ភាសា
LanguagePopup

ផ្នែកអចលនទ្រព្យ និងការសាងសង់សំណង់

Show All Services

ផ្នែកអចលនទ្រព្យ និងការសាងសង់សំណង់

ការិយាល័យមេធាវី សិទ្ធិស័ក្តិ គឺជាទីប្រឹក្សាច្បាប់ដែលអាចពឹងពាក់បានសម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យ អ្នកវិនិយោគ និងអ្នកផ្តល់ហិរញ្ញប្បទាននៅកម្ពុជា យើងខ្ញុំផ្ដល់ឱ្យនូវការទុកចិត្តដែលគ្មានដែនកំណត់ តាមរយៈការផ្តល់នូវការគាំទ្រផ្នែកច្បាប់ គិតចាប់ពីការទិញយកអចលនទ្រព្យ និងការរៀបចំរចនាសម្ព័ន្ធនៃគម្រោង រហូតដល់ការសាងសង់ និងការទទួលបានអាជ្ញាបណ្ណ។ ដោយមានបទពិសោធន៍ទូលំទូលាយក្នុងប្រតិបត្តិការដីធ្លី និងគម្រោងអភិវឌ្ឍន៍ដែលមានតម្លៃខ្ពស់ យើងខ្ញុំផ្តល់ដំណោះស្រាយដែលមានសុវត្ថិភាព គោរពតាមច្បាប់ និងអាចអនុវត្តបានតាមបែបបទពាណិជ្ជកម្ម ដោយបំពេញតម្រូវការរបស់ វិនិយោគិន។

សេវាកម្មចម្បង

  • ការទិញដីធ្លី ការជួលក្នុងរយៈពេលវែង សម្បទានដីសេដ្ឋកិច្ច និងតំបន់សេដ្ឋកិច្ចពិសេស។
  • ការពិនិត្យអនុលោមភាពនៃប្លង់ដី និងផ្ទៀងផ្ទាត់ជាមួយការិយាល័យសុរិយោដី។
  • ការតាក់តែង និងចរចាកិច្ចព្រមព្រៀងលក់-ទិញ ការបញ្ជាំ ការជួល និងបទប្បញ្ញត្តិសម្រាប់អគារសហកម្មសិទ្ធិ។
  • លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល និងរុះរើអគារ វិញ្ញាបនបត្របញ្ជាក់ការកាន់កាប់ អាជ្ញាបណ្ណអាជីវកម្មសម្រាប់អភិវឌ្ឍន៍លំនៅឋាន អាជ្ញាបណ្ណអាជីវកម្មសម្រាប់អភិវឌ្ឍន៍អគារសហកម្មសិទ្ធិ អាជ្ញាបណ្ណគ្រប់គ្រងអចលនទ្រព្យ ការបម្លែងប័ណ្ណកម្មសិទ្ធិដី ការបំបែកក្បាលដី លិខិតអនុញ្ញាតបង្កើតរោងចក្រ/សិប្បកម្ម និងអាជ្ញាបណ្ណប្រតិបត្តិការ។
  • ការបំបែកក្បាលដី និងបង្រួមក្បាលដី។
  • ការផ្លាស់ប្តូរប្រភេទដី។
  • ការរៀបចំរចនាសម្ព័ន្ធ និងការគោរពតាមបទប្បញ្ញត្តិផ្នែកដីធ្លី និងការអភិវឌ្ឍន៍លំនៅដ្ឋាន។
  • ការរៀបចំរចនាសម្ព័ន្ធ និងការគោរពតាមបទប្បញ្ញត្តិសម្រាប់ខុនដូ និងអគារសហកម្មសិទ្ធិ។
  • ដើរតួនាទីជាភ្នាក់ងារតំណាងសម្រាប់ប័ណ្ណកម្មសិទ្ធិ និងឯកសារប្រតិបត្តិការ។
  • ការទទួលការអនុម័តពីអាជ្ញាធរ សម្រាប់អាជីវកម្មអចលនទ្រព្យ សំណង់ និងការវាយតម្លៃអចលនទ្រព្យ។

បទពិសោធន៏ការងាររបស់យើងខ្ញុំ

  • ផ្តល់មតិប្រឹក្សាយោបល់ផ្នែកច្បាប់លើគម្រោងអភិវឌ្ឍន៍ស្ថានីយ៍វារីអគ្គិសនីនៅខេត្តកោះកុង មានតម្លៃវិនិយោគលើស ៣០០លានដុល្លារអាមេរិក រួមទាំងការតាក់តែង និងការចរចា លើកិច្ចព្រមព្រៀងអភិវឌ្ឍន៍ស្ថានីយ៍វារី  អគ្គិសនី កិច្ចសន្យា EPC និងកិច្ចសន្យា O&M ដែលគ្របដណ្តប់លើរចនាសម្ព័ន្ធអភិវឌ្ឍន៍ទូទៅ ការរចនា ការផ្គត់ផ្គង់ ការដំឡើង ការសាងសង់ ការធ្វើសាកល្បងដាក់ឱ្យប្រើប្រាស់ ការប្រតិបត្តិការ និងការថែទាំ។
  • បានផ្តល់មតិប្រឹក្សាយោបល់ដល់ក្រុមហ៊ុនក្នុងស្រុកធំមួយ លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យតាមរយៈការសហការប្រកបអាជីវកម្មរួមគ្នា នៅរាជធានីភ្នំពេញ ដែលមានទុនវិនិយោគសរុបជិត ២០០ លានដុល្លារអាមេរិក។
  • ផ្តល់ការពិនិត្យអនុលោមភាពតាមច្បាប់ ឯកសារប្រតិបត្តិការ និងផ្ដល់យុទ្ធសាស្រ្ត សម្រាប់ការសហប្រកបអាជីវកម្មរួមគ្នាកម្ពុជាចិន ក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ មានតម្លៃលើស ១០០ លានដុល្លារអាមេរិក។
  • ផ្តល់មតិប្រឹក្សាយោបល់ទាំងផ្នែកអចលនទ្រព្យ និងបញ្ហាសារពើពន្ធ សម្រាប់គម្រោងអភិវឌ្ឍន៍នៅខេត្តកំពត ដែលមានទុនវិនិយោគប្រហែល ៤០ លានដុល្លារអាមេរិក។
  • ដើរតួនាទីជាទីប្រឹក្សាច្បាប់សម្រាប់អ្នកលក់ ក្នុងប្រតិបត្តិការទិញអចលនទ្រព្យ ដោយក្រុមហ៊ុនបោះផ្សាយរបស់ប្រទេសថៃមួយ ដែលមានតម្លៃលើស ១៥ លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានទីស្នាក់ការនៅកម្ពុជា។
  • ផ្តល់មតិប្រឹក្សាយោបល់លើប្រតិបត្តិការទិញដីមានតម្លៃ ១៥.៥ លានដុល្លារអាមេរិក រួមទាំងការរៀបចំកិច្ចព្រមព្រៀងទិញ    កិច្ចព្រមព្រៀងរក្សាសុវត្ថិភាព និងប្លង់បរធនបាលកិច្ច។
  • ផ្តល់ការណែនាំផ្នែកច្បាប់សម្រាប់គម្រោងសហការប្រកបអាជីវកម្មរួមគ្នាលើខុនដូជាច្រើននៅរាជធានីភ្នំពេញ ដោយធានាការគោរពតាមច្បាប់ក្នុងស្រុក និងការតាក់តែងឯកសារសំខាន់ៗ រួមមាន កិច្ចព្រមព្រៀងលក់-ទិញ បទបញ្ជាផ្ទៃក្នុង កិច្ចព្រមព្រៀងគ្រប់គ្រង កិច្ចព្រមព្រៀងជួលត្រឡប់ និងឯកសារហិរញ្ញវត្ថុនានា។
  • ផ្តល់មតិប្រឹក្សាយោបល់លើកិច្ចព្រមព្រៀងសាងសង់ស្ពានចំនួនពីរ នៅជិតមហាវិថីសម្តេច ហ៊ុន សែន និងលើគម្រោងសាងសង់ផ្លូវជាច្រើនផ្សេងទៀតនៅតាមបណ្ដាខេត្តនានា។
  • ជួយក្រុមហ៊ុនតៃវ៉ាន់មួយ ក្នុងការទទួលបានលិខិតអនុញ្ញាតដែលចាំបាច់ សម្រាប់ការសាងសង់រោងចក្រ និងឃ្លាំងស្តុកទំនិញ ដែលមានផ្ទៃអគារសរុបលើស ៧៤,០០០ ម៉ែត្រការ៉េ លើផ្ទៃដី ២៥ ហិកតា។
  • ផ្តល់មតិប្រឹក្សាយោបល់លើកិច្ចសន្យាសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យមួយកន្លែង មានតម្លៃលើស ២,៥ លានដុល្លារអាមេរិក។
  • ផ្តល់មតិប្រឹក្សាយោបល់ និងជួយសម្របសម្រួលក្នុងការដាក់ពាក្យសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍន៍អគារសហកម្មសិទ្ធិ និងអាជ្ញាបណ្ណគ្រប់គ្រងអចលនទ្រព្យ សម្រាប់ក្រុមហ៊ុនតៃវ៉ាន់ ដែលពាក់ព័ន្ធនឹងគម្រោងជាច្រើន មានដើមទុនវិនិយោគសរុប ១២ លានដុល្លារអាមេរិក។
  • ផ្តល់មតិប្រឹក្សាយោបល់លើកិច្ចព្រមព្រៀងជួល សម្រាប់ចម្ការពោតដែលផ្តោតលើការនាំចេញ ដែលមានផ្ទៃដី ១,០០០  ហិកតា។
  • ជួយអតិថិជនជាច្រើន ក្នុងការទទួលបានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតពាក់ព័ន្ធនឹងសំណង់នៅរាជធានីភ្នំពេញ និងខេត្តផ្សេងៗ រួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល និងរុះរើអគារ វិញ្ញាបនបត្របញ្ជាក់ការកាន់កាប់ អាជ្ញាបណ្ណអាជីវកម្មសម្រាប់អភិវឌ្ឍន៍លំនៅឋាន អាជ្ញាបណ្ណអាជីវកម្មសម្រាប់អភិវឌ្ឍន៍អគារសហកម្មសិទ្ធិ អាជ្ញាបណ្ណគ្រប់គ្រងអចលនទ្រព្យ ការបម្លែងប័ណ្ណកម្មសិទ្ធិដី ការបំបែកក្បាលដី លិខិតអនុញ្ញាតបង្កើតរោងចក្រ/សិប្បកម្ម និងអាជ្ញាបណ្ណប្រតិបត្តិការ។
  • ផ្តល់មតិប្រឹក្សាយោបល់លើកិច្ចសន្យាលក់-ទិញអចលនទ្រព្យ រាប់ពាន់កិច្ចសន្យា កិច្ចព្រមព្រៀងជួលរយៈពេលខ្លី និងជួល     អចិន្រ្តៃយ៍ ព្រមទាំងការចុះបញ្ជីសិទ្ធិជួលរយៈពេលវែង។
សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ