Nurturing Future Legal Professionals through Academic Engagement
November 21, 2025
ថ្ងៃនេះ ក្នុងបរិបទនៃកិច្ចសហការរវាងការិយាល័យមេធាវី សិទ្ធិស័ក្តិ និងសមាគមសាលាត្រាជូ យើងខ្ញុំមានសេចក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍និស្សិតច្បាប់មួយក្រុម ដែលមកពីសាកលវិទ្យាល័យច្បាប់ផ្សេងៗនៅទីក្រុងភ្នំពេញ មកធ្វើទស្សនៈកិច្ចនៅការិយាល័យមេធាវីយើងខ្ញុំ។ ក្នុងអំឡុងពេលទស្សនកិច្ច និស្សិតទាំងអស់ត្រូវបានណែនាំអំពីវិសាលភាពនៃសេវាផ្នែកច្បាប់ របស់ការិយាល័យយើងខ្ញុំនិងនៅលើទីផ្សារនាពេលបច្ចុប្បន្ន បទពិសោធន៍ជាក់ស្តែង ក៏ដូចជាអំពីតួនាទីរបស់វិជ្ជាជីវៈមេធាវីក្នុងការលើកកម្ពស់ការអនុវត្តតាមច្បាប់ និងការពង្រឹងអនុលោមភាពផ្នែកច្បាប់នៅកម្ពុជា។
តាមរយៈការជួបប្រាស្រ័យគ្នានេះ យើងខ្ញុំបានមើលឃើញពីចំណង់ចំណូលចិត្ត ការចង់ចេះចង់ដឹងរបស់ពួកគាត់ និងអនាគតដ៏ភ្លឺថ្លាដែលកំពុងរងចាំពួកគាត់នាពេលខាងមុខ។ ការិយាល័យមេធាវី សិទ្ធិស័ក្តិ សង្ឃឹមថានឹងអាចបន្តកិច្ចសហការដ៏មានន័យនេះ ដើម្បីផ្តល់ជាគុណប្រយោជន៍សម្រាប់វិជ្ជាជីវៈច្បាប់ជំនាន់បន្តបន្ទាប់។





