កញ្ញា ហ៊ន់ សៀមឡេង
ជំនាញ
កញ្ញា ហ៊ន់ សៀមឡេង
អ្នកប្រឹក្សាច្បាប់ជាន់ខ្ពស់ / អនុប្រធានផ្នែកធនាគារ ហិរញ្ញវត្ថុ និងទីផ្សារមូលធន
E
seamleng.hoan@sithisak-lawoffice.com
T
+855 17 887 557
បទពិសោធន៍វិជ្ជាជីវៈ
កញ្ញា សៀមឡេង មានបទពិសោធន៍ជាង ៩ ឆ្នាំ សម្រាប់ជំនាញផ្នែកបរិស្ថាន អចលនទ្រព្យ និងច្បាប់ពាក់ព័ន្ធនឹងធនាគារ និងហិរញ្ញវត្ថុ។ កញ្ញាបានផ្តល់មតិប្រឹក្សាយោបល់សម្រាប់អតិថិជនជាច្រើននៅលើការផ្តល់កម្ចីឯកជន បញ្ហាដីធ្លី កិច្ចព្រមព្រៀងទិញលក់ និងជួលអចលនទ្រព្យ ការសហការប្រកបអាជីវកម្មរួមគ្នាក្នុងការវិនិយោគអចលនទ្រព្យ និងការព្រមព្រៀងនានាដែលមានហានិភ័យខ្ពស់។ កញ្ញាបានជួយដល់ធនាគារពាណិជ្ជច្រើនជាង ១០ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការស្នើសុំចុះបន្ទុក និងការចុះបញ្ជីហ៊ីប៉ូតែក ហើយក៏បានជួយអតិថិជនរាប់រយនាក់ក្នុងការផ្ទេរកម្មសិទ្ធិដី និងការប្ដូរឈ្មោះប័ណ្ណផងដែរ។
កញ្ញានិយាយភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង។
កម្រិតវប្បធម៌
- សាកលវិទ្យាល័យ Nice-Sophia Antipolis: បរិញ្ញាបត្រជាន់ខ្ពស់ក្នុងការគ្រប់គ្រង និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ (ឆ្នាំ២០១៥) និង Master 2 City Policy (ឆ្នាំ២០១៤)
- សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យ Paris 2 Panthéon-Assas (បរិញ្ញាបត្រជាន់ខ្ពស់ នីតិអន្តរជាតិនិងប្រៀបធៀបដែលមានវគ្គសិក្សាអំពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ) (ឆ្នាំ២០១៣)
- សាកលវិទ្យាល័យ Lumière Lyon 2 និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជា (បរិញ្ញាបត្រនីតិសាស្រ្ត កម្ពុជា-បារាំង) (ឆ្នាំ២០១២)
គម្រោងដ៏លេចធ្លោ
- ជួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុច្រើនជាង ១០ កន្លែងក្នុងការស្នើសុំដាក់បន្ទុក និងការចុះបញ្ជីហ៊ីប៉ូតែកជាង ៥០០ ករណី និងការផ្ទេរកម្មសិទ្ធិដី និងការប្តូរឈ្មោះប័ណ្ណជាង ៣០០ ករណី
- ផ្តល់មតិប្រឹក្សាយោបល់ និងរៀបចំឯកសារកម្ចី និងឯកសារធានាជាច្រើន រួមមានការផ្តល់កម្ចីសម្រាប់សហគ្រាសធុនតូចនិងមធ្យម ការផ្តល់កម្ចីផ្ទះ ការផ្តល់កម្ចីឡាន/ម៉ូតូ ភតិសន្យាហិរញ្ញវត្ថុ និងឥណទានពាណិជ្ជកម្មសម្រាប់អ្នកផ្តល់កម្ចីឯកជន ធនាគារ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ។
