ការចុះបញ្ជីក្រុមហ៊ុន ការស្នើសុំអាជ្ញាប័ណ្ណ និងការវិនិយោគ
Show All Services
ការចុះបញ្ជីក្រុមហ៊ុន ការស្នើសុំអាជ្ញាប័ណ្ណ និងការវិនិយោគ
ការិយាល័យមេធាវី សិទ្ធិស័ក្តិ គឺជាដៃគូផ្នែកច្បាប់មួយសម្រាប់វិនិយោគិនដែលចង់ចូលមក និងពង្រីកវិនិយោគនៅកម្ពុជា។ ដោយមានឈ្មោះក្នុងការយល់ដឹងអំពីបទប្បញ្ញត្តិ និងទំនាក់ទំនងជាមួយរដ្ឋាភិបាល យើងខ្ញុំបានធ្វើឱ្យដំណើរការចុះបញ្ជី ការស្នើសុំអាជ្ញាប័ណ្ណ និងការទទួលអនុញ្ញាត ក្លាយជារឿងរហ័ស និងមានប្រសិទ្ធភាព ដើម្បីឱ្យអតិថិជនអាចបង្កើត និងដំណើរការអាជីវកម្មដោយមានទំនុកចិត្ត។
សេវាកម្មចម្បង
- ការចុះបញ្ជីបង្កើតក្រុមហ៊ុន សាខា បុត្រសម្ព័ន្ធ និងការិយាល័យតំណាង។
- ការស្នើសុំអាជ្ញាប័ណ្ណ និងការអនុញ្ញាតទៅលើវិស័យដែលគ្រប់គ្រងដោយអាណាព្យាបាល (វិស័យធនាគារ វិស័យសុខាភិបាល វិស័យទូរគមនាគមន៍ វិស័យអប់រំ វិស័យទេសចរណ៍ វិស័យអចលនទ្រព្យ វិស័យម្ហូបអាហារ និងភេសជ្ជៈ វិស័យដឹកជញ្ជូន)។
- ការទទួលអនុញ្ញាត្តិក្នុងការវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
- រៀបចំរចនាសម្ព័ន្ធសម្រាប់ការវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេស និងការសហការប្រកបអាជីវកម្មរួមគ្នា។
- ផ្តល់មតិប្រឹក្សាយោបល់អំពីដែនកំណត់លើកម្មសិទ្ធិដី ការជួលរយៈពេលវែង និងការរក្សាកម្មសិទ្ធិលើដី។
- ការកែប្រែកម្មសិទ្ធិក្រុមហ៊ុន ការផ្ទេរភាគហ៊ុន និងការដាក់ឯកសាររបស់ក្រុមហ៊ុន។
- ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងការជួយទៅលើការអនុលោមតាមច្បាប់។
- ការអនុលោមតាមបទប្បញ្ញត្តិរបស់អាជ្ញាធរមានសមត្ថកិច្ច។
បទពិសោធន៏ការងាររបស់យើងខ្ញុំ
- ចុះបញ្ជីក្រុមហ៊ុនសម្រាប់វិនិយោគិន និងផ្តល់មតិប្រឹក្សាយោបល់ក្នុងវិស័យដឹកជញ្ជូន អប់រំ ថាមពល ម្ហូបអាហារ និងភេសជ្ជៈ អចលនទ្រព្យ និងផលិតកម្ម។
- គាំទ្រវិនិយោគិនជាច្រើនក្នុងការទទួលបានការអនុម័តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវិញ្ញាបនបត្រអនុលោមតាមច្បាប់។
- ត្រូវបានទុកចិត្តជាទីប្រឹក្សាច្បាប់សម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យ រោងចក្រចែកចាយបន្តរថយន្ត ដឹកជញ្ជូន ម្ហូបអាហារ និងភេសជ្ជៈ និងក្រុមហ៊ុនផ្នែកអប់រំនានា។
- ផ្តល់មតិប្រឹក្សាយោបល់ដល់ក្រុមហ៊ុនផ្សេងៗអំពី ការបូបលុយឌីជីថល អត្ថប្រយោជន៍បុគ្គលិក គម្រោងមូលធន និង ផលវិបាកនៃសារពើពន្ធ។
- បានជួយវិនិយោគិនបារាំង ក្នុងការបង្កើតក្រុមហ៊ុនសន្តិសុខឯកជន ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
- រៀបចំរចនាសម្ព័ន្ធ និងចុះបញ្ជីគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ សម្រាប់វិនិយោគិន fintech ក្នុងតំបន់ ដើម្បីទទួលបានការអនុម័ត និងអាជ្ញាបណ្ណពីធនាគារជាតិ នៃកម្ពុជា សម្រាប់សេវាផ្ទេរប្រាក់ឆ្លងប្រទេស និងដំណើរការទូទាត់ប្រាក់។
- ផ្ដល់មតិប្រឹក្សាយោបល់ដល់ សម្បទានដីសេដ្ឋកិច្ច សម្រាប់គម្រោងចិញ្ចឹមគោយកទឹកដោះរបស់អូស្ត្រាលី ដែលមានទំហំដី ៨,០០០ ហិកតាហើយមានមូលនិធិវិនិយោគដើមប្រមាណ ៣០ លានដុល្លារអាមេរិក។
- រៀបចំរចនាសម្ព័ន្ធ សម្រាប់ការសហការប្រកបអាជីវកម្មរួមគ្នាដែលមានតម្លៃ ៣០ លានដុល្លារអាមេរិក សម្រាប់គម្រោង កំពតរៀលអ៊ីស្ទេត និងគម្រោងអភិវឌ្ឍដីតម្លៃ ៧០ លានដុល្លារអាមេរិកនៅភ្នំពេញជិតផ្លូវជាតិលេខ៦ និងគម្រោងអគារខ្ពស់តម្លៃ ១០០ លានដុល្លារអាមេរិក នៅភ្នំពេញ និងផ្តល់មតិប្រឹក្សាយោបល់លើគម្រោងសហការប្រកបអាជីវកម្មរួមគ្នាផ្សេងៗទៀតនៅរាជធានីភ្នំពេញ។
- ផ្ដល់មតិប្រឹក្សាយោបល់ និងបានជួយដល់ក្រុមហ៊ុនលក់រាយឈានមុខគេរបស់ប្រទេសថៃមួយ ក្នុងការទិញហាងលក់គ្រឿងទេសធំមួយនៅកម្ពុជា និងជួយចុះបញ្ជីសាខាបន្ថែមទូទាំងប្រទេស។
- ការជួយទៅលើការអនុលោមតាមច្បាប់សម្រាប់ក្រុមហ៊ុនអន្តរជាតិ និងសហគ្រាសធុនតូច និងមធ្យម ជាច្រើន។
- ផ្តល់មតិប្រឹក្សាយោបល់ដល់ក្រុមហ៊ុនម្ហូបអាហារ និងភេសជ្ជៈមួយមកពីប្រទេសសិង្ហបុរី អំពីការរៀបចំរចនា សម្ព័ន្ធក្នុងការលក់សិទ្ធិលើអាជីវកម្ម ដើម្បីបង្កើនប្រសិទ្ធិភាពពន្ធ និងធានាអនុលោមតាមបទប្បញ្ញត្តិបានពេញលេញ។
- រៀបចំលើការផ្លាស់ប្ដូរឈ្មោះអាជីវកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយរបស់ប្រទេសជប៉ុន ជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់របស់កម្ពុជា ដើម្បីឱ្យស្របតាមកាលវិភាគក្នុងការផ្លាស់ប្ដូរម៉ាក របស់ក្រុមហ៊ុនទូទាំងសកលលោក។
- ផ្តល់សេវាក្នុងការអនុលោមតាមច្បាប់ និងសេចក្ដីប្រកាសប្រចាំឆ្នាំជាបន្តបន្ទាប់សម្រាប់ក្រុមហ៊ុនជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិ រួមទាំងការផ្ទេរភាគហ៊ុន ការផ្លាស់ប្ដូរព័ត៌មានអាជីវកម្ម និងការតែងតាំងអភិបាល។
