DORIS HAN (Han Li)
DORIS HAN (Han Li)
បទពិសោធន៍វិជ្ជាជីវៈ
កញ្ញា Han មានជំនាញឯកទេសផ្នែកច្បាប់ក្រុមហ៊ុន ដោយជួយអតិថិជនក្នុងការបង្កើតក្រុមហ៊ុន និងការតាក់តែង/ត្រួតពិនិត្យ នូវកិច្ចសន្យាពាណិជ្ជកម្មនានា រួមមាន កិច្ចព្រមព្រៀងជួល កិច្ចព្រមព្រៀងកម្ចី កិច្ចព្រមព្រៀងទិញ–លក់ កិច្ចព្រមព្រៀងរក្សាសុវត្ថិភាព និងកិច្ចព្រមព្រៀងក្នុងការសហការប្រកបអាជីវកម្មរួមគ្នា។ កញ្ញាក៏បានជួយអតិថិជនក្នុងការធ្វើការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ និងការចរចាពាណិជ្ជកម្មផងដែរ។ មុនចូលរួមជាមួយ ការិយាល័យមេធាវី សិទ្ធិស័ក្តិ កញ្ញា Han បានបម្រើការងារនៅការិយាល័យមេធាវី ខេ ស៊ី ភី ខេមបូឌា ដែលជាក្រុមហ៊ុនច្បាប់ពាណិជ្ជកម្មក្នុងតំបន់នៃប្រទេសសិង្ហបុរី និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនដែលប្រើប្រាស់ភាសាចិន។ ដោយសារការយល់ដឹងអំពីវប្បធម៌ និងរបៀបធ្វើអាជីវកម្មរបស់ជនជាតិចិន កញ្ញាទទួលបានការជឿទុកចិត្តពីវិនិយោគិនចិនជាច្រើន។ កញ្ញាក៏ផ្តល់យោបល់ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រផ្នែកអាជីវកម្ម និងវិនិយោគពីទស្សនៈម៉ាក្រូ ហើយថែមទាំងបានចែករំលែកទស្សនៈអំពីនិន្នាការវិនិយោគនៅអាស៊ីអាគ្នេយ៍ ដោយផ្អែកលើបទពិសោធន៍ការងាររបស់កញ្ញានៅប្រទេសចិន ប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា។
ក្រៅពីភាសាចិនកុកងឺ កញ្ញាអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ។
កម្រិតវប្បធម៌
- ចូលជាសមាជិកសមាគមតំបន់ស្វយ័ត Ningxia Hui សាធារណរដ្ឋប្រជាមានិតចិនឆ្នាំ ២០១២
- អនុបណ្ឌិតច្បាប់ នីតិអន្តរជាតិ នៃសាកលវិទ្យាល័យពាណិជ្ជកម្ម
- បរិញ្ញាបត្រច្បាប់ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងច្បាប់នៃប្រទេសចិន
គម្រោងដ៏លេចធ្លោ
- បានផ្តល់មតិប្រឹក្សាយោបល់លើការវិនិយោគដែលមានទុនរាប់លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ដោយបានណែនាំអតិថិជនតាមដំណាក់កាលនៃការអភិវឌ្ឍន៍ទាំងមូល ធានាការអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងបង្កើនប្រសិទ្ធភាពនៃផលចំណេញពីការវិនិយោគ។
- បានផ្តល់ការពិគ្រោះយោបល់ដល់អតិថិជនជនជាតិចិនរាប់រយនាក់ ស្តីពីរចនាសម្ព័ន្ធក្រុមហ៊ុន និងការអនុលោមតាមបទប្បញ្ញត្តិច្បាប់ ព្រមទាំងការជ្រុមជ្រែងលើប្រតិបត្តិការអាជីវកម្មប្រកបដោយភាពជោគជ័យនៅប្រទេសកម្ពុជា។
- បានជួយអតិថិជនជនជាតិចិនជាច្រើនក្នុងការរៀបចំគម្រោងហិរញ្ញប្បទាន ការធានាការរក្សាទុនសម្រាប់គម្រោងធំៗ និងរៀបចំរចនាសម្ព័ន្ធកិច្ចព្រមព្រៀងឱ្យស្របតាមលក្ខខណ្ឌទីផ្សារក្នុងស្រុក។
