ភាសា
LanguagePopup

ការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការតាក់តែងលិខិតគតិយុត្តនានា

Show All Services

ការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការតាក់តែងលិខិតគតិយុត្តនានា

ទន្ទឹមនឹងការបោះជំហានទៅមុខនៃការវិវត្តន៍នៃបទប្បញ្ញត្តិកម្ពុជា ការិយាល័យមេធាវី សិទ្ធិស័ក្តិ តែងតែទទួលបានការទុកចិត្តពីអាជ្ញាធរ ស្ថាប័នអន្តរជាតិ និងក្រុមហ៊ុនធំៗ ដើម្បីផ្តល់ប្រឹក្សាអំពីការកែទម្រង់ច្បាប់ និងគោលនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងជំនាញអន្តរជាតិ ការយល់ដឹងក្នុងស្រុក និងទំនាក់ទំនងរឹងមាំជាមួយអាជ្ញាធរ មេធាវីរបស់យើងខ្ញុំផ្តល់នូវបទដ្ឋានច្បាប់ដែលអំណោយផលដល់ការវិនិយោគក្នុងប្រទេសកម្ពុជា ស្របជាមួយនឹងការការពារផលប្រយោជន៍នៃអាជីវកម្មរបស់អតិថិជនយើងខ្ញុំ។

សេវាកម្មចម្បង

  • ការត្រួតពិនិត្យទៅលើច្បាប់ដែលមានស្រាប់ និងបទបញ្ញាត្តិនានាដើម្បីស្វែងរកបញ្ហា បញ្ហាប្រឈម និងចំនុចដែលត្រូវអភិវឌ្ឍន៍។
  • ការរៀបចំច្បាប់ និងបទបញ្ញាត្តិថ្មីៗ។
  • ការសិក្សាប្រៀបធៀបពីបទពិសោធន៍ផ្នែកអន្តរជាតិ ឧត្តមានុវត្ត និងការផ្ដល់នូវការណែនាំសម្រាប់ការលម្អ។
  • ការផ្ដល់នូវការប្រឹក្សាទៅអាជ្ញាធរ និងសមាគមនានាក្នុងវិស័យពាក់ព័ន្ធ
  • ការផ្ដល់មតិយោបល់ផ្នែកច្បាប់​​ និងការប្រឹក្សាដែលអនុលោមតាមច្បាប់ថ្មី និងច្បាប់ដែលបានកែប្រែ។

បទពិសោធន៏ការងាររបស់យើងខ្ញុំ

  • យើងខ្ញុំគឺជាដៃគូរប្រឹក្សារបស់និយ័តករមូលបត្រកម្ពុជា (នមក) និងនិយ័តករបរធនបាលកិច្ច (នបធ) ក្នុងការផ្ដល់មតិប្រឹក្សាយោបល់ផ្នែកច្បាប់នានាទៅកាន់បទដ្ឋានច្បាប់ថ្មី និងកំពុងមានស្រាប់នៃវិស័យមូលបត្រ័ និង   បរធនបាលកិច្ច។
  • យើងខ្ញុំគឺជាសមាជិកនៃកម្មវិធីឧត្តមភាព (១ និង២) របស់ នមក ក្នុងការផ្ដល់មតិប្រឹក្សាក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម សម្រាប់ការរៀបចំបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈ។
  • យើងខ្ញុំគឺជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម ក្នុងការផ្ដល់មតិប្រឹក្សាសម្រាប់ការផ្សព្វផ្សាយអាជីវកម្មប្រកូតប្រជែង និងភាពរួមគ្នានៃពាណិជ្ជកម្ម។
  • ការប្រឹក្សាយោបល់ទៅលើប្រាក់ឈ្នួលអប្បបរមា ច្បាប់ការងារ និងច្បាប់ស្ដីពីសហជីប
  • ផ្ដល់ការគាំទ្រក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍អន្តរជាតិនានា ក្នុងការអភិវឌ្ឍរចនាសម្ព័ន្ធបទប្បញ្ញត្តិ ជាពិសេសការផ្តល់មតិប្រឹក្សា និងរៀបចំសេចក្ដីព្រាងច្បាប់ស្តីពីសេវាសុខាភិបាលនៅកម្ពុជា ច្បាប់ស្តីពីការគ្រប់គ្រងវិជ្ជាជីវៈសុខាភិបាល និងក្រមសីលធម៌សម្រាប់ក្រុមប្រឹក្សាវិជ្ជាជីវៈសុខាភិបាលទាំង ៥។
  • ត្រួតពិនិត្យ និងផ្តល់ការប្រឹក្សាយោបល់អំពីរចនាសម្ព័ន្ធច្បាប់ និងគ្រោងបទបញ្ញត្តិ សម្រាប់ការបង្កើតមជ្ឈមណ្ឌលជាតិសម្រាប់ការគ្រប់គ្រងទិន្នន័យធនធានទឹក និងអាកាសធាតុ ដើម្បីធានាបាននូវអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ការស្របតាមគោលការណ៍ទម្រង់របស់រដ្ឋាភិបាល និងការដោះស្រាយបញ្ហាផ្នែកច្បាប់សំខាន់ៗនានា។
  • ដើរតួនាទីជាទីប្រឹក្សាច្បាប់ក្នុងការបកស្រាយច្បាប់កម្ពុជា សម្រាប់ដំណើរការដោះស្រាយតាមប្រព័ន្ធមជ្ឈត្តការអន្តរជាតិ (SIAC) ដើម្បីធានាការស្របតាមបទដ្ឋានច្បាប់។
  • បណ្ដុះបណ្ដាល និងផ្តល់ការសង្ខេបព័ត៌មានផ្នែកច្បាប់ដល់អតិថិជនដែលជាក្រុមហ៊ុន និងក្រុមអ្នកវិនិយោគ អំពីការអភិវឌ្ឍបទប្បញ្ញត្តិថ្មីៗ រួមមានច្បាប់ពាក់ព័ន្ធនឹងមូលបត្រ បទបញ្ញត្តិពាក់ព័ន្ធនឹងបរធនបាលកិច្ច ការអនុលោមតាមច្បាប់ពាណិជ្ជកម្ម និងច្បាប់ការងារ។​

ភ្ជាប់ទំនាក់ទំនងជាមួយមេធាវីរបស់យើងក្នុងវិស័យនេះ

សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ