ភាសា
LanguagePopup

លោកមេធាវី ឯម ប៉េងហុង

លោកមេធាវី ឯម ប៉េងហុង

អ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់ / អនុប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន និងការវិនិយោគ

បទពិសោធន៍វិជ្ជាជីវៈ

លោកមេធាវី ឯម ប៉េងហុង  មានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការផ្តល់មតិប្រឹក្សាយោបល់ផ្នែកច្បាប់លើបញ្ហានានាជាច្រើនសឹងតែគ្រប់វិស័យ។ លោកបានចាប់ផ្តើមអាជីពរបស់ខ្លួនដោយជួយទៅលើការងារដូចជា ការចុះបញ្ជីសារពើពន្ធ និងការចុះបញ្ជីអាជីវកម្ម ការទទួលបានលិខិតអនុញ្ញាត និងការសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ។ បច្ចុប្បន្ន លោកត្រូវបានទទួលស្គាល់ថាជាអ្នកជំនាញជាន់ខ្ពស់នៅក្នុងវិស័យរបស់ខ្លួន។ សព្វថ្ងៃនេះ លោកមានជំនាញឯកទេសលើបញ្ហាពាក់ព័ន្ធនឹងសារពើពន្ធ រួមមានការជួយអតិថិជនក្នុងការរៀបចំ និងដាក់ស្នើលិខិតប្រកាសពន្ធ ការផ្តល់យោបល់អំពីពន្ធត្រួតគ្នា និងការវិភាគផលប៉ះពាល់ផ្នែកពន្ធលើប្រតិបត្តិការផ្សេងៗ ដូចជា ការរួមបញ្ចូលគ្នា និងការទិញធុរកិច្ច ការអភិវឌ្ឍដី ប្រតិបត្តិការឆ្លងប្រទេស និងការនាំចូល។ ជំនាញរបស់លោកក៏រួមបញ្ចូលផងដែលនូវពន្ធលើសកម្មភាពល្បែងស៊ីសង និងយុទ្ធសាស្ត្រកែលម្អប្រសិទ្ធភាពពន្ធ ។ លើសពីនេះ លោកក៏ជួយអតិថិជនក្នុងការដោះស្រាយបញ្ហាពន្ធ ណែនាំអតិថិជនក្នុងដំណើរការសវនកម្មពន្ធដារ និងផ្តល់យោបល់លើបញ្ហាសារពើពន្ធផ្សេងៗផងដែរ។

ក្រៅពីភាសាខ្មែរ លោកនិយាយភាសាអង់គ្លេស​ផងដែរ។

កម្រិតវប្បធម៌

  • សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (បរិញ្ញាបត្រនីតិសាស្ត្រ) (ឆ្នាំ២០១៧)

គម្រោងដ៏លេចធ្លោ

  • ផ្តល់មតិប្រឹក្សាយោបល់ផ្នែកច្បាប់លើករណីកំណត់តម្លៃផ្ទេរ និងសម្របសម្រួលការដោះស្រាយវិវាទពាក់ព័ន្ធសារពើពន្ធដែលមានលក្ខណៈស្មុគស្មាញ សម្រាប់ក្រុមហ៊ុនផលិតយានយន្តដ៏ធំមួយ ដែលមានតម្លៃវិវាទប្រហែល ១ លានដុល្លារ    អាមេរិក ដោយជួយអតិថិជនសន្សំសំចៃថវិកាគួរឱ្យកត់សម្គាល់។
  • ផ្តល់មតិប្រឹក្សាយោបល់ និងណែនាំក្រុមហ៊ុនជាង ២០ ក្រុមហ៊ុន តាមដំណើរការរំលាយក្រុមហ៊ុន នៅអគ្គនាយកដ្ឋានពន្ធដារ និងក្រសួងពាណិជ្ជកម្ម ដោយទទួលបានជោគជ័យក្នុងការជួយអតិថិជនលើបញ្ហាប្រកួតប្រជែងនានា ឬវិវាទពាក់ព័ន្ធនឹងការវាយតម្លៃពន្ធ។
  • ផ្តល់ការណែនាំដល់អតិថិជនជាច្រើនលើយុទ្ធសាស្ត្រកែលម្អប្រសិទ្ធភាពពន្ធ ដើម្បីកាត់បន្ថយបន្ទុកពន្ធ និងបង្កើនប្រសិទ្ធភាពហិរញ្ញវត្ថុ សម្រាប់ការវិនិយោគ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ។

មេធាវីដែលពាក់ព័ន្ធ

សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ