កម្ចី និងការធានា
Show All Services
កម្ចី និងការធានា
ការិយាល័យមេធាវី សិទ្ធិស័ក្តិ គឺជាការិយាល័យមួយក្នុងចំណោមការិយាល័យដែលគួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា សម្រាប់ការរៀបចំឥណទានឡើងវិញ និងការតាក់តែងឯកសារធានាផ្សេងៗ សម្រាប់ធនាគារពាណិជ្ជ គ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នកខ្ចីដែលជាក្រុមហ៊ុន។ យើងខ្ញុំក៏ជាការិយាល័យដែលអាចជឿទុកចិត្តបានសម្រាប់ក្រុមហ៊ុនមូលបត្រមួយចំនួនដែលយើងបានផ្តល់នូវដំណោះស្រាយដ៏ទូលំទូលាយ និងស្របតាមបទប្បញ្ញត្តិ ដែលការពារផលប្រយោជន៍អតិថិជន និងធានានូវការអនុវត្តនៃការរៀបចំហិរញ្ញវត្ថុ។
សេវាកម្មចម្បង
- តាក់តែង និងត្រួតពិនិត្យទៅលើកិច្ចព្រមព្រៀងឥណទាន ប្រាក់កម្ចីសហិរញ្ញប្បទាន និងខ និងលក្ខខណ្ខនៃមូលបត្របំណុល។
- រៀបចំឯកសារធានាផ្សេងៗដូចជា ឥណទានដែលមានទ្រព្យធានា ការដាក់ហ៊ីប៉ូតែក ការបញ្ចាំ និងការធានា។
- ការដាក់បន្ទុក និងដកបន្ទុក ការធានាជាមួយការិយាល័យសុរិយោដី និងការិយាល័យប្រតិបត្តិការដែលមានកិច្ចធានា។
- ដើរតួនាទីជា ភ្នាក់ងារប្រាតិភោគ និងភ្នាក់ងារតំណាងសម្រាប់ប្រតិបត្តិការដែលមានកិច្ចធានា។
- ដើរតួនាទីជា ភ្នាក់ងារតំណាងម្ចាស់បំណុល សម្រាប់ឥណទាន និងការបោះផ្សាយមូលបត្របំណុលជាលក្ខណៈឯកជន ដែលមានម្ចាស់បំណុលច្រើននាក់។
- ផ្ដល់មតិប្រឹក្សាយោបល់សម្រាប់ការរៀបចំឡើងវិញនៃហិរញ្ញប្បទានដែលមានការធានា។
- ការពិនិត្យអនុលោមភាពលើទ្រព្យធានា។
- ការអនុវត្តការធានាក្នុងពេលដែលមានកំហុសណាមួយ។
បទពិសោធន៏ការងាររបស់យើងខ្ញុំ
- រៀបចំឯកសារឥណទាន និងឯកសារធានាសម្រាប់ធនាគារពាណិជ្ជ ក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
- តំណាងធនាគារក្នុងការចុះបន្ទុក/លុបចោលការចុះបន្ទុកហ៊ីប៉ូតេក និងធ្វើការបញ្ជាក់លើកិច្ចព្រមព្រៀងឥណទាន។
- ផ្ដល់ការប្រឹក្សាយោបល់ ទៅកាន់ក្រុមហ៊ុនគ្រប់គ្រងមូលធនរបស់ប្រទេសជប៉ុន ក្នុងការផ្ដល់កម្ចីដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា តាក់តែងកម្ចីជាលក្ខណៈឯកជន និងឯកសារពាក់ព័ន្ធនឹងការធានាផ្សេងទៀត។ ចាប់ពីឆ្នាំ ២០២៣ ដល់ពាក់កណ្ដាលឆ្នាំ ២០២៥ យើងខ្ញុំបានចូលរួមពាក់ព័ន្ធនឹងប្រតិបត្តិការផ្តល់ឥណទានឯកជន និងគម្រោងហិរញ្ញប្បទាន សរុបលើសពី ៦០០ លានដុល្លារអាមេរិក។
- ផ្តល់ការប្រឹក្សាយោបល់ដល់ធនាគារពាណិជ្ជធំៗ អំពីការរៀបចំអចលនទ្រព្យឡើងវិញ ក្នុងតម្លៃ ១០០ លានដុល្លារអាមេរិក ព្រមទាំងរៀបចំ និងពិនិត្យមើលកិច្ចព្រមព្រៀងឥណទានជាច្រើន។
- ដើរតួនាទីជា ភ្នាក់ងារតំណាងម្ចាស់បំណុល និងភ្នាក់ងារប្រាតិភោគ សម្រាប់មូលបត្របំណុលទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដំបូងរបស់កម្ពុជា ដែលមានតម្លៃប្រហាក់ប្រហែល ៥០ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានរោងចក្រថាមពលព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់។
- ដើរតួនាទីជាទីប្រឹក្សា និងភ្នាក់ងារប្រាតិភោគក្នុងគម្រោងហិរញ្ញប្បទានសម្រាប់ការបោះផ្សាយ និងមូលបត្របំណុលជាលក្ខណៈឯកជនចំនួន ៤០ លានដុល្លារអាមេរិក សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកោះកុង ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពល Biomass ។
- ដើរតួនាទីភ្នាក់ងារប្រាតិភោគ សម្រាប់ម្ចាស់បំណុល និង សញ្ញាបត្រទទួលបានការធានាពីភ្នាក់ងារអភិវឌ្ឍអាស៊ី ក្នុងប្រទេសកម្ពុជាដែលមានតម្លៃប្រហាក់ប្រហែល ១០០ លានដុល្លារអាមេរិក។
- ដើរតួនាទីជាភ្នាក់ងារតំណាង សម្រាប់ប្រតិបត្តិការផ្ទេរកម្មសិទ្ធិដីនៅខេត្តកំពត។
- រៀបចំរចនាសម្ព័ន្ធឯកសារធានាឆ្លងប្រទេសសម្រាប់វិនិយោគិនក្នុងគម្រោងអចលនទ្រព្យ និងគម្រោងថាមពល។
