ការរួមបញ្ចូលគ្នា និងការទិញធុរកិច្ច
Show All Services
ការរួមបញ្ចូលគ្នា និងការទិញធុរកិច្ច
ការិយាល័យមេធាវី សិទ្ធិស័ក្តិ ផ្តល់យោបល់លើប្រតិបត្តិការនៃការរួមបញ្ចូល និងការទិញធុរកិច្ច ដែលមានលក្ខណៈស្មុគស្មាញ និងមានតម្លៃខ្ពស់មួយចំនួន ដោយបានណែនាំអតិថិជនក្នុងគ្រប់ដំណាក់កាល ចាប់ពីការពិនិត្យអនុលោមភាពតាមផ្លូវច្បាប់ ដល់ការទទួលបានការអនុម័តពីអាជ្ញាធរ និងការអនុលោមភាពបន្ទាប់ពីប្រតិបត្តិការ។ យើងខ្ញុំត្រូវបានទទួលស្គាល់ថាមាន យុទ្ធសាស្ត្រក្នុងការរៀបចំរចនាសម្ព័ន្ធ និងការយល់ដឹងជ្រាលជ្រៅពីបទប្បញ្ញត្តិ ដែលជួយឱ្យវិនិយោគិន និងសហគ្រាសទទួលបានប្រតិបត្តិការទិញលក់ដ៏រលូន និងជោគជ័យ។
សេវាកម្មចម្បង
- រៀបចំរចនាសម្ព័ន្ធនៃការទិញភាគហ៊ុន និងទ្រព្យសកម្ម។
- ធ្វើការពិនិត្យអនុលោមភាពតាមច្បាប់ លើក្រុមហ៊ុន ការអនុលោមតាមបទប្បញ្ញត្តិ ការវាយតម្លៃហានិភ័យកិច្ចសន្យាពាណិជ្ជកម្ម និងកិច្ចសន្យាហិរញ្ញវត្ថុសំខាន់ៗ ហានិភ័យនៃវិវាទ ការងារ កម្មសិទ្ធិបញ្ញា និងបញ្ហាសារពើពន្ធ។
- តាក់តែង និងចរចាកិច្ចព្រមព្រៀងលក់-ទិញភាគហ៊ុន កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន កិច្ចព្រមព្រៀងក្នុងការសហការប្រកបអាជីវកម្មរួមគ្នា និង convertible note។
- ផ្តល់យោបល់លើការគ្រប់គ្រងការរួមបញ្ចូលគ្នានៃធុរកិច្ច។
- ការដាក់ពាក្យបំពេញបែបបទតាមច្បាប់ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម អាជ្ញាធរសារពើពន្ធ និងអាជ្ញាធរ ពាក់ព័ន្ធផ្សេងៗ។
- តំណាងអ្នកទិញ និងអ្នកលក់ក្នុងប្រតិបត្តិការឆ្លងប្រទេស។
- ការអនុលោមភាពបន្ទាប់ពីប្រតិបត្តិការនៃការទិញធុរកិច្ច និងដំណើរការនៃការរួមបញ្ចូលគ្នា។
បទពិសោធន៏ការងាររបស់យើងខ្ញុំ
- ផ្តល់មតិប្រឹក្សាយោបល់ដល់សម័្ពន្ធក្រុមហ៊ុនធំរបស់ថៃដែលឈានមុខគេមួយ លើការទិញយកហាងទំនិញខ្នាតតូចរបស់ប្រទេសបារាំងដែលមានទីតាំងនៅប្រទេសកម្ពុជា រួមទាំងការរៀបចំឯកសារប្រតិបត្តិការ ការដាក់ស្នើបែបបទច្បាប់ និងការចុះបញ្ជីសាខាជាមួយអាជ្ញាធរពាក់ព័ន្ធ។
- តំណាងរោងភាពយន្តល្បីរបស់កម្ពុជាក្នុងប្រតិបត្តិការនៃការរួមបញ្ចូលគ្នា និងការទិញធុរកិច្ច ជាមួយក្រុមហ៊ុនកម្សាន្តរបស់ប្រទេសម៉ាឡេស៊ី ដោយរួមចំណែកចាប់ពីការរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការដល់ការអនុលោមក្រោយការរួមបញ្ចូលគ្នា។
- ដើរតួនាទីជាអ្នកប្រឹក្សាច្បាប់សម្រាប់ប្រតិបត្តិការនៃការរួមបញ្ចូលគ្នា និងការទិញធុរកិច្ច របស់មូលធនជាលក្ខណៈឯកជនមួយ សម្រាប់រោងចក្រដែលមានតម្លៃលើសពី ៣០ លានដុល្លារអាមេរិក។
- ផ្តល់មតិប្រឹក្សាយោបល់ដល់ក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយលើការទិញភាគហ៊ុន ៥០% ក្នុងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណែត ដែលមានឥទ្ធិពលមួយ រួមទាំងការពិនិត្យអនុលោមភាពតាមច្បាប់ និងការរៀបចំឯកសារប្រតិបត្តិការផ្សេងៗ។
- ណែនាំធនាគារពាណិជ្ជរបស់ប្រទេសកូរ៉េធំមួយឱ្យទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា សម្រាប់ការទិញភាគហ៊ុនក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ដោយធានាអនុលោមភាពតាមច្បាប់ពេញលេញ។
- ផ្តល់មតិប្រឹក្សាយោបល់ដល់សម័្ពន្ធក្រុមហ៊ុនធំរបស់ថៃដែលឈានមុខគេមួយ លើការរួមបញ្ចូលគ្នានៃបុត្រសម័្ពន្ធរបស់ខ្លួននៅកម្ពុជា និងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងវិស័យកសិកម្ម។
- ផ្តល់យោបល់លើការរៀបចំរចនាសម្ព័ន្ធឆ្លងប្រទេសដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងក្រុមហ៊ុនធានារ៉ាប់រងទូទៅ ដោយធានាការដោះស្រាយជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា។
- ផ្តល់នូវយោបល់ផ្នែកយុទ្ធសាស្ត្រសម្រាប់ការរួមបញ្ចូលគ្នា និងការទិញធុរកិច្ចដល់អ្នកប្រតិបត្តិការនៅក្នុងវិស័យកាស៊ីណូ បដិសណ្ឋារកិច្ច និងបច្ចេកវិទ្យា លើប្រតិបត្តិការរួមបញ្ចូលគ្នា និងការវិនិយោគរបស់ដៃគូរថ្មីៗ។
- ជួយក្រុមហ៊ុន Software និងគ្រឹះស្ថានមីក្រួហិរញ្ញវត្ថុមួយក្នុងការរៀបចំរចនាសម្ព័ន្ធ និងការអនុវត្តប្រតិបត្តិការទិញភាគហ៊ុន រួមទាំងការតាក់តែងកិច្ចព្រមព្រៀងទិញភាគហ៊ុន និងកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន។
- ផ្តល់មតិប្រឹក្សាយោបល់ដល់វិនិយោគិនក្នុងស្រុក និងបរទេសជាច្រើនលើការរៀបចំរចនាសម្ព័ន្ធសម្រាប់ប្រតិបត្តិការ ការរៀបចំអ្នកកាន់កាប់ភាគហ៊ុន និងការវិនិយោគលើយានយន្តសម្រាប់គម្រោងក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ និងសេវាកម្ម និងការជូយទំនាក់ទំនងជាមួយអាជ្ញាធរ មុននឹងឈានទៅដល់ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិ នៃកម្ពុជា និយ័តករធានារ៉ាប់រងកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ។
