ផ្នែកធានារ៉ាប់រង
Show All Services
ផ្នែកធានារ៉ាប់រង
ក្នុងនាមជាការិយាល័យមេធាវីមួយក្នុងចំណោមការិយាល័យមួយចំនួននៅកម្ពុជា ដែលមានបទពិសោធន៍ច្រើនក្នុងវិស័យធានារ៉ាប់រង ការិយាល័យមេធាវី សិទ្ធិស័ក្តិ ផ្តល់មតិប្រឹក្សាយោបល់ដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងខ្នាតតូច ស្តីពីការទទួលអាជ្ញាបណ្ណ ការគោរពតាមបទប្បញ្ញត្តិ ការអនុម័តផលិតផល និងដៃគូរយុទ្ធសាស្ត្រ។ ក្រុមការងាររបស់យើងខ្ញុំត្រូវបានអញ្ជើញឱ្យចូលរួមជាញឹកញាប់ដើម្បីជួយក្រុមហ៊ុនធានារ៉ាប់រងគ្រប់ជំហាននៃការរីកចម្រើនរបស់ពួកគេ ចាប់ពីការចូលទីផ្សារ ការរៀបចំដើមទុន និងការគ្រប់គ្រងឡើងវិញ និងប៊េងកាសួរេន។
សេវាកម្មចម្បង
- ផ្ដល់មតិប្រឹក្សាយោបល់លើអាជ្ញាបណ្ណក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងខ្នាតតូច។
- ការគោរពតាមបទប្បញ្ញត្តិរបស់និយ័តករធានារ៉ាប់រងកម្ពុជា (នធក)។
- ការបង្កើនដើមទុន ការផ្ទេរភាគហ៊ុន និងការរៀបចំក្រុមហ៊ុនឡើងវិញ។
- ការដាក់ពាក្យសុំអនុម័ត និងកែប្រែផលិតផល។
- ការតាក់តែង និងពិនិត្យគោលនយោបាយធានារ៉ាប់រង និងកិច្ចសន្យាស្ដង់ដារជាច្រើន។
- កិច្ចព្រមព្រៀងជាដៃគូរប៊េងកាសួរេន ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា។
- ការបកប្រែ និងកែសម្រួលឯកសារបច្ចេកទេសផ្នែកធានារ៉ាប់រង។
- ការចរចា និងដោះស្រាយវិវាទជាមួយអ្នកធានារ៉ាប់រង។
បទពិសោធន៏ការងាររបស់យើងខ្ញុំ
- បានជួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមកពីប្រទេសថៃមួយ ក្នុងការដាក់ពាក្យសុំអាជ្ញាបណ្ណអាជីវកម្ម និងការបង្កើនដើមទុន។
- បានជួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតពីរ ក្នុងការទទួលបានអនុម័តលើផ្ទេរភាគហ៊ុន ការតែងតាំងអភិបាល និងការផ្លាស់ប្តូរអាសយដ្ឋាន។
- បានផ្តល់មតិប្រឹក្សាយោបល់ និងជួយក្រុមហ៊ុនធានារ៉ាប់រងទូទៅក្នុងស្រុកមួយ លើការរៀបចំដើមទុន និងការគ្រប់គ្រងឡើងវិញ។
- បានពិនិត្យកិច្ចព្រមព្រៀងប៊េងកាសួរ៉េន សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមួយ ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួនបី។
- បានតាក់តែង និងបកប្រែគោលនយោបាយធានារ៉ាប់រង ខ និងលក្ខខណ្ឌទូទៅ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចជាច្រើន។
- បានជួយក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមួយ ក្នុងការដាក់ពាក្យសុំផ្លាស់ប្តូរគោលនយោបាយ និងបុព្វលាភ។
