ភាសា
LanguagePopup

ពលកម្ម/ការងារ

Show All Services

ពលកម្ម/ការងារ

ការិយាល័យមេធាវី សិទ្ធិស័ក្តិ ត្រូវបានទទួលស្គាល់ថាជាការិយាល័យឈានមុខគេក្នុងវិស័យច្បាប់ការងារ ដោយបានជួយដល់និយោជកទាំងក្នុងស្រុក និងអន្តរជាតិ ក្នុងការគោរពតាមបទប្បញ្ញត្តិ ការគ្រប់គ្រងបុគ្គលិក និងការដោះស្រាយវិវាទ។ មេធាវីរបស់យើងខ្ញុំបានផ្តល់យោបល់ទៅលើយុទ្ធសាស្ត្រ និងប្រឹក្សាទៅលើការអនុវត្តផ្ទាល់ ដើម្បីកាត់បន្ថយហានិភ័យ ធានាការគោរពតាមច្បាប់ និងពង្រឹងទំនាក់ទំនងការងារឱ្យស្របតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា។

សេវាកម្មចម្បង

  • ការចុះបញ្ជីបើកសហគ្រាស ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ និងការបញ្ជីបុគ្គលិកជាមួយ បេឡាជាតិសន្តិសុខសង្គម។
  • តាក់តែង និងចុះបញ្ជី កិច្ចសន្យាការងារនិងបទបញ្ជាផ្ទៃក្នុង។
  • ប័ណ្ណការងារ បរិមាណពលកម្មបរទេស និងការគោរពតាមច្បាប់អន្តប្រវេសន៏ (ទិដ្ឋាការការងារ)​។​
  • ការបោះឆ្នោតប្រតិភូបុគ្គលិក និងការចូលរួមជាមួយសហជីប។
  • គោលនិយោបាយពាក់ព័ន្ធនឹងធនធានមនុស្ស​​ និងការងារ (ម៉ោងការងារ ការថែមម៉ោង ការបញ្ឈប់ វិធានការវិន័យ)។
  • ការបំពេញកាតព្វកិច្ចតាមច្បាប់ទាក់ទងនឹងការងារ សម្រាប់ការបោះមូលបត្រកម្មសិទ្ធិ ប្រតិបត្តិការនៃការរួមបញ្ចូលគ្នា និងការទិញធុរកិច្ច និងការត្រួតពិនិត្យទៅលើបទដ្ឋានស្ដីពីការងារសម្រាប់រោងចក្រ។
  • ការដោះស្រាយ​ និងការចរចារទៅលើវិវាទការងារ។
  • ការរៀបចំយុទ្ធសាស្រ្តគ្រប់គ្រងបុគ្គលិកឡើងវិញ និងផ្ដល់មតិប្រឹក្សាយោបល់លើការកាត់បន្ថយបុគ្គលិក។
  • ការរៀបចំវេនការងារ។

បទពិសោធន៏ការងាររបស់យើងខ្ញុំ

  • បានជួយក្រុមហ៊ុនជាច្រើនគ្រប់វិស័យ ក្នុងការចុះបញ្ជីសហគ្រាស និងបុគ្គលិក ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ និងបេឡាជាតិសន្តិសុខសង្គមដើម្បីធានាការគោរពច្បាប់ការងារពេញលេញចាប់ពីដំណាក់កាលដំបូង។
  • បានតាក់តែង និងកែសម្រួលកិច្ចសន្យាការងារ គោលនយោបាយធនធានមនុស្ស និងបទបញ្ជាផ្ទៃក្នុង សម្រាប់រោងចក្រ ខ្សែសង្វាក់ម្ហូបអាហារ​ និងភេសជ្ជៈ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនសេវាដឹកជញ្ជូន និងក្រុមហ៊ុនសេវាផ្សេងៗទៀត។
  • បានតំណាងនិយោជក ពីរោងចក្រស្បែកជើង និងរោងចក្រភេសជ្ជៈ និងក្រុមហ៊ុនជាច្រើនផ្សេងទៀត ក្នុងវិវាទ និងការចរចាពាក់ព័ន្ធនឹងការងារ ដោយសម្រេចបានដំណោះស្រាយដែលអាចអនុវត្តបាន និងកាត់បន្ថយការខាតបង់ដល់អាជីវកម្ម។
  • បានផ្តល់យោបល់លើយុទ្ធសាស្ត្រឱ្យស្របទៅតាមច្បាប់ និងការបំពេញកាតព្វកិច្ចការងារ សម្រាប់ធនាគារ គ្រឹះស្ថានមីក្រួហិរញ្ញវត្ថុ រោងចក្រ និងក្រុមហ៊ុនផ្ដល់សេវាទាក់ទងនឹងមូលបត្រកម្មសិទ្ធិ ការទិញយក ការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការស្វែងរក និងការផ្តល់ជូនកម្លាំងពលកម្មក្រៅស្ថាប័ន។
  • បានរៀបចំគំរូផ្គត់ផ្គង់កម្លាំងពលកម្មសម្រាប់ការផ្ដល់សិទ្ធិលើអាជីវកម្ម របស់ក្រុមហ៊ុនម្ហូបអាហារ និងភេសជ្ជៈមួយរបស់ប្រទេសសិង្ហបុរី។
  • បានផ្តល់មតិប្រឹក្សាយោបល់លើ កិច្ចព្រមព្រៀងលើសេវាកម្មសន្តិសុខឯកជនសម្រាប់អតិថិជនជាច្រើន។
  • បានផ្តល់មតិប្រឹក្សាយោបល់លើកិច្ចសន្យាបើកបរ និងផលប៉ះពាល់តាមច្បាប់ពាក់ព័ន្ធ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនធំៗពីរដែលមានម្ចាស់ជាជនជាតិចិន ដោយសម្របសម្រួលរវាងការគោរពតាមច្បាប់ និងការបត់បែនតាមប្រតិបត្តិការ។
  • បានរៀបចំកិច្ចសន្យាការងារសម្រាប់គណៈគ្រប់គ្រងជាន់ខ្ពស់ របស់ក្រុមហ៊ុនផ្ដល់សេវាកម្មមួយចំនួន។
  • បានជួយសាលាអន្តរជាតិជាច្រើន សណ្ឋាគារ ខ្សែសង្វាក់លក់រាយ និងរោងចក្រជាច្រើន ក្នុងការដោះស្រាយវិវាទការងារ មុននឹងឈានទៅដល់ការដោះស្រាយនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងតុលាការកម្ពុជា។
  • បានផ្តល់មតិប្រឹក្សាយោបល់លើប្រាក់ឈ្នួលអប្បបរមា ច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីពរបស់កម្ពុជា។

ភ្ជាប់ទំនាក់ទំនងជាមួយមេធាវីរបស់យើងក្នុងវិស័យនេះ

សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ