ភាសា
LanguagePopup

ការចុះបញ្ជីផលិតផល  និងទំនិញប្រើប្រាស់

Show All Services

ការចុះបញ្ជីផលិតផល  និងទំនិញប្រើប្រាស់

ក្នុងបរិបទដែលមានការត្រួតពិនិត្យពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចកាន់តែតឹងរឹងនៅកម្ពុជា ការិយាល័យមេធាវី សិទ្ធិស័ក្តិ ជួយក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិឱ្យអាចនាំផលិតផលចូលទីផ្សារបានដោយរលូន និងគោរពតាមបទប្បញ្ញត្តិ។ មេធាវីរបស់យើងខ្ញុំរួមជាមួយនឹងទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងចំណេះដឹងបច្ចេកទេសពាក់ព័ន្ធនឹងបទប្បញ្ញត្ដិ បានធ្វើយ៉ាងណាដើម្បីទទួលបានការអនុញ្ញាត និងការការពារម៉ាក ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ សុខាភិបាល លក់រាយ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។

សេវាកម្មចម្បង

  • ការចុះបញ្ជីផលិតផល និងការបន្តសុពលភាពជាមួយក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។​
  • ការទទួលអាជ្ញាបណ្ណនាំចូល និងចែកចាយ និងការគោរពតាមបទប្បញ្ញត្តិសម្រាប់ម្ហូបអាហារ ភេសជ្ជៈ ចំណីសត្វ ជី ថ្នាំសម្លាប់សត្វល្អិត គ្រឿងអេឡិចត្រូនិក គ្រឿងសម្អាង អាហារបំប៉ន ផលិតផលឱសថ និងផលិតផលប្រើប្រាស់ផ្សេងៗ។
  • ការពិនិត្យស្លាកសញ្ញាផលិតផល និងបទប្បញ្ញត្តិសម្រាប់ទំនិញប្រើប្រាស់។
  • ការបង្កើត និងការស្នើសុំអាជ្ញាបណ្ណសម្រាប់រោងចក្រ និងសិប្បកម្មខ្នាតតូច។
  • ផ្តល់មតិប្រឹក្សាយោបល់លើបទប្បញ្ញត្តិទាក់ទងការផ្សព្វផ្សាយ និងការធ្វើទីផ្សារ (ឧ. ប្រាក់រង្វាន់ កាដូ ការចាប់ឆ្នោតផ្សងសំណាង ការផ្តល់ពិន្ទុ ជាដើម)។
  • តំណាងអតិថិជននៅមុខអាជ្ញាធរដែលពាក់ព័ន្ធ ក្នុងដំណើរការអនុម័ត និងការដោះស្រាយវិវាទ។
  • ជួយក្នុងការទទួលបានកូតានាំចូលប្រចាំឆ្នាំ ការអនុញ្ញាតជាគោលការណ៍ និងលិខិតអនុញ្ញាតពាក់ព័ន្ធផ្សេងៗទៀត។
  • ជួយក្នុងការទទួលបានលទ្ធផលពីការតេស្តផលិតផល។

បទពិសោធន៏ការងាររបស់យើងខ្ញុំ

  • ផ្តល់មតិប្រឹក្សាយោបល់ដល់ក្រុមហ៊ុនជាច្រើន និងសហគ្រាសធុនតូច និងមធ្យម លើដំណើរការចុះបញ្ជីផលិតផល ដោយបានចុះបញ្ជី និងបន្តសុពលភាពលើសពី ៥០០ ករណី សម្រាប់ទំនិញនាំចូល និងផលិតក្នុងស្រុក ចន្លោះចាប់ពីឆ្នាំ ២០២២ ដល់កណ្ដាលឆ្នាំ ២០២៥។
  • ជួយក្រុមហ៊ុនភេសជ្ជៈអាមេរិកឈានមុខមួយ ក្នុងការទទួលបានការចុះបញ្ជីផលិតផលសម្រាប់ការផលិតក្នុងស្រុក និងការនាំចូល ព្រមទាំងផ្តល់យោបល់លើកិច្ចព្រមព្រៀងនាំចូល និងចែកចាយ។
  • ជួយក្រុមហ៊ុនម្ហូបអាហារសិង្ហបុរីមួយ ក្នុងការស្វែងរកផលិតផលពាក់កណ្ដាលសម្រច និងវត្ថុធាតុដើមពីប្រទេសថៃ។
  • ផ្តល់មតិប្រឹក្សាយោបល់ដល់ផ្សារទំនើបធំៗ លើការចុះបញ្ជីផលិតផល ការបន្តសុពលភាព និងតម្រូវការគោរពតាមបទប្បញ្ញត្តិជាបន្តបន្ទាប់។
  • ណែនាំក្រុមហ៊ុនអន្តរជាតិមួយ លើនីតិវិធីនាំចូល និងការគោរពតាមបទប្បញ្ញត្តិស្លាកសញ្ញាផលិតផលប្រើប្រាស់ផ្សេងៗ។
  • ផ្តល់មតិប្រឹក្សាយោបល់ដល់រោងចក្រដែលផ្ដោតទៅវិស័យឈើបន្ទះ ភេសជ្ជៈ និងស្បែកជើង ស្ដីពីការគោរពតាមតម្រូវការសម្រាប់ប្រតិបត្តិការ និងបទប្បញ្ញត្តិ។
  • ផ្តល់មតិប្រឹក្សាយោបល់ និងតំណាងឱ្យក្រុមហ៊ុនផលិតភេសជ្ជៈ និងផលិតផលទឹកដោះគោ ក្នុងការការពារសិទ្ធិផ្តាច់មុខប្រឆាំងការរំលោភបំពានសិទ្ធិ។
  • ផ្តល់មតិប្រឹក្សាយោបល់ និងជួយក្រុមហ៊ុនជាច្រើន រួមមានក្រុមហ៊ុនក្នុងវិស័យភេសជ្ជៈ ម្ហួបអាហារ និងភេសជ្ជៈ និងផលិតផលទឹកដោះគោ ក្នុងការចុះបញ្ជីនាំចូលផ្តាច់មុខ និងសិទ្ធិចែកចាយ សិទ្ធិលើអាជីវកម្ម និងការការពារទាក់ទងផ្សេងៗទៀត។
សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ