លោកមេធាវី នឿម សុក្រវិច្ឆ័យ
លោកមេធាវី នឿម សុក្រវិច្ឆ័យ
បទពិសោធន៍វិជ្ជាជីវៈ
លោកមេធាវី នឿម សុក្រវិច្ឆ័យ មានបទពិសោធន៍លើសពី ៩ឆ្នាំ ក្នុងការប្រឹក្សាមតិយោបល់ផ្នែកការងារ ពាណិជ្ជកម្ម ក្រុមហ៊ុន និងកាវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ លោកបានផ្ដល់ប្រឹក្សាទៅលើដល់អាជីវកម្មលើការចុះបញ្ជី ពាណិជ្ជកម្ម សារពើពន្ធ និងការងារ ការទទួលអាជ្ញាបណ្ណអាជីវកម្ម ការចុះបញ្ជីផលិតផល និងការចែកចាយ ការបង្កើនទុន និងការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ព្រមទាំងប្រតិបត្តិការពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នា និងការទិញធុរកិច្ច។ លោកក៏មានបទពិសោធន៍ឯកទេសក្នុងការផ្តល់យោបល់លើមូលនិធិវិនិយោគរួម មូលបត្រកម្មសិទ្ធិ ការបោះផ្សាយមូលបត្របំណុល អត្ថប្រយោជន៍វិនិយោគ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបញ្ហាពាក់ព័ន្ធនឹងពលកម្ម/ការងារ។ លោក សុក្រវិច្ឆ័យ ក៏ជួយក្រុមហ៊ុនធំៗក្នុងការតាក់តែងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានលក្ខណៈស្មុគស្មាញជាច្រើនផងដែរ។
ក្រៅពីភាសាខ្មែរ លោកនិយាយអង់គ្លេសផងដែរ។
កម្រិតវប្បធម៌
- អនុបណ្ឌិតរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យសាធារណរដ្ឋកូរ៉េ នៅប្រទេសកូរ៉េខាងត្បូង (២០១៤)
- បរិញ្ញាបត្រនីតិឯកជន សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១០)
គម្រោងដ៏លេចធ្លោ
- បានជួយក្រុមហ៊ុនជាង ២០ ក្នុងការត្រៀមខ្លួនបោញផ្សាយនៅផ្សារមូលបត្រកម្ពុជា និងទីផ្សារបរទេស តាមរយៈ មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។
- បានផ្តល់ប្រឹក្សាយោបល់លើគម្រោងសហការប្រកបអាជីវកម្មរួមគ្នាលើការអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនផ្សេងទៀត នៅរាជធានីភ្នំពេញ និងខេត្តកំពត ដែលមានតម្លៃវិនិយោគសរុបលើស ៣០០ លានដុល្លារអាមេរិក។
- បានផ្តល់យោបល់ផ្នែកយុទ្ធសាស្ត្រលើការគោរពតាមច្បាប់ការងារ គោលនយោបាយធនធានមនុស្ស ការដោះស្រាយវិវាទការងារ និងបញ្ហាសហជីព ដល់រោងចក្រផលិតស្បែកជើង ក្រុមហ៊ុនភេសជ្ជៈអន្តរជាតិ និងរោងចក្រផលិតឈើបន្ទះ (plywood) ដែលមានបុគ្គលិកសរុបលើស ២០,០០០ នាក់។
- បានផ្តល់ប្រឹក្សាយោបល់ដល់អ្នកវិនិយោកជប៉ុន និងក្នុងស្រុក លើហិរញ្ញប្បទានទ្រព្យសម្បត្តិ និងការវិនិយោគជាលក្ខណៈឯកជន ដែលមានទំហំសរុបលើស ៤០០ លានដុល្លារអាមេរិក ព្រមទាំងជួយពួកគេក្នុងការទទួលបានមូលនិធិ និងរៀបចំរចនាសម្ព័ន្ធកិច្ចព្រមព្រៀងវិនិយោគ។
