ភាសា
LanguagePopup

សារពើពន្ធ និងព័ត៌មានគណនេយ្យ និងសវនកម្ម

Show All Services

សារពើពន្ធ និងព័ត៌មានគណនេយ្យ និងសវនកម្ម

ការិយាល័យមេធាវី សិទ្ធិស័ក្តិ ផ្តល់ជូននូវសេវាប្រឹក្សាផ្នែកសារពើពន្ធគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ស្ដីពីសារពើពន្ធរបស់កម្ពុជា និងបណ្តាបទដ្ឋានគតិយុត្តនានាក្នុងតំបន់អាស៊ាន ដើម្បីជួយអតិថិជនគ្រប់គ្រងហានិភ័យពន្ធដារ បង្កើនប្រសិទ្ធភាពលើការរៀបចំសារពើពន្ធ និងធានាការគោរពតាមបទប្បញ្ញត្តិ។ ជាមួយនឹងការយល់ដឹងជ្រាលជ្រៅអំពីច្បាប់ស្ដីពីសារពើពន្ធ ការចុះបញ្ជីព័ត៌មានគណនេយ្យ និងសវនកម្ម និងការរៀបចំរចនាសម្ព័ន្ធឆ្លងប្រទេស ក្រុមការងាររបស់យើងខ្ញុំធានាថា អាជីវកម្មរបស់លោកអ្នក អាចរក្សាបានទាំងសមត្ថភាពប្រកួតប្រជែង និងការគោរពតាមច្បាប់។

សេវាកម្មចម្បង

  • ការចុះបញ្ជីពន្ធដារ ការគោរពតាមច្បាប់ស្ដីពីសារពើពន្ធ និងសេវាប្រឹក្សាផ្នែកសារពើពន្ធ សម្រាប់អ្នកបង់ពន្ធជាសហគ្រាស និងបុគ្គល។
  • ការចុះបញ្ជីព័ត៌មានគណនេយ្យ និងសវនកម្ម និងការជួយជ្រុមជ្រែងការគោរពតាមបទប្បញ្ញត្តិ សម្រាប់គ្រឹះស្ថានមិនមែនធនាគារ និងហិរញ្ញវត្ថុ។
  • ផ្តល់មតិប្រឹក្សាយោបល់លើកាតព្វកិច្ចពន្ធអាករលើតម្លៃបន្ថែម ពន្ធលើប្រាក់ចំណូល និងពន្ធកាត់ទុក។
  • ផ្តល់មតិប្រឹក្សាយោបល់លើការប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ រួមមាន ពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់បៀវត្សរ៍។
  • ការធ្វើផែនការ និងរៀបចំរចនាសម្ព័ន្ធពន្ធដារ សម្រាប់ការវិនិយោគ និងប្រតិបត្តិការហិរញ្ញវត្ថុឆ្លងប្រទេស។
  • ផ្តល់យោបល់លើផលប៉ះពាល់ពន្ធដារក្នុងប្រតិបត្តិការសម្រាប់ការរួមបញ្ចូលគ្នា ​និងការទិញធុរកិច្ច, ការបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។
  • ផ្តល់ការណែនាំលើអត្ថប្រយោជន៍ និងការលើកទឹកចិត្តពន្ធ តាមច្បាប់វិនិយោគ និងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់។
  • ផ្តល់មតិប្រឹក្សាយោបល់លើការចៀសវាងការយកពន្ធត្រួតស៊ីគ្នា។
  • សេវាប្រឹក្សាពន្ធសម្រាប់គម្រោងភាពជាដៃគូររវាងរដ្ឋ​ និងឯកជន។
  • ជួយក្នុងការធ្វើសវនកម្មពន្ធដារ ការវាយតម្លៃពន្ធដារ និងការដោះស្រាយវិវាទពន្ធដារ។
  • ផ្តល់មតិប្រឹក្សាយោបល់លើការជម្រះបញ្ជីពន្ធ និងដំណើរការនៃការរំលាយក្រុមហ៊ុន។

បទពិសោធន៏ការងាររបស់យើងខ្ញុំ

  • បានជួយវិនិយោគិនបរទេស និងក្នុងស្រុកជាច្រើន ក្នុងការចុះបញ្ជីពន្ធដារ និងរៀបចំរចនាសម្ព័ន្ធសម្រាប់ក្រុមហ៊ុនបុត្រ   សម្ព័ន្ធថ្មីៗ។
  • បានផ្តល់សេវាប្រឹក្សាពន្ធដារសម្រាប់ការបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល របស់ក្រុមហ៊ុនដែលបានបោះផ្សាយជាសាធារណៈ។
  • បានជួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិ លើការបកស្រាយ និងការអនុវត្តការគិតពន្ធចំពោះដំណើរការប្រមូលទុន និងរចនា សម្ព័ន្ធបរធនបាលកិច្ច។
  • បានផ្តល់មតិប្រឹក្សាយោបល់ដល់អតិថិជនអំពីអត្ថប្រយោជន៍ និងការលើកលែងពន្ធ តាមច្បាប់វិនិយោគកម្ពុជា និងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
  • បានរៀបចំរចនាសម្ព័ន្ធគំរូផ្គត់ផ្គង់កម្លាំងពលកម្ម សម្រាប់ការផ្ដល់សិទ្ធិលើអាជីវកម្ម របស់ក្រុមហ៊ុនម្ហូបអាហារ និងភេសជ្ជៈមួយរបស់ប្រទេសសិង្ហបុរី ដោយធ្វើតុល្យភាពរវាងការគោរពតាមច្បាប់ និងប្រសិទ្ធភាពពន្ធដារ។
  • បានផ្តល់មតិប្រឹក្សាយោបល់ដល់សម្ព័ន្ធក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសថៃ អំពីផលប៉ះពាល់ពន្ធដារនៃការរួមបញ្ចូលរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការវិនិយោគលើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងវិស័យកសិកម្ម។
  • បានជួយអង្គការមិនមែនរដ្ឋាភិបាលដែលមានការគាំទ្រពីប្រទេសកាណាដា និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្នុងការចុះបញ្ជីពន្ធដារ និងដាក់ពាក្យសុំការលើកលែងពន្ធ។
  • បានជួយក្រុមហ៊ុនជាច្រើន ក្នុងដំណើរការទទួលបានដំណើរការជម្រះបញ្ជីពន្ធក្នុងអំឡុងពេលការរំលាយក្រុមហ៊ុន និងការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ។
  • បានតំណាងឱ្យអតិថិជនជាច្រើន ក្នុងការដោះស្រាយបញ្ហាពន្ធដារ និងការចរចាជាមួយអាជ្ញាធរពន្ធដារ។
  • បានផ្តល់យោបល់លើបែងចែកអាករលើតម្លៃបន្ថែម សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការគោរពតាមបទប្បញ្ញត្តិពាក់ព័ន្ធ។
  • បានផ្តល់ការណែនាំអំពីការប្រកាសពន្ធ សម្រាប់ក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ កសិកម្ម បដិសណ្ឋារកិច្ច កាស៊ីណូ និងរថយន្ត។
  • បានផ្តល់យោបល់ដល់វិនិយោគិន អំពីផលប៉ះពាល់ពន្ធដារ នៃគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងវិស័យរួមមាន កសិកម្ម ប្រតិបត្តិការកំពង់ផែ អេកូទេសចរណ៍ បដិសណ្ឋារកិច្ច និងលំនៅដ្ឋានដែលតម្លៃសមរម្យ។

ភ្ជាប់ទំនាក់ទំនងជាមួយមេធាវីរបស់យើងក្នុងវិស័យនេះ

សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ