ផ្នែកធនាគារ និងហិរញ្ញវត្ថុ
Show All Services
ផ្នែកធនាគារ និងហិរញ្ញវត្ថុ
ក្នុងនាមជាអ្នកដឹកនាំទីផ្សារម្នាក់ ការិយាល័យមេធាវី សិទ្ធិស័ក្តិ បានផ្តល់សេវាផ្នែកធនាគារ និងហិរញ្ញវត្ថុ ដល់ធនាគារក្នុងស្រុក ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ មូលនិធិ និងក្រុមហ៊ុនផ្សេងៗ។ យើងខ្ញុំបានរួមបញ្ចូលជំនាញយ៉ាងច្បាស់លាស់ ទៅលើបទប្បញ្ញត្តិ ការចូលរួមជាមួយធនាគារជាតិកម្ពុជា និងសមត្ថភាពក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីផ្តល់ដំណោះស្រាយដែលមានប្រយោជន៍ទាំងផ្នែកពាណិជ្ជកម្ម និងអនុលោមទៅតាមបទបញ្ញត្តិ។
សេវាកម្មចម្បង
- រៀបចំរចនាសម្ព័ន្ធប្រតិបត្តិការកម្ចីជាដៃគូរ កម្ចីសហហិរញ្ញប្បទាន និងគម្រោងហិរញ្ញវត្ថុ
- ការតាក់តែង ការពិភាក្សា និងការចុះបញ្ជីធានាផលប្រយោជន៍ (ការបញ្ចាំ និងការចុះបញ្ជីហ៊ីប៉ូតែក)
- ការស្នើសុំអាជ្ញាប័ណ្ណ និងការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ច សម្រាប់ធនាគារ គ្រឹះស្ថានឥណទានជនបទ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ និងគ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ
- ការតម្លើងដើមទុន ការផ្ទេរភាគហ៊ុន ការបង្កើតសាខា និងការរៀបចំឡើងវិញនៃការគ្រប់គ្រង
- ការទាមទារបំណុល ការទាមទារឥណទាន និងការជម្រះបញ្ជី
- ឧបករណ៍និស្សន្ទ ការផ្ដល់ហិរញ្ញប្បទានឆ្លងប្រទេស និងប្រឹក្សាយោបល់ទាក់ទងនឹងរចនាសម្ព័ន្ធហិរញ្ញវត្ថុ
- ការពិនិត្យអនុលោមភាពតាមច្បាប់សម្រាប់ការរួមបញ្ចូលគ្នា និងការទិញធុរកិច្ច មូលបត្រកម្មសិទ្ធិ និងប្រតិបត្តិការមូលបត្របំណុល
- ការធ្វើឱ្យមានអនុលោមភាពតាមច្បាប់ស្ដីពីការសម្អាត់ប្រាក់ ការស្គាល់អតិថិជន និងការរបាយការណ៍ស្របតាមធនាគារជាតិនៃកម្ពុជា
បទពិសោធន៏ការងាររបស់យើងខ្ញុំ
- ជាមេធាវីដៃគូរសម្រាប់ធនាគារពាណិជ្ជក្នុងស្រុក និងក្រៅស្រុក ជួយក្នុងការរៀបចំកម្ចី ការធានា ការចុះបញ្ជីហ៊ីប៉ូតែក និងការបញ្ជាក់សាការី។ សម្រាប់កម្ចីរបស់ធនាគារ យើងខ្ញុំបានជួយក្នុងការស្នើសុំចុះបន្ទុកច្រើនជាង ៦០០ ករណីចាប់តាំងពីឆ្នាំ ២០២៣ រហូតដល់ពាក់កណ្ដាលឆ្នាំ ២០២៥។
- ផ្ដល់ការប្រឹក្សាយោបល់ ទៅកាន់ក្រុមហ៊ុនគ្រប់គ្រងមូលធនរបស់ប្រទេសជប៉ុន ក្នុងការផ្ដល់កម្ចីដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា តាក់តែងកម្ចីជាលក្ខណៈឯកជន និងឯកសារពាក់ព័ន្ធនឹងការធានាផ្សេងទៀត។ ចាប់ពីឆ្នាំ ២០២៣ ដល់ពាក់កណ្ដាលឆ្នាំ ២០២៥ យើងខ្ញុំបានចូលរួមពាក់ព័ន្ធនឹងប្រតិបត្តិការផ្តល់ឥណទានឯកជន និងគម្រោងហិរញ្ញប្បទាន សរុបលើសពី ៦០០ លានដុល្លារអាមេរិក។
- ដើរតួនាទីជា ភ្នាក់ងារតំណាងម្ចាស់បំណុល និងភ្នាក់ងារប្រាតិភោគ សម្រាប់មូលបត្របំណុលទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដំបូងរបស់កម្ពុជា ដែលមានតម្លៃប្រហាក់ប្រហែល ៥០ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានរោងចក្រថាមពលព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់។
- ដើរតួនាទីជាទីប្រឹក្សាក្នុងគម្រោងហិរញ្ញប្បទានសម្រាប់ការបោះផ្សាយ និងមូលបត្របំណុលជាលក្ខណៈឯកជនចំនួន ៤០ លានដុល្លារអាមេរិក សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកោះកុង ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពល Biomass ។
- ដើរតួនាទីភ្នាក់ងារប្រាតិភោគ សម្រាប់ម្ចាស់បំណុល និង សញ្ញាបត្រទទួលបានការធានាពីភ្នាក់ងារអភិវឌ្ឍអាស៊ីក្នុងប្រទេសកម្ពុជាដែលមានតម្លៃប្រហាក់ប្រហែល ១០០ លានដុល្លារអាមេរិក។
- ផ្តល់ការប្រឹក្សាយោបល់ដល់ធនាគារពាណិជ្ជធំៗ អំពីការរៀបចំអចលនទ្រព្យឡើងវិញ ក្នុងតម្លៃ ១០០ លានដុល្លារអាមេរិក ព្រមទាំងរៀបចំ និងពិនិត្យមើលកិច្ចព្រមព្រៀងឥណទានជាច្រើន។
- ផ្ដល់ការប្រឹក្សាយោបល់ ដល់ធនាគារពាណិជ្ជមួយក្នុងការរៀបចំបោះផ្សាយនៅលើផ្សារមូលបត្រកម្ពុជា រួមបញ្ចូលទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។
- ជួយដល់ក្រុមហ៊ុនសិង្ហបុរី និងក្រុមហ៊ុនចិន ក្នុងការទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាសម្រាប់គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ រួមបញ្ចូលទាំងការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ច និងបទដ្ឋានអនុលោមតាមច្បាប់។
- រៀបចំធ្វើការពិនិត្យអនុលោមតាមច្បាប់ សម្រាប់ការរួមបញ្ចូលគ្នា និងការទិញធុរកិច្ច របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីធានាអនុលោមភាពតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។
- ផ្ដល់ការប្រឹក្សាយោបល់ជាបន្តបន្ទាប់ទៅកាន់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់បទបញ្ញត្តិដែលតម្រូវ អនុលោមភាពតាមច្បាប់ស្ដីពីការសម្អាត់ប្រាក់/ការស្គាល់អតិថិជន និងការយល់ព្រមពីការរៀបចំឡើងវិញនូវម្ចាស់ភាគហ៊ុន ដោយធនាគារជាតិនៃកម្ពុជា។
- តំណាងឱ្យធនាគារពាណិជ្ជធំៗ និងសាខាធនាគារបរទេស នៅក្នុងរឿងក្ដីរដ្ឋប្បវេណីសម្រាប់ការទាមទារឥណទានដែលបានខូច។ ក្នុងកំឡុងពាក់កណ្ដាលឆ្នាំ ២០២៥ យើងខ្ញុំបានកាន់វិវាទរហូតដល់ទៅជិត ១០០ ករណី ដែលភាគច្រើនជាការទាមទារឥណទានដែលខូចមកវិញ។
