សេវាកម្មបកប្រែ ការធ្វើសាក្សី និងការបញ្ជាក់នានា
Show All Services
សេវាកម្មបកប្រែ ការធ្វើសាក្សី និងការបញ្ជាក់នានា
ការិយាល័យមេធាវី សិទ្ធិស័ក្តិ ផ្តល់សេវាបកប្រែឯកសារផ្លូវការដែលមានភាពត្រឹមត្រូវ និងទុកចិត្តបាន រួមទាំងការបញ្ជាក់នានា និងសេវាសម្រាប់ការធ្វើសាក្សី ដែលទាំងអស់នេះគឺមានសារៈសំខាន់សម្រាប់ការធ្វើប្រតិបត្តិការឆ្លងប្រទេស ការអនុលោមតាមបទប្បញ្ញត្តិ និងការដោះស្រាយវិវាទ។ ជាមួយក្រុមការងារអ្នកច្បាប់របស់យើងខ្ញុំដែលមានជំនាញច្រើនភាសា និងមានជំនាញក្នុងការបញ្ជាក់ឯកសារផ្សេងៗ យើងខ្ញុំធានាថាឯកសារមានភាពត្រឹមត្រូវទាំងភាសា និងមានសុពលភាពអាចអនុវត្តបានតាមច្បាប់។
សេវាកម្មចម្បង
- ការបកប្រែទៅលើកិច្ចសន្យានានា លក្ខន្តិកៈក្រុមហ៊ុន និងឯកសារផ្លូវច្បាប់ជាភាសាអង់គ្លេស ភាសាចិន ភាសាបារាំង ភាសាជប៉ុន និងភាសាខ្មែរ។
- ការបកប្រែទៅលើឯកសារបច្ចេកទេសផ្នែកធានារ៉ាប់រង ធនាគារ និងមូលបត្រ។
- ការធ្វើជាសាក្សី និងបញ្ជាក់ទៅលើកិច្ចព្រមព្រៀងនានា និងសេចក្ដីសម្រចរបស់ក្រុមហ៊ុន។
- ការបញ្ជាក់ទៅលើឯកសារឥណទាន និងឯកសារធានា សម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។
- តាក់តែងលិខិតគតិយុត្ត និងផ្ដល់យថាភូតភាព ស្រាប់ការប្រើប្រាស់ទាំងក្នុងប្រទេស និងក្រៅប្រទេស។
- ការបកប្រែបណ្ដឹង និងការបញ្ជូនចេញ។
- ជួយក្នុងការទទួលបានឯកសារដែលបានបញ្ជាក់ត្រឹមត្រូវតាមផ្លូវច្បាប់ពីអាជ្ញាធរពាក់ព័ន្ធ ក្នុងករណីដែលអនុញ្ញាតឱ្យយើងខ្ញុំធ្វើបាន។
បទពិសោធន៏ការងាររបស់យើងខ្ញុំ
- បានផ្ដល់នូវការធ្វើជាសាក្សី និងការបញ្ជាក់ សម្រាប់ឯកសារឥណទាន/ឯកសារធានា របស់ធនាគារពាណិជ្ជច្រើនជាង ១០ ដោយរួមបញ្ចូលទាំងកិច្ចព្រមព្រៀងឥណទាន និងកម្ចីច្រើនជាង ៦០០។
- បានបកប្រែគោលនយោបាយ ព្រមទាំងខ និងលក្ខខណ្ឌបច្ចេកទេសស្ដីពីការធានារ៉ាប់រង សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច។
- បានជួយក្នុងប្រតិបត្តិការឆ្លងប្រទេសជាច្រើនជាមួយនឹងការតាក់តែងកិច្ចសន្យាដែលមានបកប្រែជាពីរភាសា និងការបញ្ជាក់។
- បានជួយរៀបចំឯកសារផ្លូវច្បាប់សម្រាប់ការដោះស្រាយវិវាទអន្តរជាតិផ្សេងៗ។
- បានជួយអតិថិជនជាច្រើនក្នុងការទទួលបានលិខិតបញ្ជាក់ទីលំនៅ និងឯកសារផ្លូវការដែលបានបញ្ជាក់ពីអាជ្ញាធរ ពាក់ព័ន្ធ។
