លោក ឡេង ហ៊ត
លោក ឡេង ហ៊ត
បទពិសោធន៍វិជ្ជាជីវៈ
មុនពេលចូលរួមជាមួយការិយាល័យមេធាវី សិទ្ធិស័ក្តិ លោក ឡេង ហ៊ត បានទទួលបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យច្បាប់ និងការអនុលោមតាមច្បាប់នៅកម្ពុជា តាមរយៈតួនាទីនៅក្នុងវិស័យឯកជន និងវិស័យរដ្ឋ។ លោកបានបម្រើការជាអ្នកប្រឹក្សាច្បាប់ នៅការិយាល័យមេធាវី Davies SM ដែលលោកបានតាក់តែងឯកសារច្បាប់ និងឯកសារផ្តល់ការប្រឹក្សានានា ហើយជួយក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងអាជ្ញាធរដែលមានលក្ខណៈស្មុគស្មាញ និងជួយក្នុងការរៀបចំការបោះពុម្ពឯកសារច្បាប់អំពីក្រុមហ៊ុន ទូរគមនាគមន៍ និងការត្រួតពិនិត្យការរួមបញ្ចូល។ កាលពីមុន លោក ក៏ធ្លាប់បានធ្វើការជាអ្នកប្រឹក្សាច្បាប់នៅការិយាល័យមេធាវី សេដ្ឋាឡាយ ដោយជួយក្នុងការរៀបចំឯកសារប្រតិបត្ដិការសំខាន់ៗទៅតាមបញ្ហាច្បាប់ការប្រកួតប្រជែងរបស់កម្ពុជា ជួយក្នុងការវាយតម្លៃលើគោលនយោបាយចំពោះការគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋ និងសុខភាព។ ជាមួយបទពិសោធន៍ដំបូងរបស់លោកជាអ្នកហាត់ការផ្នែកច្បាប់ និងប្រតិបត្តិតាម នៅ ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក បានបង្កើនមូលដ្ឋានរបស់លោកនៅក្នុងការពិនិត្យកិច្ចសន្យា ការស្រាវជ្រាវច្បាប់ និងភាពស្របច្បាប់។
កម្រិតវប្បធម៌
- បរិញ្ញាបត្រនីតិសាស្រ្តភាសាអង់គ្លេស សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ សាកលវិទ្យាល័យបារ៉ាហ្គោនអន្តរជាតិ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- ច្បាប់ក្រុមហ៊ុន និងពាណិជ្ជកម្មអន្តរជាតិ សាកលវិទ្យាល័យ Essex Colchester ចក្រភពអង់គ្លេស (បរិញ្ញាបត្រជាន់ខ្ពស់)
