ភាសា
LanguagePopup

មូលបត្រ (មូលបត្រកម្មសិទ្ធិ មូលបត្របំណុល និងឧបករណ៍និស្សន្ទ)

Show All Services

មូលបត្រ (មូលបត្រកម្មសិទ្ធិ មូលបត្របំណុល និងឧបករណ៍និស្សន្ទ)

ការិយាល័យមេធាវី សិទ្ធិស័ក្តិ គឺការិយាល័យមួយក្នុងចំណោមការិយាល័យមេធាវីដែលមានបទពិសោធន៍ខ្ពស់នៅកម្ពុជា ក្នុង  វិស័យមូលបត្រ ដោយបានធ្វើជាទីប្រឹក្សាដែលបានទទួលការអនុម័តពី និយ័តករមូលបត្រកម្ពុជា និងជាទីប្រឹក្សាដែលទទួលបានការជឿទុកចិត្តពីក្រុមហ៊ុនបោះផ្សាយមូលបត្រ អ្នកធានាចេញផ្សាយ និងវិនិយោគិន។ ជាមួយនឹងកំណត់ត្រាដ៏គួរឱ្យកត់សម្គាល់ក្នុងវិស័យមូលបត្រកម្មសិទ្ធិ និងការបោះផ្សាយមូលបត្របំណុលនៅកម្ពុជា ទាំងសាធារណៈ និងឯកជន យើងខ្ញុំផ្តល់នូវដំណោះស្រាយដែលមានជំនាញ និងវិជ្ជាជីវៈ ដែលអាចបំពេញតាមការរំពឹងទុករបស់អតិថិជន។

សេវាកម្មចម្បង

  • ផ្ដល់មតិយោបល់ និងការអនុលោមភាពសម្រាប់មូលបត្រ័កម្មសិទ្ធិ។
  • ការបោះផ្សាយមូលបត្របំណុល (មូលបត្របំណុលធម្មតា មូលបត្របំណុលមានវត្ថុធានា​ និងមូលបត្របំណុលមានបុគ្គលធានា)​។
  • ការទទួលអាជ្ញាបណ្ណ និងការគោរពតាមបទប្បញ្ញត្តិសម្រាប់ឧបករណ៍និស្សន្ទ។
  • ការពិនិត្យអនុលោមភាពតាមច្បាប់ និងការរៀបចំឡើងវិញសម្រាប់ការបោះផ្សាយ។
  • តាក់តែង/ត្រួតពិនិត្យ ឯកសារនៃការធានាទិញ ការធ្វើបរិវិសកម្ម និងការ​បង្ហាញ​ព័ត៌មាន។
  • ផ្ដល់មតិប្រឹក្សាយោបល់លើរចនាសម្ព័ន្ធសម្រាប់គំរោងវិនិយោគអចលនទ្រព្យ គំរោងវិនិយោគរួម និងមូលធនវិនិយោគ។
  • ខ​​​ និងលក្ខខណ្ឌនៃមូលបត្របំណុល និងឯកសារធានាផ្សេងៗ។
  • ភ្នាក់ងារតំណាងម្ចាស់បំណុល។
  • ភ្នាក់ងារប្រាតិភោគ។
  • ការដាក់ស្នើឯកសារទៅនិយ័តករមូលបត្រកម្ពុជា  និងនិយ័តករបរធនបាលកិច្ច។

បទពិសោធន៏ការងាររបស់យើងខ្ញុំ

  • ជាការិយាល័យមេធាវីដែលត្រូវបានអនុញ្ញាត ក្នុងការផ្តល់សេវាកម្មផ្នែកច្បាប់ក្នុងវិស័យមូលបត្រ។
  • ជាមេធាវីដែលត្រូវបានតែងតាំងជាផ្លូវការដោយ និយ័តករមូលបត្រកម្ពុជា លើការគោរពតាមបទប្បញ្ញត្តិ និងការត្រួតពិនិត្យច្បាប់។
  • ជាដៃគូរផ្ដល់មតិប្រឹក្សាយោបល់របស់ និយ័តករមូលបត្រកម្ពុជា  និងនិយ័តករបរធនបាលកិច្ច ក្នុងការពិនិត្យ និងផ្តល់យោបល់លើឯកសារច្បាប់ និងបទប្បញ្ញត្តិថ្មីៗ។
  • ដើរតួនាទីជាសមាជិកនៃកម្មវិធីឧត្តមភាព ១ និង២ របស់ និយ័តករមូលបត្រកម្ពុជា ក្នុងការផ្ដល់មតិប្រឹក្សាក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម សម្រាប់ការរៀបចំបោះផ្សាយមូលបត្រកម្មសិទ្ធិ។
  • ជាទីប្រឹក្សាផ្នែកច្បាប់សម្រាប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី កំពង់ផែស្វយ័តភ្នំពេញ ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក ខេម ជ្ជីអេសអេម ម.ក សម្រាប់ការបោះផ្សាយមូលបត្រកម្មសិទ្ធិ។
  • ជាទីប្រឹក្សាផ្នែកច្បាប់សម្រាប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ហ្គោលដេន ទ្រី និងខេម ជ្ជីអេសអេម ម.ក ក្នុងការពិនិត្យអនុលោមភាពសម្រាប់ការបោះផ្សាយមូលបត្របំណុល។
  • ដើរតួនាទីជា ភ្នាក់ងារតំណាងម្ចាស់បំណុល និងភ្នាក់ងារប្រាតិភោគ សម្រាប់មូលបត្របំណុលទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដំបូងរបស់កម្ពុជា ដែលមានតម្លៃប្រហាក់ប្រហែល ៥០ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានរោងចក្រថាមពលព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់។
  • ដើរតួនាទីជាភ្នាក់ងារប្រាតិភោគ សម្រាប់ម្ចាស់បំណុល និងសញ្ញាបត្រទទួលបានការធានាពីភ្នាក់ងារអភិវឌ្ឍអាស៊ី ក្នុងប្រទេសកម្ពុជាដែលមានតម្លៃប្រហាក់ប្រហែល ១០០ លានដុល្លារអាមេរិក ដែលវិនិយោគចូលទៅក្នុងវិស័យទូរគមនាគមន៍ តំបន់សេដ្ឋកិច្ចពិសេស និងវិស័យអប់រំ។
  • ដើរតួនាទីជាទីប្រឹក្សាក្នុងគម្រោងហិរញ្ញប្បទានសម្រាប់ការបោះផ្សាយ និងមូលបត្របំណុលជាលក្ខណៈឯកជនចំនួន ៤០ លានដុល្លារអាមេរិក សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកោះកុង ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពល Biomass ។
  • ផ្តល់មតិប្រឹក្សាយោបល់ដល់ ហ្គោលដេន ទ្រី ម.ក លើការបោះផ្សាយមូលបត្របៃតង លើកដំបូងបង្អស់នៅកម្ពុជា។
  • ផ្តល់មតិប្រឹក្សាយោបល់ដល់ រ៉ូយ៉ាល់ រេលវេ ម.ក ក្នុងការចេញផ្សាយសញ្ញាបណ្ណចីរភាព ជាលើកដំបូង ដែលមានការធានាឥណទានដោយស្ថាប័នធានាឥណទានមួយមានមូលដ្ឋាននៅទីក្រុងឡុងដ៍។
  • ផ្តល់មតិប្រឹក្សាយោបល់ និងជួយសម្របសម្រួលដល់ក្រុមហ៊ុនវៀតណាមមួយ ក្នុងការដាក់ពាក្យសុំអាជ្ញាបណ្ណជាភ្នាក់ងារជួញដូរឧបករណ៍និស្សន្ទ ពីនិយ័តករមូលបត្រកម្ពុជា។
  • ផ្តល់មតិប្រឹក្សាយោបល់លើដំណើរការបង្កើតមូលនិធិវិនិយោគ ដែលមានទំហំទុនលើសពី ៨០ លានដុល្លារ    អាមេរិក។
  • ផ្តល់មតិប្រឹក្សាយោបល់ដល់ក្រុមហ៊ុនផ្សេងៗជាច្រើន ក្នុងការត្រៀមខ្លួនសម្រាប់បោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។

ភ្ជាប់ទំនាក់ទំនងជាមួយមេធាវីរបស់យើងក្នុងវិស័យនេះ

សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ