ភាសា
LanguagePopup

កញ្ញា ហេង ច័ន្ទលក្ខិណា

កញ្ញា ហេង ច័ន្ទលក្ខិណា

អ្នកប្រឹក្សាច្បាប់ ផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន និងការវិនិយោគ

បទពិសោធន៍វិជ្ជាជីវៈ

មុនពេលចូលរួមជាមួយការិយាល័យមេធាវី សិទ្ធិស័ក្តិ កញ្ញា ច័ន្ទលក្ខិណា បានបម្រើការងារនៅធនាគារពាណិជ្ជល្បីមួយនៅក្នុងប្រទេសកម្ពុជា ដែលកញ្ញាទទួលបានបទពិសោធន៍យ៉ាងច្រើន ក្នុងការតាក់តែងឯកសារច្បាប់នានា រួមមានកិច្ចព្រមព្រៀងហិរញ្ញវត្ថុ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ព្រមទាំងសេចក្ដីសម្រេចរបស់ក្រុមហ៊ុនផងដែរ។ កញ្ញាក៏ទទួលភារកិច្ចក្នុងការស្នើសុំការអនុញ្ញាតជាមួយក្រសួង និងអាជ្ញាធរដែលពាក់ព័ន្ធ។ តាមរយៈបទពិសោធន៍ទាំងនេះបានផ្តល់ឱ្យកញ្ញានូវការយល់ដឹងស៊ីជម្រៅអំពីទំនាក់ទំនងរវាងវិស័យអាជីវកម្ម និងវិស័យច្បាប់។

នៅការិយាល័យមេធាវី សិទ្ធិស័ក្តិ កញ្ញា ច័ន្ទលក្ខិណា ផ្តោតការអនុវត្តន៍របស់កញ្ញាទៅលើកិច្ចសន្យាពាណិជ្ជកម្ម ការអនុវត្តន៍តាមបទបញ្ញត្តិពាក់ព័ន្ធក្រុមហ៊ុន និងផ្នែកហិរញ្ញវត្ថុនានា។

កម្រិតវប្បធម៌

  • សាកលវិទ្យាល័យ Jean Moulin Lyon 3 និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (បរិញ្ញាបត្រជាន់ខ្ពស់ ខ្មែរ-បារាំង នីតិភូមិបាល និងបេតិកភណ្ឌ)
  • សាកលវិទ្យាល័យ Lumière Lyon 2 និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (បរិញ្ញាបត្រនីតិសាស្រ្ត ខ្មែរ-បារាំង)
សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ