ភាសា
LanguagePopup

ផ្នែកដោះស្រាយវិវាទ៖ បណ្ដឹងរដ្ឋប្បវេណី បណ្ដឹងព្រហ្មទណ្ឌ វិវាទពាណិជ្ជកម្ម និងវិវាទការងារ

Show All Services

ផ្នែកដោះស្រាយវិវាទ៖ បណ្ដឹងរដ្ឋប្បវេណី បណ្ដឹងព្រហ្មទណ្ឌ វិវាទពាណិជ្ជកម្ម និងវិវាទការងារ

ដោយមានកេរ្តិ៍ឈ្មោះក្នុងការដោះស្រាយវិវាទ ការិយាល័យមេធាវី សិទ្ធិស័ក្តិ តំណាងអតិថិជននៅតុលាការគ្រប់ជាន់ថ្នាក់ ក្នុងប្រទេសកម្ពុជា និងមជ្ឃត្តកម្ម រួមទាំងមជ្ឃមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។ ក្រុមការងារដោះស្រាយវិវាទរបស់យើងខ្ញុំត្រូវបានស្គាល់ថាមានយុទ្ធសាស្រ្តដោះស្រាយ មានបទពិសោធន៍ជំនាញក្នុងបន្ទប់សវនាការ និងសមត្ថភាពក្នុងការដោះស្រាយវិវាទស្មុគស្មាញយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា។

សេវាកម្មចម្បង

  • ការដោះស្រាយវិវាទរដ្ឋប្បវេណី និងពាណិជ្ជកម្ម (ការអនុវត្តកិច្ចសន្យា អភិបាលកិច្ចសាជីវកម្ម វិវាទផ្នែកហិរញ្ញវត្ថុ (រួមបញ្ចូទាំងការវិនិយោគ វិវាទពាក់ព័ន្ធនឹងអចលនទ្រព្យ គ្រួសារ មរតក)។
  • ការតំណាងក្នុងរឿងក្ដីព្រហ្មទណ្ឌ (ឆបោក ការរំលោភទំនុកចិត្ត គ្រោះចរាចរណ៍ អំពើហិង្សា ការរំលោភបំពានផ្លូវភេទ ការរំលោភសិទ្ធិ)
  • វិវាទទាក់ទងនឹងពលកម្ម និងការងារ។
  • មជ្ឈត្តការនៅមជ្ឃមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងការដោះក្រៅប្រព័ន្ធតុលាការ។
  • ការស្នើសុំដាក់ និងដោះដីការរក្សាការពារ និងដីការអនុវត្ត។
  • ការទារបំណុលត្រលប់មកវិញ និងការអនុវត្តទៅលើឥណទាន។
  • ការសម្របសម្រួល និងការចចារ។

បទពិសោធន៏ការងាររបស់យើងខ្ញុំ

  • តំណាងធនាគារឈានមុខគេនៅកម្ពុជាជាច្រើន និងសាខាធនាគារបរទេស ក្នុងដំណើរការទាមទារបំណុលត្រលប់មកវិញរាប់រយករណី។
  • តំណាងកាស៊ីណូបរទេសមួយនៅខេត្តបន្ទាយមានជ័យ ក្នុងដំណើរការដោះស្រាយវិវាទនៅមជ្ឈត្តការនៅមជ្ឃមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនិងនៅតុលាការកម្ពុជា។
  • ផ្ដល់មតិប្រឹក្សាយោបល់ក្នុងវិវាទពាក់ព័ន្ធនឹងទំនាក់ទំនងក្នុងវិស័យសំណងដែលស្មុគស្មាញមួយ និងបញ្ហាបច្ចេកទេស ដែលមានតម្លៃប្រមាណ ២៦ លានដុល្លារអាមេរិក។
  • ផ្តល់មតិប្រឹក្សាយោបល់ដល់ក្រុមហ៊ុនវិនិយោគមួយលើករណីជម្លោះនៅ Singapore International Arbitration Centre (SIAC) ពាក់ព័ន្ធនឹងការប្រើប្រាស់បរធនបាល ចំនួន ១០០ លានដុល្លារអាមេរិក ដែលការបង្កើតសិទ្ធិបញ្ចាំត្រូវបានធ្វើឡើងក្រោមឯកសារធានាច្រើន។
  • តំណាងម្ចាស់ភាគហ៊ុនចិន និងវិនិយោគិនក្នុងវិស័យអចលនទ្រព្យក្នុងរឿងក្ដីព្រហ្មទណ្ឌពាក់ព័ន្ធនឹងការឆបោក និងការរំលោភទំនុកចិត្ត ដែលមានតម្លៃជិត ១០០ លានដុល្លារអាមេរិក។
  • ផ្តល់មតិប្រឹក្សាយោបល់ និងតំណាងក្រុមហ៊ុនភេសជ្ជៈអាមេរិក ក្នុងរឿងក្ដីព្រហ្មទណ្ឌដែលស្មុគស្មាញមួយ ពាក់ព័ន្ធនឹងមូលប្បទានប័ត្រស្អុយ ការរំលោភកិច្ចសន្យា និងវិវាទពាណិជ្ជកម្មផ្សេងៗទៀត។
  • ផ្តល់មតិប្រឹក្សាយោបល់ និងតំណាងក្រុមហ៊ុនលក់ដុំមួយក្នុងរឿងក្ដីព្រហ្មទណ្ឌពាក់ព័ន្ធនឹងការរំលោភទំនុកចិត្តដោយអតីតបុគ្គលិកផ្នែកលក់ ដែលពាក់ព័ន្ធនឹងការនាំចូល និងលក់ផលិតផលដែលមានពាណិជ្ជសញ្ញាក្លែងក្លាយ។
  • បានការពារធនាគារពាណិជ្ជតៃវ៉ាន់មួយក្នុងការស្នើសុំដាក់រក្សាការពារលើទ្រព្យសកម្មរបស់អតិថិជន។
  • តំណាងវិនិយោគិនចិនក្នុងករណីឆបោក និងការរំលោភទំនុកចិត្ត។
  • ផ្តល់មតិប្រឹក្សាយោបល់ដល់ម្ចាស់ភាគហ៊ុនរបស់សណ្ឋាគារដែលមានឈ្មោះល្បីមួយនៅខេត្តសៀមរាប ក្នុងវិវាទពាក់ព័ន្ធនឹងអភិបាល។
  • តំណាងក្រុមហ៊ុនអចលនទ្រព្យជាច្រើនក្នុងវិវាទពាក់ព័ន្ធនឹងការលក់-ទិញ និងដីធ្លី។
សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ