ការពិនិត្យអនុលោមភាពតាមច្បាប់
Show All Services
ការពិនិត្យអនុលោមភាពតាមច្បាប់
ការិយាល័យមេធាវី សិទ្ធិស័ក្តិ គឺជាការិយាល័យនាំមុខគេក្នុងការធ្វើការពិនិត្យអនុលោមភាពតាមច្បាប់ សម្រាប់មូលបត្រកម្មសិទ្ធិ ការរួមបញ្ចូលគ្នា និងការទិញធុរកិច្ច ការសហការប្រកបអាជីវកម្មរួមគ្នា និងប្រតិបត្តិការហិរញ្ញប្បទាន។ ដោយមានប្រវត្តិការងារដែលគួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងការបោះផ្សាយដែលមានតម្លៃខ្ពស់ និងការវិនិយោគសំខាន់ៗនៅកម្ពុជា យើងខ្ញុំផ្តល់ជូននូវរបាយការណ៍ដែលច្បាស់លាស់ ពេញលេញ និងអាចអនុវត្តបាន ដែលអនុញ្ញាតឱ្យវិនិយោគិន អ្នកផ្ដល់ឥណទាន និងសហគ្រាសធ្វើការសម្រេចចិត្តដោយមានទំនុកចិត្តបំផុត។
សេវាកម្មចម្បង
- ការពិនិត្យអនុលោមភាពតាមច្បាប់ សម្រាប់បោះផ្សាយមូលបត្រកម្មសិទ្ធិ និងការមូលបត្រផ្សេងៗទៀត។
- ការពិនិត្យអនុលោមភាពសម្រាប់ការរួមបញ្ចូលគ្នា និងការទិញធុរកិច្ច (ក្រុមហ៊ុន ហិរញ្ញវត្ថុ ការងារ ទិដ្ឋភាពនៃការអនុលោមតាមច្បាប់ អចលនទ្រព្យ កម្មសិទ្ធិបញ្ញា ហានិភ័យផ្នែកច្បាប់ និងការស្វែងរកវិវាទនានា)។
- ការពិនិត្យអនុលោមភាពសម្រាប់អចលនទ្រព្យ និងប្លង់ដី និងផ្ទៀងផ្ទាត់ជាមួយការិយាល័យសុរិយោដី។
- ការពិនិត្យអនុលោមភាព ជាមួយអាជ្ញាធរ និងការពិនិត្យអនុលោមភាពលើអាជ្ញាបណ្ណ។
- ការពិនិត្យអនុលោមភាពលើបទដ្ឋានទាក់ទងនឹងការងារ។
- ការវាយតម្លៃហានិភ័យលើកិច្ចសន្យា និងវិវាទ។
បទពិសោធន៏ការងាររបស់យើងខ្ញុំ
- ជាទីប្រឹក្សាផ្នែកច្បាប់សម្រាប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី កំពង់ផែស្វយ័តភ្នំពេញ ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក ខេម ជ្ជីអេសអេម ម.ក និងហ្គោលដេន ទ្រី ក្នុងការពិនិត្យអនុលោមភាពពេញលេញសម្រាប់ការបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលរបស់ពួកគេនៅលើផ្សារមូលបត្រកម្ពុជា។
- ជួយក្រុមហ៊ុន ភី អ ស៊ី ក្នុងការពិនិត្យអនុលោមភាពតាមច្បាប់សម្រាប់បុត្រសម្ព័ន្ធនៅកម្ពុជា និងចេញមតិយោបល់ផ្នែកច្បាប់ពាក់ព័ន្ធនឹងការគោរពបទប្បញ្ញត្តិឆ្លងប្រទេស ដើម្បីជួយពួកគេសម្រាប់គំរោងបោះផ្សាយនៅលើ Shenzhen Stock Exchange។
- បានធ្វើការពិនិត្យអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងមធ្យមជាច្រើន ក្នុងដំណើរការរៀបចំបោះផ្សាយលើផ្សារមូលបត្រកម្ពុជា ផ្សារកំណើន ដោយផ្តល់ការវាយតម្លៃលើការគោរពតាមបទបញ្ញត្តិរបស់ស្ថាប័នគ្រប់គ្រង។
- បានពិនិត្យអនុលោមភាពសម្រាប់មូលបត្រកម្មសិទ្ធិ ឱ្យរោងចក្រកាត់ដេរអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុន ផលិតក្នុងស្រុក រួមទាំងការត្រួតពិនិត្យផ្នែកគុណភាពការងារ និងបទបញ្ញត្តិ។
- បានធ្វើការពិនិត្យអនុលោមភាពដោយផ្ដោតទៅលើរឿងការងារ សម្រាប់រោងចក្រផលិតក្តារឈើបន្ទះ និងសាលាអន្តរជាតិ ដើម្បីធានាថាមានការអនុវត្តត្រឹមត្រូវតាមបទបញ្ញត្តិស្ដីពីការងារ និងបេឡាជាតិសន្តិសុខសង្គម។
- បានធ្វើការពិនិត្យអនុលោមភាព និងរៀបចំឯកសារប្រតិបត្តិការក្នុងការទិញធុរកិច្ចរបស់ក្រុមហ៊ុន software មួយទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
- បានផ្តល់មតិប្រឹក្សាយោបល់ដល់ក្រុមហ៊ុនវិនិយោគមួយលើការពិនិត្យអនុលោមភាព និងរៀបចំរចនាសម្ព័ន្ធសម្រាប់ការទិញភាគហ៊ុន ៥១% ក្នុងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដែលមានឥទ្ធិពលមួយនៅកម្ពុជា។
- បានជួយដល់រោងភាពយន្តដែលមានឥទ្ធិពលមួយនៅកម្ពុជា ក្នុងការពិនិត្យអនុលោមភាពតាមច្បាប់សម្រាប់ប្រតិបត្តិការរួមបញ្ចូល និងទិញធុរកិច្ច ជាមួយក្រុមហ៊ុនពីម៉ាឡេស៊ី។
- បានផ្តល់មតិប្រឹក្សាយោបល់ដល់ធនាគារពាណិជ្ជបរទេសមួយលើការពិនិត្យអនុលោមភាព និងការប្រតិបត្តិតាមបទបញ្ញត្តិសម្រាប់ការទិញភាគហ៊ុនក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយនៅកម្ពុជា រួមទាំងដំណើរការនៃស្នើសុំការអនុម័តពីធនាគារជាតិ នៃកម្ពុជា។
