ភាសា
LanguagePopup

លោកមេធាវី ងួន បញ្ញា

លោកមេធាវី ងួន បញ្ញា

សហការី/អនុប្រធានគ្រប់គ្រង/ប្រធានផ្នែកដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ

បទពិសោធន៍វិជ្ជាជីវៈ

លោកមេធាវី បញ្ញា មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការដោះស្រាយវិវាទតាមផ្លូវច្បាប់។ មុនពេលចូលរួមជាមួយ ការិយាល័យមេធាវី​ សិទ្ធិស័ក្តិ លោកបានបម្រើការងារជា ក្រលាបញ្ជី នៅសាលាដំបូងរាជធានីភ្នំពេញអស់រយៈពេល ៨ ឆ្នាំ ដោយបានចូលរួមយ៉ាងសកម្មក្នុងនីតិវិធីច្បាប់ទាំងការអនុវត្តជាក់ស្តែង និងការដោះស្រាយផ្នែកច្បាប់ដែលមានលក្ខណៈស្មុគស្មាញ ហើយលោកក៏បានចូលរួមដោះស្រាយវិធានការបណ្ដោះអាសន្ន និងការសម្រេចវិវាទដែលមានភាពស្មុគស្មាញខ្ពស់ផងដែរ។ បន្ទាប់ពីបានចុះឈ្មោះជាសមាជិកមេធាវីនៅគណៈមេធាវី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោកមេធាវី បញ្ញា បានផ្តល់ការប្រឹក្សាមតិយោបល់ផ្នែកច្បាប់ ការតំណាង និងការការពារផ្លូវច្បាប់ ដល់អតិថិជនក្នុងស្រុក និងក្រៅស្រុក នៅគ្រប់យុត្តាធិការទាំងអស់នៃតុលាការ។ ការអនុវត្តការងាររបស់លោកគ្របដណ្តប់លើវិស័យច្បាប់ជាច្រើន រួមមាន បណ្ដឹងរដ្ឋប្បវេណី បណ្ដឹងព្រហ្មទណ្ឌ វិវាទគ្រួសារ វិវាទពាក់ព័ន្ធនឹងផ្នែកធនាគារ និងហិរញ្ញវត្ថុ ការទាមទារសងប្រាក់កម្ចី/បំណុល បញ្ហាដីធ្លី និងអចលនទ្រព្យផ្សេងៗ ព្រមទាំងបញ្ហាក្រុមហ៊ុន និងពាណិជ្ជកម្មផងដែរ។ ក្នុងឆ្នាំ ២០២៤ លោកបានដោះស្រាយវិវាទជាង ១០០ ករណី សម្រាប់ធនាគារពាណិជ្ជធំៗ ព្រមទាំងអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើននាក់។

ក្រៅពីភាសាខ្មែរ លោកនិយាយភាសាអង់គ្លេស​ផងដែរ។

កម្រិតវប្បធម៌

  • មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈមេធាវី) (ឆ្នាំ២០១៨)​
  • អនុបណ្ឌិតនីតិឯកជន សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១២)
  • ការបណ្តុះបណ្តាលផ្នែកតុលាការ ក្នុងតួនាទីជាក្រលាបញ្ជី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ជំនាន់ទី ២)
  • បរិញ្ញាបត្រនីតិសាស្រ្ត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១០)

គម្រោងដ៏លេចធ្លោ

  • បានធ្វើជាតំណាងដោយជោគជ័យដល់ភាគីម្ចាស់ភាគហ៊ុននៃគម្រោងអគារខុនដូដ៏ធំមួយ ក្នុងករណីរំលោភលើទំនុកចិត្ត ដែលមានតម្លៃប្រហែល ១០០ លានដុល្លារអាមេរិក ហើយក៏សម្រេចបាននូវការដោះស្រាយប្រកបដោយអត្ថប្រយោជន៍តាមរយៈយុទ្ធសាស្ត្រក្នុងការចរចា និងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
  • បានផ្តល់មតិយោបល់ប្រឹក្សាផ្នែកច្បាប់ក្នុងវិវាទសំណង់ ដែលពាក់ព័ន្ធនឹងបញ្ហាកាតព្វកិច្ចក្នុងកិច្ចសន្យា និងបញ្ហាបច្ចេកទេស ដែលមានតម្លៃប្រហែល ២៦ លានដុល្លារអាមេរិក។
  • សម្រេចបានយ៉ាងជោគជ័យនូវបណ្ដឹងរដ្ឋប្បវេណី ជាង ៣០ ករណី ក្នុងការទាមទារកម្ចីត្រលប់មកវិញ និងបណ្តឹងទាមទារសំណងសំខាន់ៗផ្សេងទៀត សម្រាប់ធនាគារពាណិជ្ជធំៗ ចំនួន ៤ និងអតិថិជនជាច្រើនទៀត។
  • សម្រេចបានបានយ៉ាងជោគជ័យនូវយន្តការនៃការដោះដីការរក្សាការពារ ជាង ១០ ករណី លើទ្រព្យសម្បត្តិរបស់កូនបំណុលទូទាំងប្រទេស ដោយការពារអតិថិជនពីការខាតបង់ដែលអាចកើតមានឡើង។

មេធាវីដែលពាក់ព័ន្ធ

សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ