ការក្ស័យធន អសោធនីយ និងការរំលាយក្រុមហ៊ុន
Show All Services
ការក្ស័យធន អសោធនីយ និងការរំលាយក្រុមហ៊ុន
ការិយាល័យមេធាវី សិទ្ធិស័ក្តិ ផ្ដល់នូវយុត្តសាស្រ្ត និងមតិយោបលដែលអនុវត្តជាក់ស្ដែងទៅលើការជម្រះបញ្ជី ការក្ស័យធន និងការរំលាយក្រុមហ៊ុន ដោយយើងខ្ញុំបានតំណាងទាំងម្ចាស់បំណុល និងកូនបំណុលនៅក្នុងស្ថានភាពដែលមានហានិភ័យខ្ពស់។ ដោយមានការសហការជាមួយរដ្ឋបាលផ្សេងៗ យើងខ្ញុំការពារផលប្រយោជន៍របស់អតិថិជន តំណាងពួកគេដើម្បីអនុវត្តសិទ្ធិប្រាតិភោគ រក្សាអនុលោមភាពតាមបទបញ្ញត្តិ និងផ្តល់យុទ្ធសាស្ត្រក្នុងការរៀបចំឡើងវិញ។
សេវាកម្មចម្បង
- ផ្ដល់មតិយោបល់សម្រាប់ការជម្រះបញ្ជីដោយស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្ត
- ជាតំណាងសម្រាប់ដំណើរការក្នុងការធ្វើអសោធនីយ និងការក្ស័យធន
- ការរៀបចំក្រុមហ៊ុនឡើងវិញ និងការរៀបចំកិច្ចព្រមព្រៀងសម្រាប់ការសងបំណុល
- ការតាក់តែងសេចក្ដីសម្រចទៅលើការរំលាយ និងការបញ្ចូនទៅអាជ្ញាធរមានសមត្ថកិច្ច
- ដោះស្រាយទៅលើសារពើពន្ធ ការងារ និងអាជ្ញាធរពាក់ព័ន្ធសម្រាប់ការរំលាយ
- អនុវត្តទៅលើសិទ្ធិប្រាតិភោគប្រឆាំងនឹងស្ថាប័នដែលបានអសោធនីយ
បទពិសោធន៏ការងាររបស់យើងខ្ញុំ
- ផ្ដល់នូវតយុទ្ធសាស្រ្តសម្រាប់អនុវត្តទៅគ្រឹះស្ថានហិរញ្ញវត្ថុក្នុងវិវាទទាក់ទងនឹងអសោធនីយ
- តំណាងឱ្យធនាគារបរទេសក្នុងការទាមទារឥណទានដែលខូចត្រលប់មកវិញ ការអនុវត្តទៅលើការបញ្ចាំ និងទ្រព្យនានាដែលបានដាក់ហ៊ីប៉ូតែក។
- ណែនាំក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស នៅក្នុងការជម្រះបញ្ជី និងការរំលាយដោយស្ម័គ្រចិត្ត។
- បានជួយ និងផ្ដល់មតិប្រឹក្សាយោបល់ដល់ក្រុមហ៊ុនជាច្រើនទៅលើ ការរំលាយដោយស្ម័គ្រចិត្តនៃស្ថាប័នរបស់ពួកគេជាមួយអាជ្ញាធរពាក់ព័ន្ធ រួមមានអគ្គនាយកដ្ឋានពន្ធដារ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នដែលពាក់ព័ន្ធ ឬជាអាណាព្យាបាលផ្សេងទៀត។
