ភាសា
LanguagePopup

លោកមេធាវី ហ៊ុយ វិច្ឆិកា

លោកមេធាវី ហ៊ុយ វិច្ឆិកា

អ្នកប្រឹក្សាច្បាប់ផ្នែកអចលនទ្រព្យ និងសំណង់

បទពិសោធន៍វិជ្ជាជីវៈ

ចាប់ពីការចូលរួមជាមួយការិយាល័យមេធាវី សិទ្ធិស័ក្តិ ក្នុងឆ្នាំ ២០១០ លោក ហ៊ុយ វិច្ឆិកា គឺជាមេធាវីមានជំនាញ និងជាអ្នកប្រឹក្សាច្បាប់ដែលអាចទុកចិត្តបានក្នុងផ្នែកអចលនទ្រព្យ ការសាងសង់ និងការអភិវឌ្ឍអចលនទ្រព្យ។ ជាមួយនឹងបទពិសោធន៍ទូលំទូលាយក្នុងការតាក់តែងកិច្ចព្រមព្រៀង លោកក៏បានចូលរួមដោះស្រាយបញ្ហាច្បាប់ដែលមានលក្ខណៈស្មុគស្មាញទាក់ទងនឹងប្រតិបត្តិការអចលនទ្រព្យដែលមានតម្លៃរាប់លានដុល្លារ រួមមានកិច្ចព្រមព្រៀងលក់ ទិញ និងជួល។ ជំនាញរបស់លោកគឺផ្ដោតទៅលើការរៀបចំឯកសារធានាដែលពាក់ព័ន្ធនឹងទ្រព្យសកម្មដែលជាអចលនទ្រព្យ។

លោកនិយាយភាសាខ្មែរ និងភាសាអង់គ្លេស។

កម្រិតវប្បធម៌

  • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១៥)
  • បរិញ្ញាបត្រនីតិសាស្រ្ត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១៩)
  • បរិញ្ញាបត្រសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១១)
សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ