បណ្ឌិត ឆាក់ លឹមឈាង
ជំនាញ
បណ្ឌិត ឆាក់ លឹមឈាង
សហការី និងប្រធានផ្នែកអចលនទ្រព្យ និងសំណង់
E
limchheang.chhak@sithisak-lawoffice.com
T
+855 89 813 160
បទពិសោធន៍វិជ្ជាជីវៈ
បណ្ឌិត លឹមឈាង ជាអ្នកវិជ្ជាជីវៈផ្នែកច្បាប់ដែលមានបទពិសោធន៍ខ្ពស់ ដោយទទួលបានបណ្ឌិតផ្នែកច្បាប់ ពីប្រទេសបារាំង និងមានបទពិសោធន៍លើសពី ៧ ឆ្នាំ ក្នុងប្រតិបត្តិការអចលនទ្រព្យ និងវិស័យសំណង់នៅកម្ពុជា។ បច្ចុប្បន្ន លោកដឹកនាំក្រុមការងារផ្នែកអចលនទ្រព្យ និងសំណង់។ បណ្ឌិត លឹមឈាង មានជំនាញឯកទេសក្នុងការផ្តល់យោបល់ដល់អតិថិជនក្នុងស្រុក និងក្រៅស្រុក លើការទិញ លក់ និងជួលលំនៅដ្ឋាន ឧស្សាហកម្ម និងពាណិជ្ជកម្មទៅលើអចលនទ្រព្យ ព្រមទាំងការដោះស្រាយវិវាទដីធ្លីដែលមានលក្ខណៈស្មុគស្មាញផងដែរ។ ជំនាញរបស់លោក រួមមានទៅលើ កិច្ចសន្យាជួលសម្រាប់ពាណិជ្ជកម្ម កិច្ចសន្យាជួលអចិន្រ្តៃយ៍លើរោងចក្រ ការសហការប្រកបអាជីវកម្មរួមគ្នាលើអចលនទ្រព្យ កិច្ចព្រមព្រៀង FIDIC និងផ្ដល់មតិប្រឹក្សាយោបល់លើសារពើពន្ធ។
ក្រៅពីភាសាខ្មែរ លោក និយាយភាសាបារាំង និងអង់គ្លេស។
កម្រិតវប្បធម៌
- សាកលវិទ្យាល័យ កូត អាហ្សឺ នៃប្រទេសបារំាង (បេក្ខជនបណ្ឌិតផ្នែកច្បាប់) (ឆ្នាំ ២០១២ ដល់បច្ចុប្បន្ន)
- សាលាច្បាប់ ថូម៉ាស ជេហ្វីហ្ស៊ុន នៃប្រទេសបំារំាង (វគ្គខ្លីស្តីពីសិទ្ធិអលនទ្រព្យអន្តរជាតិ និងច្បាប់ស្តីពីអំពើអនីត្យានុកូល) (២០១៧)
- វិទ្យាស្ថានសាកលវិទ្យាល័យអ៊ឺរ៉ុប (អ្នកស្រាវជ្រាវ វគ្គបណ្តុះបណ្តាលប្រតិបត្តិស្តីពីច្បាប់ដើមនៃពាណិជ្ជកម្មអន្តរជាតិ) (ឆ្នាំ ២០១៥)
- សាកលវិទ្យាល័យនីស សុហ្វីយ៉ា អែនទីប៉ូលីស (អនុបណ្ឌិត ឆ្នាំទី២ ផ្នែក ច្បាប់អន្តរជាតិ និងច្បាប់សហភាពអឺរ៉ុប) (២០១២)
- សាកលវិទ្យាល័យប៉ារីស២ ប៉ង់តេអុង-អាសាស និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ប្រទេសកម្ពុជា (បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិជំនួញអន្តរជាតិ និងច្បាប់ប្រៀបធៀបអន្តរជាតិ) (ឆ្នាំ ២០១១)
- បរិញ្ញាបត្រនីតិឯកជន សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១០)
គម្រោងដ៏លេចធ្លោ
- លោកបានផ្តល់មតិប្រឹក្សាយោបល់ទាំងផ្នែកអចលនទ្រព្យ និងសារពើពន្ធ សម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យមួយ នៅខេត្តកំពត ដែលមានទុនវិនិយោគប្រហែល ៤០ លានដុល្លារអាមេរិក។
- លោកបានដឹកនាំក្នុងការប្រឹក្សាច្បាប់ សម្រាប់ក្រុមហ៊ុនក្នុងស្រុកធំមួយ ក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យតាមរយៈការសហការប្រកបអាជីវកម្មរួមគ្នា នៅរាជធានីភ្នំពេញ ដែលមានទុនវិនិយោគជិត ២០០ លានដុល្លារ អាមេរិក។
- លោកបានដឹកនាំក្នុងការប្រឹក្សាច្បាប់ សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយ៍វារីអគ្គិសនី រួមទាំងរៀបចំកិច្ចសន្យាសំណង់ជាច្រើន ដែលមានតម្លៃលើស ៣០០ លានដុល្លារអាមេរិក។
- លោកបានផ្តល់មតិប្រឹក្សាលើសារពើពន្ធ ដល់ក្រុមហ៊ុនមួយដែលចូលរួមក្នុងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងវិស័យអាកាសចរណ៍។ លោកក៏បានដឹកនាំក្នុងការប្រឹក្សាច្បាប់ សម្រាប់ប្រតិបត្តិការ ការរួមបបញ្ចូលគ្នា និងការទិញធុរកិច្ច របស់មូលនិធិវិនិយោគឯកជន ក្នុងការទិញយករោងចក្រ មួយដែលមានតម្លៃលើស ៣០ លានដុល្លារអាមេរិក។
- លោកបានដឹកនាំក្នុងការប្រឹក្សាច្បាប់ សម្រាប់ភាគីអ្នកលក់ ក្នុងប្រតិបត្តិការទិញអចលនទ្រព្យ ដោយក្រុមហ៊ុនបោះផ្សាយធំមួយរបស់ប្រទេសថៃ ដែលមានតម្លៃលើស ១៥ លានដុល្លារអាមេរិក សម្រាប់ការបើកទីស្នាក់ការក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជា។
