ភាសា
LanguagePopup

ឯ.ឧ សុន សុខកេង

ឯ.ឧ សុន សុខកេង

គណៈប្រឹក្សាជាន់ខ្ពស់

បទពិសោធន៍វិជ្ជាជីវៈ

ឯ.ក សុន សុខកេង បានបន្តការសិក្សានៅវិទ្យាស្ថានសិក្សាការងារ នៃទីក្រុងលីយ៉ុង (Institute of Labor Studies of Lyon) របស់សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង។ លោកត្រូវបានបណ្តុះបណ្តាលជាអ្នកជំនាញច្បាប់ការងារ ដោយសាស្រ្តាចារ្យ និងមេធាវីដែលមានកេរ្តិ៍ឈ្មោះល្បីៗជាច្រើនរូប នៅប្រទេសបារាំង និងមកពីសហភាពអឺរ៉ុប ។ មុនពេលចូលបម្រើការងារក្នុងការិយាល័យមេធាវីសិទ្ធិស័ក្តិនៅឆ្នាំ២០១៣ លោកធ្លាប់បម្រើការងារជាអ្នកហាត់ការផ្នែកច្បាប់ នៅក្រុមហ៊ុន Global Transitions ស្ថិតក្នុងទីក្រុងប៉ារីស ។ លោកក៏ធ្លាប់បានបំពេញការងារជាមួយមេធាវីពូកែៗមកពីប្រទេសសិង្ហបុរី នៅពេលបំពេញកម្មសិក្សានៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផងដែរ ។ លោកដឹកនាំអ្នកប្រឹក្សាផ្នែកច្បាប់ ដើម្បីផ្តល់ប្រឹក្សា និងជួយ ហ្គោលដេន ទ្រី ម.ក រ៉ូយ៉ាល់ រេលវេ ម.ក  ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក និងធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ការបោះផ្សាយមូលបត្ររបស់ពួកគេនៅផ្សារមូលបត្រកម្ពុជា តាមរយៈការបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ ឯកឧត្តម ក៏បានផ្ដល់ប្រឹក្សាទៅ កំពង់ផែស្វយ័តភ្នំពេញ សម្រាប់ការបោះផ្សាយ​មូលបត្រកម្មសិទ្ធិ របស់ពួកគេនៅផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ ២០១៦ ផងដែរ។

ឯកឧត្តម​ មានជំនាញឯកទេសក្នុងផ្នែកច្បាប់ទាក់ទងនឹងពាណិជ្ជកម្ម ការងារ និងអចលនទ្រព្យ ជាមួយនឹងបទពិសោធន៍លេចធ្លោក្នុងការផ្តល់យោបល់ដល់ការសហការប្រកបអាជីវកម្មរួមគ្នាកម្ពុជា–ចិន លើគម្រោងអចលនទ្រព្យដែលមានតម្លៃលើស ១០០លានដុល្លារអាមេរិក នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ព្រមទាំងផ្តល់យោបល់ដល់ធនាគារធំមួយនៅកម្ពុជា លើការរៀបចំរចនាសម្ព័ន្ធអចលនទ្រព្យឡើងវិញ ដែលមានតម្លៃប្រហែល ១០០ លានដុល្លារអាមេរិក។ ឯកឧត្តម ក៏បានផ្តល់ ប្រឹក្សាដល់ផ្សារទំនើបមួយរបស់ប្រទេសថៃ លើការចុះបញ្ជីផលិតផល និងការគោរពតាមបទប្បញ្ញត្តិ ហើយ ឯកឧត្តម ក៏បានផ្តល់ យោបល់ជាបន្តបន្ទាប់លើការគោរពតាមបទប្បញ្ញត្តិទាក់ទងក្រុមហ៊ុន និងការងារ ដល់ក្រុមហ៊ុនភេសជ្ជៈអន្តរជាតិមួយផងដែរ។ បច្ចុប្បន្ន ឯកឧត្តម កំពុងបំពេញតួនាទីជាអនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រៅ​ពី​​​ភាសាខ្មែរ ឯកឧត្តមនិយាយភាសាបារាំង និងអង់គ្លេស​។

កម្រិតវប្បធម៌

  • បរិញ្ញាបត្រជាន់ខ្ពស់នីតិការងារ វិទ្យាស្ថានសិក្សាការងារនៃសាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង (ឆ្នាំ២០១២)
  • បរិញ្ញាបត្រនីតិឯកជន សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១០)
សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ