ភាសា
LanguagePopup

កម្មសិទ្ធិបញ្ញា ​និងសិទ្ធិផ្ដាច់មុខ

Show All Services

កម្មសិទ្ធិបញ្ញា ​និងសិទ្ធិផ្ដាច់មុខ

ការិយាល័យមេធាវី សិទ្ធិស័ក្តិ ផ្តល់សេវាទៅលើកម្មសិទ្ធិបញ្ញាយ៉ាងសំបូរបែប ដើម្បីការពារ និងពង្រីកការប្រើប្រាស់ សម្រាប់ការបង្កើតថ្មី យីហោ និងការច្នៃប្រឌិតរបស់អតិថិជន។ ក្នុងបរិបទដែលការវិនិយោគបរទេស និងការប្រកួតប្រជែងកំពុងកើនឡើងនៅកម្ពុជា យើងខ្ញុំធានាថា អតិថិជនមានការការពារកម្មសិទ្ធិបញ្ញាដែលរឹងមាំ និងសិទ្ធិក្នុងការអនុវត្តបានតាមច្បាប់ ដើម្បីការពារការឈរជើងរបស់ពួកគេនៅក្នុងទីផ្សារ។

សេវាកម្មចម្បង

  • ការចុះបញ្ជីពាណិជ្ជសញ្ញា ការប្រឆាំង និងការអនុវត្ត។
  • ការរក្សាសិទ្ធិ និងការផ្ដល់មតិប្រឹក្សាយោបល់ទៅលើប៉ាតង់ និងការចុះបញ្ជី។
  • ការស្នើសុំអាជ្ញាបណ្ណ ការស្នើសុំសិទ្ធិលើអាជីវកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកម្មសិទ្ធិបញ្ញា។
  • វិធានការប្រឆាំងផលិតផលក្លែងបន្លំ និងការអនុវត្តច្បាប់។
  • ការពិនិត្យអនុលោមភាពតាមច្បាប់លើកម្មសិទ្ធិបញ្ញា ក្នុងប្រតិបត្តិការរួមបញ្ចូលគ្នា​ និងការទិញធុរកិច្ច ព្រមទាំងវិនិយោគនានា។
  • ការផ្តល់មតិប្រឹក្សាយោបល់លើសិទ្ធិផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យា។

បទពិសោធន៏ការងាររបស់យើងខ្ញុំ

  • បានផ្តល់មតិប្រឹក្សាយោបល់ដល់អតិថិជនអន្តរជាតិ ក្នុងការចុះបញ្ជីពាណិជ្ជសញ្ញា និងយីហោនៅក្នុងប្រទេសកម្ពុជា។
  • បានតាក់តែងលក្ខខណ្ឌទាក់ទងនឹងកម្មសិទ្ធិបញ្ញា ក្នុងកិច្ចព្រមព្រៀងចែកចាយ និងកិច្ចព្រមព្រៀងលើសិទ្ធិអាជីវកម្មសម្រាប់អាជីវកម្មម្ហូបអាហារ​​ និងភេសជ្ជៈ និងអាជីវកម្មលក់រាយ។
  • បានតំណាងអតិថិជនក្នុងការគោរពតាមបទប្បញ្ញត្តិ និងដោះស្រាយវិវាទដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញា។
  • បានផ្តល់មតិប្រឹក្សាយោបល់ និងតំណាងឱ្យក្រុមហ៊ុនភេសជ្ជៈ និងផលិតផលទឹកដោះគោមួយ ក្នុងការការពារសិទ្ធិផ្តាច់មុខរបស់ខ្លួនប្រឆាំងការរំលោភបំពានសិទ្ធិ។
  • បានផ្តល់មតិប្រឹក្សាយោបល់ និងជួយក្រុមហ៊ុនជាច្រើន រួមមានទាំងក្រុមហ៊ុនក្នុងវិស័យភេសជ្ជៈ ម្ហូបអាហារ​​ និងភេសជ្ជៈនិងទឹកដោះគោ ក្នុងការចុះបញ្ជីសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ សិទ្ធិលើអាជីវកម្ម និងការការពារពាក់ព័ន្ធផ្សេងៗទៀត។

ភ្ជាប់ទំនាក់ទំនងជាមួយមេធាវីរបស់យើងក្នុងវិស័យនេះ

សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ