ភាសា
LanguagePopup

កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងធុរកិច្ច​

Show All Services

កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងធុរកិច្ច​

ការិយាល័យមេធាវី សិទ្ធិស័ក្តិ ត្រូវបានជឿទុកចិត្តដោយក្រុមហ៊ុនធំៗ និងវិនិយោគិន សម្រាប់ការតាក់តែង ការចរចា និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដែលមានទាំងយុទ្ធសាស្រ្តរឹងមាំ និងអាចអនុវត្តបានតាមច្បាប់។ ក្រុមការងាររបស់យើងខ្ញុំមានបទពិសោធន៍ទូលំទូលាយក្នុងវិស័យផ្សេងៗ ដើម្បីធានាថា កិច្ចព្រមព្រៀងនីមួយៗ ​ ផ្តល់ការការពារផលប្រយោជន៍អតិថិជន និងរួមចំណែកជំរុញការរីកចម្រើនអាជីវកម្ម ព្រមទាំងការគោរពតាម    បទប្បញ្ញត្តិ។

សេវាកម្មចម្បង

  • តាក់តែង និងត្រួតពិនិត្យកិច្ចព្រមព្រៀងផ្គត់ផ្គង់ កិច្ចព្រមព្រៀងចែកចាយ និងកិច្ចព្រមព្រៀងភ្នាក់ងារ។
  • ចរចារទៅលើកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន កិច្ចព្រមព្រៀងជាដៃគូរ និងកិច្ចព្រមព្រៀងសហការក្នុងការប្រកបអាជីវកម្មរួមគ្នា។
  • កិច្ចព្រៀងទិញលក់ (ទំនិញ ទ្រព្យសកម្ម និងភាគហ៊ុន)​។
  • កិច្ចសន្យាលក់ដុំ និងលក់រាយ។​
  • កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងបច្ចេកវិទ្យា ការផ្ដល់សិទ្ធិក្នុងការប្រើប្រាស់ និងសេវាកម្មនានា។​
  • យុទ្ធសាស្រ្តក្នុងការអនុវត្តកិច្ចសន្យា និងការដោះស្រាយវិវាទ។​
  • ផ្ដល់ការកែតម្រូវកិច្ចសន្យាតាមតម្រូវការរបស់អាជ្ញាធរមានសមត្ថកិច្ច និងវិស័យដែលកំពុងអនុវត្ត។

បទពិសោធន៏ការងាររបស់យើងខ្ញុំ

  • ត្រូវបានទុកចិត្តជាទីប្រឹក្សាច្បាប់សម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យ រោងចក្រចែកចាយបន្តរថយន្ត ដឹកជញ្ជួន ម្ហូបអាហារ និងភេសជ្ជៈ និងក្រុមហ៊ុនផ្នែកអប់រំនានា។
  • រៀបចំរចនាសម្ព័ន្ធនៃកម្មសិទ្ធិដី និងការរៀបចំទៅលើអ្នកកាន់ភាគហ៊ុន សម្រាប់ក្រុមហ៊ុន និងវិនិយោគិនទាំងក្នុងស្រុក និងបរទេស។
  • រៀបចំរចនាសម្ព័ន្ធ សម្រាប់ការសហការប្រកបអាជីវកម្មរួមគ្នាដែលមានតម្លៃ ៣០ លានដុល្លារអាមេរិក សម្រាប់គម្រោង កំពតរៀលអ៊ីស្ទេត និងគម្រោងអភិវឌ្ឍដីតម្លៃ ៧០ លានដុល្លារអាមេរិកនៅភ្នំពេញជិតផ្លូវជាតិលេខ៦ និងគម្រោងអគារខ្ពស់តម្លៃ ១០០ លានដុល្លារអាមេរិក នៅភ្នំពេញ និងផ្តល់មតិប្រឹក្សាយោបល់លើគម្រោងសហការប្រកបអាជីវកម្មរួមគ្នាផ្សេងៗទៀតនៅរាជធានីភ្នំពេញ។
  • ផ្ដល់មតិប្រឹក្សាយោបល់ដល់សម្បទានដីសេដ្ឋកិច្ច សម្រាប់គម្រោងចិញ្ចឹមគោយកទឹកដោះរបស់អូស្ត្រាលី ដែលមានទំហំដី ៨,០០០ ហិកតាហើយមានមូលនិធិវិនិយោគដើមប្រមាណ ៣០ លានដុល្លារអាមេរិក។
  • រៀបចំកិច្ចព្រមព្រៀងជាច្រើន (កិច្ចព្រមព្រៀងផ្គត់ផ្គង់ ចែកចាយ លក់ដុំ លក់រាយ) សម្រាប់ក្រុមហ៊ុនភេសជ្ជៈសហរដ្ឋអាមេរិក និងផ្សារទំនើបលក់ដុំរបស់ប្រទេសថៃ។
  • តាក់តែង កិច្ចព្រមព្រៀងតំណាងចែកចាយ និងកិច្ចព្រមព្រៀងលក់រាយ សម្រាប់ក្រុមហ៊ុននាំចូល និងចែកចាយរថយន្តចិនចំនួនពីរ។
  • ផ្ដល់មតិប្រឹក្សាយោបល់ និងបានជួយដល់ក្រុមហ៊ុនលក់រាយឈានមុខគេរបស់ប្រទេសថៃមួយ ក្នុងការទិញហាងលក់គ្រឿងទេសធំមួយនៅកម្ពុជា និងជួយចុះបញ្ជីសាខាបន្ថែមទូទាំងប្រទេស។
  • បានផ្តល់មតិប្រឹក្សាយោបល់លើប្រតិបត្តិការនៃការរួមបញ្ចូលគ្នា​ និងការទិញធុរកិច្ច និងការសហការក្នុងការប្រកបអាជីវកម្មរួមគ្នាជាច្រើនដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មឆ្លងប្រទេស រួមមានការតាកតែងកិច្ចព្រមព្រៀងសម្រាប់ការទិញយកគ្រឹះស្ថានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន software មួយ ការជួយក្រុមហ៊ុនធនធានមនុស្សក្នុងស្រុកក្នុងការចូលរួមជាដៃគូរជាមួយវិនិយោគិនជប៉ុន ការផ្តល់យោបល់លើការទិញភាគហ៊ុន ៥១% ក្នុងក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតឈានមុខមួយ និងការណែនាំរោងភាពយន្តមួយនៅកម្ពុជា ក្នុងការដំណើរការរួមបញ្ចូលជាមួយក្រុមហ៊ុនម៉ាឡេស៊ី។
  • បានជួយក្រុមហ៊ុនជាច្រើនទៀតក្នុងការរៀបចំរចនាសម្ព័ន្ធ និងតាក់តែងកិច្ចព្រមព្រៀងពាណិជ្ជកម្មស្មុគស្មាញ ដែលរួមបញ្ចូលប៉ុន្តែមិនកំណត់តែ កិច្ចព្រមព្រៀងសហការក្នុងការប្រកបអាជីវកម្មរួមគ្នា កិច្ចព្រមព្រៀងផ្គត់ផ្គង់ កិច្ចព្រមព្រៀងសិទ្ធិលើអាជីវកម្ម កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន កិច្ចកិច្ចព្រមព្រៀងលក់ និងទិញ (ទំនិញ ទ្រព្យសកម្ម និងភាគហ៊ុន) ឯកសារទាក់ទងធនធានមនុស្ស កិច្ចព្រមព្រៀងជាដៃគូរ structured note កិច្ចកិច្ចព្រមព្រៀងហិរញ្ញប្បទាន និងឯកសារធានាផ្សេងៗទៀត។
សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ