ភាសា
LanguagePopup

លោកស្រីមេធាវី អៀ គុជស៊ាម

លោកស្រីមេធាវី អៀ គុជស៊ាម

អ្នកប្រឹក្សាច្បាប់ជាន់ខ្ពស់ ផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន និងការវិនិយោគ

បទពិសោធន៍វិជ្ជាជីវៈ

លោកស្រីមេធាវី គុជស៊ាម គឺជាសមាជិកដែលទទួលបានការទទួលស្គាល់ពីការិយាល័យមេធាវី សិទ្ធិស័ក្តិ ចំនួន ១០ ឆ្នាំមកហើយ ក្នុងការផ្តល់សេវាកម្មផ្នែកច្បាប់សម្រាប់អាជីវកម្មនានា។ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យបានល្អ និងការសម្រេចគោលដៅរបស់អតិថិជន លោកស្រីមេធាវី គុជស៊ាម មានការប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយច្បាប់ដែលបំពេញតម្រូវការរបស់អតិថិជនដែលជាក្រុមហ៊ុនផ្សេងៗ។

ដោយមានជំនាញទូលំទូលាយក្នុងច្បាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន លោកស្រីមេធាវី គុជស៊ាម មានបទពិសោធន៍យ៉ាងច្រើនដែលរួមមានការផ្តល់ប្រឹក្សាយោបល់សម្រាប់អតិថិជនអន្តរជាតិ និងអតិថិជនក្នុងស្រុកអំពីច្បាប់ និងបទបញ្ញាត្តិពាក់ព័ន្ធនឹងបញ្ហាទូទៅនៃក្រុមហ៊ុន និងការវិនិយោគ ការបង្កើតក្រុមហ៊ុន ការរំលាយក្រុមហ៊ុន ការរៀបចំឡើងវិញ និងការរៀបចំស្ថាប័នម្ដងទៀត។ ជំនាញរបស់លោកស្រី ក៏រួមបញ្ចូលផងដែលដូចជា ការចុះបញ្ជីផលិតផល ការគ្រប់គ្រងអាជីវកម្មឱ្យស្របតាមបទបញ្ញាត្តិ ការការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង ការពិនិត្យអនុលោមភាពតាមច្បាប់ និងវិស័យសុខាភិបាល។ បន្ថែមពីលើនេះ លោកស្រីមេធាវី គុជស៊ាម ក៏បានចូលរួមដោះស្រាយបញ្ហាសារពើពន្ធ ការរួមបញ្ចូលគ្នា និងការទិញធុរកិច្ច មូលបត្រកម្មសិទ្ធិ មូលបត្របំណុល បញ្ហាផ្សេងៗក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា  តាក់តែងកិច្ចព្រមព្រៀងនានា និងតំណាងអថិតិជនមុនឈានដល់ការដោះស្រាយតាមប្រព័ន្ធតុលាការ និងរៀបចំឯកសារផ្នែកច្បាប់ផ្សេងៗ​តាមតម្រូវការរបស់អតិថិជន។ លោកស្រីនិយាយភាសាខ្មែរ និងភាសាអង់គ្លេស។​

កម្រិតវប្បធម៌

  • មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈមេធាវី) (ឆ្នាំ២០១៨)​
  • សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យ Free of Brussels (បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពាណិជ្ជកម្មអន្តរជាតិ ឆ្នាំទី ២)
  • សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យ Lumière Lyon 2 (បរិញ្ញាបត្រនីតិសាស្រ្ត កម្ពុជា-បារាំង) (ឆ្នាំ២០១៦) 

គម្រោងដ៏លេចធ្លោ

  • លោកស្រីបានផ្តល់មតិប្រឹក្សាយោបល់ និងជួយដល់ផ្សារទំនើបដែលលក់ទំនិញបោះដុំធំមួយនៅកម្ពុជា ក្រុមហ៊ុនភេសជ្ជៈអាមេរិក និងក្រុមហ៊ុនភេសជ្ជៈរបស់ប្រទេសថៃអំពីការចុះបញ្ជីផលិតផល និងការអនុវត្តន៍តាមបទបញ្ញត្តិពាក់ព័ន្ធក្រុមហ៊ុន
  • លោកស្រីបានផ្តល់មតិប្រឹក្សាយោបល់ និងជួយក្នុងការបង្កើតអាជីវកម្មរាប់ពាន់ករណី និងការដាក់ពាក្យសុំធ្វើការផ្លាស់ប្ដូរព័ត៌មានអាជីវកម្ម និងផ្តល់យោបល់ទូទៅសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិនានាអំពីបញ្ហាពាក់ព័ន្ធនឹងការអនុវត្តន៍បទបញ្ញត្តិ
  • លោកស្រីបានផ្តល់មតិប្រឹក្សាយោបល់ និងជួយដល់ក្រុមហ៊ុនបារាំងមួយក្នុងការបង្កើតក្រុមហ៊ុនសន្តិសុខឯកជន ក្រោមភាពជាដៃគូររវាងរដ្ឋ​ និងឯកជន ជាមួយនឹងរាជរដ្ឋាភិបាល។
  • លោកស្រីបានជួយក្រុមហ៊ុនក្នុងស្រុកក្នុងការដាក់ពាក្យស្នើសុំសម្រាប់ធ្វើជាភ្នាក់ងារប្រកបអាជីវកម្មលើឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជា។
  • លោកស្រីបានផ្តល់មតិប្រឹក្សាយោបល់ និងធ្វើការត្រួតពិនិត្យអនុលោមភាពតាមច្បាប់លើក្រុមហ៊ុន និងបទបញ្ញាត្តិពាក់ព័ន្ធនឹងអាជ្ញាបណ្ណអាជីវកម្មសម្រាប់ក្រុមហ៊ុនជាង ២០ ដែលកំពុងរៀបចំក្នុងការបោះផ្សាយ ធានាថាមានការអនុវត្តន៍តាមច្បាប់ និងបទបញ្ញាត្តិកម្ពុជា ហើយបានជួយក្នុងការរៀបចំឡើងវិញ និងការរៀបចំស្ថាប័នឡើងវិញផងដែរ។
សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ