្ម និងការកសាងអនាគតដ៏រុងរឿង។

លោកមេធាវី នឿម សុក្រវិច្ឆ័យ
នាយកគ្រប់គ្រង
ការិយាល័យមេធាវី សិទ្ធិស័ក្តិ

នៅពេលខ្ញុំបង្កើតការិយាល័យមេធាវី សិទ្ធិស័ក្តិ ក្នុងឆ្នាំ ២០១០ ខ្ញុំមានចក្ខុវិស័យក្នុងការបង្កើតការអនុវត្តផ្នែកច្បាប់មួយដែលមិនត្រឹមតែផ្តល់សេវាផ្នែកច្បាប់កម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីជាដៃគូដែលអាចទុកចិត្តបានសម្រាប់អាជីវករ និងបុគ្គលគ្រប់រូប ដែលកំពុងសិក្សាពីបទដ្ឋានច្បាប់ស្មុគស្មាញ និងកំពុងអភិវឌ្ឍយ៉ាងលឿនរបស់កម្ពុជា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំបានឃើញចក្ខុវិស័យនេះបានក្លាយជាការពិត។ ចាប់តាំងពីពេលចាប់ផ្ដើមមក វិធីសាស្ត្ររបស់យើងតែងតែផ្អែកលើការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះអតិថិជន។ យើងខ្ញុំជឿជាក់ថា ការផ្តល់ដំបូន្មានផ្នែកច្បាប់មិនគ្រប់គ្រាន់ទេ យើងខ្ញុំបានផ្តល់នូវដំណោះស្រាយជាក់ស្តែង និងលទ្ធផលដែលសមស្របតាមតម្រូវការ ផ្សារភ្ជាប់ជាមួយបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អតិថិជនម្នាក់ៗ។ ជំនាញច្បាស់លាស់របស់យើងគ្របដណ្តប់លើវិស័យជាច្រើន—រួមមាន ច្បាប់ពាណិជ្ជកម្ម ការស្នើសុំអាជ្ញាប័ណ្ណ អចលនទ្រព្យ ធនាគារ ធានារ៉ាប់រង មូលបត្រ ច្បាប់កម្មសិទ្ធិបញ្ញា ការដោះស្រាយវិវាទ និងការអនុលោមតាមបទប្បញ្ញត្តិ ដោយធានាថា យើងអាចបំពេញតម្រូវការរបស់អាជីវកម្មក្នុងស្រុក និងវិនិយោគិនអន្តរជាតិបាន។ អ្វីដែលធ្វើឱ្យយើងខុសប្លែក គឺយើងខ្ញុំផ្តោតលើការបង្កើតទំនាក់ទំនងដ៏រឹងមាំ និងមានរយៈពេលវែងជាមួយអតិថិជន។ ជោគជ័យរបស់ពូកយើងបានភ្ជាប់យ៉ាងជ្រាលជ្រៅនឹងជោគជ័យរបស់ពួកគេ។ រាល់ជំហានដែលយើងអនុវត្ត គឺត្រូវបានផ្ដោតទៅលើតម្លៃនៃសុច្ចរិតភាព ភាពច្បាស់លាស់ និងវិជ្ជាជីវៈ។ មិនថាយើងកំពុងផ្តល់ដំបូន្មានដល់សហគ្រាសថ្មី ក្រុមហ៊ុនអន្តរជាតិ ឬបុគ្គលណាមួយក៏ដោយ យើងខ្ញុំដោះស្រាយនូវរាល់ករណីទាំងអស់ដោយការប្តេជ្ញាចិត្ត និងការផ្ដល់យុទ្ធសាស្ត្រយ៉ាងទូលំទូលាយដូចគ្នា។ នៅពេលដែលប្រទេសកម្ពុជាបន្តរីកចម្រើនជាគោលដៅអាជីវកម្មមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្តក្នុងការរក្សាជំហានទៅមុខនៃការអភិវឌ្ឍដ៏រំភើបនេះ។ ជំនាញផ្នែកច្បាប់របស់យើងខ្ញុំ ត្រូវបានបន្ថែមផងដែលដោយការយល់ដឹងអំពីវប្បធម៌ក្នុងតំបន់ សេដ្ឋកិច្ច និងបទដ្ឋាននៃបទប្បញ្ញត្តិនានា ដែលអនុញ្ញាតឱ្យយើងផ្តល់ប្រឹក្សា និងសេវាកម្មដែលត្រូវតាមតម្រូវការពិតប្រាកដ។ ខ្ញុំមានសេចក្ដីសោមនោសរីករាយចំពោះឱកាសក្នុងការដឹកនាំការិយាល័យមេធាវី សិទ្ធិស័ក្តិ ហើយខ្ញុំក៏មានជំនឿទុកចិត្តថាក្រុមការងាររបស់យើងខ្ញុំនឹងបន្តផ្តល់សេវាកម្មដ៏ល្អ និងដំណោះស្រាយថ្មីៗជូនអ្នក។ យើងខ្ញុំរង់ចាំក្នុងការគាំទ្រភាពជោគជ័យរបស់អ្នកនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ម៉ុក ច័ន្ទសុធា
ស្ថាបនិក
ការិយាល័យមេធាវី សិទ្ធិស័ក្តិ
សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ