ភាសា
LanguagePopup

ការវិនិយោគរួម មូលធនរួម និងបរធនបាលកិច្ច

Show All Services

ការវិនិយោគរួម មូលធនរួម និងបរធនបាលកិច្ច

ក្នុងនាមជាការិយាល័យមេធាវីអាជីពមួយក្នុងវិស័យនៃការវិនិយោគរួម និងច្បាប់ស្ដីពីបរធនបាលកិច្ច ការិយាល័យមេធាវី សិទ្ធិស័ក្តិ ផ្តល់មតិប្រឹក្សាយោបល់ផ្នែកច្បាប់ដល់អ្នកគ្រប់គ្រងមូលនិធិ បរធនបាល និងវិនិយោគិន ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធ ការអនុលោមតាមបទប្បញ្ញត្តិ និងបែបបទនៃការវិនិយោគឆ្លងប្រទេស។ តួនាទីរបស់យើងខ្ញុំជាទីប្រឹក្សាច្បាប់សម្រាប់ត្រួសត្រាយទីផ្សារ ព្រមទាំងជាដៃគូរពិភាក្សាផ្តល់យោបល់ឱ្យនិយ័តករនានា ដែលវាបានបង្ហាញពីកម្លាំងដោយគ្មានអ្នកធៀបបាន ក្នុងវិស័យដែលកំពុងដើរទៅមុខនេះ។

សេវាកម្មចម្បង

  • រៀបចំរចនាសម្ព័ន្ធ​ និងការចុះបញ្ជីគម្រោងនៃការវិនិយោគរួម។
  • ការតាក់តែង និងត្រួតពិនិត្យប្លង់បរធនបាលកិច្ច និងកិច្ចព្រមព្រៀងបរធនបាល។
  • ផ្ដល់មតិប្រឹក្សាយោបល់ទៅលើតម្រូវការសម្រាប់ ការបង្កើតមូលនិធិ មូលបត្របំណុលជាលក្ខណៈឯកជន និងការបោះផ្សាយមូលបត្រជាសាធារណៈ។
  • ផ្ដល់មតិប្រឹក្សាយោបល់តាមផ្លូវច្បាប់ និងសារពើពន្ធ សម្រាប់ការរៀបចំរចនាសម្ព័ន្ធមូលនិធិ។
  • ការចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច​ ដូចជា និយ័តករមូលបត្រកម្ពុជា​​ និងនិយ័តករបរធនបាលកិច្ច សម្រាប់ការអនុម័តនានា។

បទពិសោធន៏ការងាររបស់យើងខ្ញុំ

  • ជាដៃគូរប្រឹក្សារបស់និយ័តករមូលបត្រកម្ពុជា (នមក) និងនិយ័តករបរធនបាលកិច្ច (នបធ) ចំពោះក្របខ័ណ្ឌបែបបទទាក់ទងនឹងការវិនិយោគ និងបទបញ្ញត្តិទាក់ទងនឹងបរធនបាលកិច្ច។
  • ជាទីប្រឹក្សាច្បាប់ឱ្យក្រុមហ៊ុនដែលមានអាជ្ញាបណ្ណគ្រប់គ្រងមូលនិធិ សម្រាប់ការបង្កើនមូលនិធិ ៥០ លានដុល្លារអាមេរិក ដែលរួមមានការរៀបចំកិច្ចព្រមព្រៀងបរិវិសកម្ម ព្រមទាំងខ និងលក្ខខណ្ឌទាំងអស់ និងផ្តល់យោបល់ចំពោះផលវិបាកពាក់ព័ន្ធនឹងសារពើពន្ធ។
  • បានជួយអ្នកគ្រប់គ្រងមូលនិធិជាច្រើនក្នុងការចុះបញ្ជីគម្រោងវិនិយោគរួម និងការពិនិត្យទៅលើកិច្ចព្រមព្រៀងបរធនបាលកិច្ច និងផ្តល់យោបល់លើព័ត៌មាន និងឯកសារដែលទាមទារសម្រាប់ការបង្កើតមូលនិធិសាធារណៈ។
  • ដើរតួនាទីភ្នាក់ងារប្រាតិភោគ សម្រាប់ម្ចាស់បំណុល និង សញ្ញាបត្រទទួលបានការធានាពីភ្នាក់ងារអភិវឌ្ឍអាស៊ី ក្នុងប្រទេសកម្ពុជាដែលមានតម្លៃប្រហាក់ប្រហែល ១០០ លានដុល្លារអាមេរិក។
  • បានផ្តល់មតិប្រឹក្សាយោបល់ដល់ក្រុមវិនិយោគធំៗចំនួន ២ ចំពោះការរៀបចំរចនាសម្ព័ន្ធខាងក្នុងឡើងវិញ ការបង្កើតមូលនិធិ ការបង្កើនដើមទុនតាមរយៈមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជាលក្ខណៈឯកជន ដែលមានតម្លៃមូលនិធិប្រហែល ១០០ លានដុល្លារអាមេរិក។
  • បានផ្តល់មតិប្រឹក្សាយោបល់ និងជួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិបរទេសជាច្រើន (ពីជប៉ុន ម៉ាឡេស៊ី សិង្ហបូរី ។ល។) ក្នុងការផ្តល់គម្រោងហិរញ្ញប្បទាន ឥណទាន structured note មូលបត្របំណុលឯកជនជាលក្ខណៈឯកជន និងការរៀបចំកម្ចីផ្សេងៗទៀត ដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនក្នុងស្រុកជាច្រើននៅកម្ពុជា និងផ្តល់យោបល់/ជំនួយទាក់ទងនឹងការរៀបចំការធានា ការរៀបចំកិច្ចសន្យាប្រាតិភោគ និងការរៀបចំផ្សេងៗ ដើម្បីការពារផលប្រយោជន៍អ្នកផ្ដល់ឥណទាន និងធានាការអនុវត្តមានឱ្យមានប្រសិទ្ធភាព។
  • បានផ្តល់មតិប្រឹក្សាយោបល់ដល់ក្រុមហ៊ុនវិនិយោគលើករណីវិវាទនៅ SIAC ពាក់ព័ន្ធនឹងការប្រើប្រាស់បរធនបាល ចំនួន ១០០ លានដុល្លារអាមេរិក ដែលការបង្កើតសិទ្ធិបញ្ចាំត្រូវបានធ្វើឡើងក្រោមឯកសារធានាច្រើនដូចជា កិច្ចព្រមព្រៀងការបញ្ចាំភាគហ៊ុន កិច្ចព្រមព្រៀងហ៊ីប៉ូតែក កិច្ចព្រមព្រៀងបរិវិសកម្ម និងកិច្ចព្រមព្រៀងធានា។

ភ្ជាប់ទំនាក់ទំនងជាមួយមេធាវីរបស់យើងក្នុងវិស័យនេះ

សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ