ភាសា
LanguagePopup

ភ្នាក់ងារប្រាតិភោគ និងភ្នាក់ងារតំណាងម្ចាស់បំណុល

Show All Services

ភ្នាក់ងារប្រាតិភោគ និងភ្នាក់ងារតំណាងម្ចាស់បំណុល

ការិយាល័យមេធាវី សិទ្ធិស័ក្តិ ផ្តល់សេវាកម្មឯកទេសក្នុងតួនាទីជា បរធនបាល និង ជាភ្នាក់ងារ ក្នុងទីផ្សារមូលបត្រ និងប្រតិបត្តិការហិរញ្ញវត្ថុ ដោយធានាការគោរពតាមបទប្បញ្ញត្តិ និងការការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងនាមជាភ្នាក់ងារប្រាតិភោគ និងភ្នាក់ងារតំណាងម្ចាស់បំណុល ដែលទទួលបានការទទួលស្គាល់ យើងខ្ញុំត្រូវបានជឿទុកចិត្តឱ្យអនុវត្តភារកិច្ចដោយភាពសុចរិត ឯករាជ្យ និងភាពត្រឹមត្រូវខ្ពស់ ក្នុងរចនាសម្ព័ន្ធហិរញ្ញវត្ថុដែលមានតម្លៃខ្ពស់ និងមានភាគីពាក់ព័ន្ធច្រើន។

សេវាកម្មចម្បង

  • ដើរតួនាទីជាអ្នកតំណាងឱ្យម្ចាស់បំណុល។
  • ផ្តល់សេវាថែរក្សា និងរក្សាទុកទ្រព្យសម្បត្តិដែលត្រូវបានដាក់ធានា។
  • ផ្តល់សេវាកម្មជាភ្នាក់ងារប្រាតិភោគ និងភ្នាក់ងារតំណាងម្ចាស់បំណុល ក្នុងប្រាក់កម្ចីសហហិរញ្ញប្បទាន។
  • ត្រួតពិនិត្យ និងតាមដានការគោរពតាមកិច្ចព្រមព្រៀង និងកាតព្វកិច្ចសងប្រាក់។
  • ផ្តល់យោបល់លើរចនាសម្ព័ន្ធប្លង់បរធនបាលកិច្ច និងការដាក់ឯកសារទៅកាន់អាជ្ញាធរត្រួតពិនិត្យ។
  • ការពិនិត្យអនុលោមភាពតាមច្បាប់លើទ្រព្យសម្បត្តិដែលត្រូវបានដាក់ធានា។
  • ដាក់ពាក្យចុះបញ្ជីហ៊ីប៉ូតែក នៅការិយាល័យសុរិយោដី សម្រាប់អចលនទ្រព្យដែលត្រូវបានដាក់ធានា។
  • ដាក់សេចក្តីជូនដំណឹងទៅកាន់ការិយាល័យប្រតិបត្តិការដែលមានកិច្ចធានា សម្រាប់ការចុះបន្ទុកលើចលនទ្រព្យដែលត្រូវបានដាក់ធានា។

បទពិសោធន៏ការងាររបស់យើងខ្ញុំ

  • ត្រូវបានតែងតាំងជាភ្នាក់ងារប្រាតិភោគនៃបរធនបាលរបស់ អេ ប៊ី ឌី ដើម្បីធានាការសងលើមូលបត្របំណុល សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកមួយ ដែលមានតម្លៃមូលបត្របំណុលប្រមាណ ៤០ លានដុល្លារអាមេរិក។
  • ដើរតួនាទីជា ភ្នាក់ងារតំណាងម្ចាស់បំណុល និងភ្នាក់ងារប្រាតិភោគ សម្រាប់មូលបត្របំណុលទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដំបូងរបស់កម្ពុជា ដែលមានតម្លៃប្រហាក់ប្រហែល ៥០ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានរោងចក្រថាមពលព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់។
  • ធ្វើតួនាទីជាភ្នាក់ងារប្រាតិភោគសម្រាប់ម្ចាស់បំណុលជាច្រើន និងសញ្ញាបត្រទទួលបានការធានាពីភ្នាក់ងារអភិវឌ្ឍអាស៊ីនៅកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសចំនួនពីរនៅរាជធានីភ្នំពេញ ដែលមានតម្លៃមូលបត្របំណុលប្រមាណ ៥០ លានដុល្លារអាមេរិក និងសម្រាប់គម្រោងពង្រីកសាលាអន្តរជាតិមួយនៅរាជធានីភ្នំពេញ ដែលមានតម្លៃមូលបត្របំណុលប្រមាណ ១០ លានដុល្លារអាមេរិក។
  • ដើរធ្វើតួនាទីជាភ្នាក់ងារប្រាតិភោគ សម្រាប់ប្រតិបត្តិការកាន់កាប់ដីធ្លីនៅខេត្តកំពត។
  • បានជួយក្រុមហ៊ុនដែលមានអាជ្ញាបណ្ណគ្រប់គ្រងមូលនិធិ ក្នុងការតាក់តែង និងពិនិត្យនូវកិច្ចព្រមព្រៀង  បរធនបាល។

ភ្ជាប់ទំនាក់ទំនងជាមួយមេធាវីរបស់យើងក្នុងវិស័យនេះ

សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ