មុខតំណែងទំនេរ
មុខតំណែងទំនេរ
ការិយាល័យមេធាវី សិទ្ធិស័ក្តិ ជាការិយាល័យច្បាប់ដែលផ្តល់សេវាកម្មយ៉ាងច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានបំពេញតម្រូវការរបស់អតិថិជនតាំងពីឆ្នាំ ២០១០ មក។ យើងខ្ញុំមានកេរ្តិ៍ឈ្មោះក្នុងនាមជាអ្នកផ្តល់សេវាផ្នែកច្បាប់ដ៏លិចធ្លោមួយនៅកម្ពុជា ដោយមានចក្ខុវិស័យច្បាស់លាស់សម្រាប់ភាពជោគជ័យ និងការរីកចម្រើនរបស់អតិថិជន ហើយក៏ទទួលបានការជឿទុកចិត្តពីសំណាក់វិនិយោគិនក្នុងស្រុក និងបរទេស ព្រមទាំងបុគ្គលឯកជនដែលស្វែងរកជំនួយផ្នែកច្បាប់ពីយើងខ្ញុំ។វិស័យដែលយើងខ្ញុំអនុវត្តសំខាន់ៗរួមមានប៉ុន្តែមិនកំណត់ត្រឹម ផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុននិងការវិនិយោគ ពលកម្ម និងការងារ មូលបត្រ ធនាគារ ធានារ៉ាប់រង អចលនទ្រព្យ និងសំណង់ សារពើពន្ធ និងការដោះស្រាយវិវាទ។ ជាមួយនឹងការរីកចម្រើនបន្តបន្ទាប់របស់ការិយាល័យរបស់យើងខ្ញុំ យើងខ្ញុំផ្តល់ឱកាសដល់មេធាវី អ្នកប្រឹក្សាច្បាប់ និងអ្នកហាត់ការផ្នែកច្បាប់ ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងការរីកចម្រើនជាមួយយើងខ្ញុំ ដោយចូលរួមចែករំលែកចំណេះដឹង និងទទួលបានបទពិសោធន៍ជាក់ស្តែង ក្នុងបរិយាកាសការងារដែលមានភាពសកម្ម និងប្រកបដោយវិជ្ជាជីវៈ។
