ភាសា
LanguagePopup

លោក តុង លីន

លោក តុង លីន

អ្នកប្រឹក្សាច្បាប់ជាន់ខ្ពស់ / ប្រធានផ្នែកធនាគារ ហិរញ្ញវត្ថុ និងទីផ្សារមូលធន

បទពិសោធន៍វិជ្ជាជីវៈ

ជាមួយនឺងបទពិសោធន៍ច្រើនជាងប្រាំឆ្នាំក្នុងវិស័យច្បាប់ លោក តុង លីន មានឯកទេសលើច្បាប់ក្រុមហ៊ុន ពាណិជ្ជកម្ម ធនាគារ និងទីផ្សារមូលធន។ បច្ចុប្បន្ន លោកកំពុងផ្តល់សេវាកម្មផ្នែកច្បាប់ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងក្នុងស្រុក និងអន្តរជាតិ រួមទាំងការផ្តល់ប្រឹក្សាយោបល់ និងការតាក់តែងកិច្ចព្រមព្រៀងហិរញ្ញវត្ថុដែលមានលក្ខណៈស្មុគស្មាញ ឯកសារធានានានា និងបញ្ហាច្បាប់ពាក់ព័ន្ធផ្សេងៗទៀត។ លើសពីនេះទៀត លោកបានផ្តល់យោបល់ផ្នែកច្បាប់ដល់សហគ្រាសធំៗជាច្រើននៅក្នុងប្រទេសកម្ពុជាលើផ្នែកមូលធន ការបោះផ្សាយមូលបត្របំណុល ការចេញផ្សាយមូលនិធិសាធារណៈក្រោមគម្រោងវិនិយោគរួម ព្រមទាំងបញ្ហាពាក់ព័ន្ធនឹងបរធនបាលកិច្ច បញ្ហាក្រុមហ៊ុន និងពាណិជ្ជកម្មផងដែរ។

ក្រៅពីភាសាខ្មែរ លោកនិយាយភាសាអង់គ្លេស​ផងដែរ។

កម្រិតវប្បធម៌

  • អនុបណ្ឌិតផ្នែកច្បាប់ សាកលវិទ្យាល័យ ណាហ្គូយ៉ា ប្រទេសជប៉ុន (ឆ្នាំ២០១៩)​
  • បរិញ្ញាបត្រនីតិសាស្រ្ត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១៧)
  • បរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេស វិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ឆ្នាំ២០១៣)

គម្រោងដ៏លេចធ្លោ

  • ផ្តល់មតិប្រឹក្សាយោបល់ និងជួយសម្របសម្រួលដល់ក្រុមហ៊ុនចំនួន ៥ សម្រាប់ការរៀបចំបោះផ្សាយមូលបត្រកម្មសិទ្ធិលើកដំបូង ដែលក្នុងនោះមានក្រុមហ៊ុនមួយបានបោះផ្សាយដោយជោគជ័យនៅផ្សារមូលបត្រកម្ពុជា ជាមួយទឹកប្រាក់បោះផ្សាយដែលបានគ្រោងទុករហូតដល់ ៣០ លានដុល្លារអាមេរិក។
  • ផ្តល់មតិប្រឹក្សាយោបល់ និងជួយសម្របសម្រួលដល់ក្រុមហ៊ុនចំនួន ៣ សម្រាប់ការរៀបចំបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាមួយទឹកប្រាក់បោះផ្សាយដែលបានគ្រោងទុករហូតដល់ ១២២,៥ លានដុល្លារអាមេរិក ដែលក្នុងនោះមានមូលបត្របំណុលបៃតង និងសញ្ញាបណ្ណចីរភាព ជាលើកដំបូងបំផុតដែលត្រូវបានបោះផ្សាយ និងចុះបានបោះផ្សាយដោយជោគជ័យនៅផ្សារមូលបត្រកម្ពុជា ក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ផ្តល់មតិប្រឹក្សាយោបល់ និងរៀបចំឯកសារហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធនៃការធានា សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុក្រៅស្រុក និងវិនិយោគិនបរទេស ក្នុងការផ្តល់ជម្រើសហិរញ្ញប្បទានដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងសហគ្រាសពាណិជ្ជកម្មក្នុងស្រុក សម្រាប់ប្រតិបត្តិការអាជីវកម្ម និងការវិនិយោគផ្សេងៗ ដោយមានតម្លៃប្រតិបត្តិការសរុបលើសពី ៣០ លានដុល្លារអាមេរិក។

មេធាវីដែលពាក់ព័ន្ធ

សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ