ភាសា
LanguagePopup

លោក លី ប៊ុនហ៊ាង

លោក លី ប៊ុនហ៊ាង

អ្នកប្រឹក្សាច្បាប់ ផ្នែកធនាគារ ហិរញ្ញវត្ថុ និងទីផ្សារមូលធន

បទពិសោធន៍វិជ្ជាជីវៈ

ចាប់តាំងពីការចូលរួមជាមួយការិយាល័យមេធាវី​ សិទ្ធិស័ក្តិ នៅឆ្នាំ ២០២១ លោក ប៊ុនហ៊ាង បានផ្តោតលើការតាក់តែងឯកសារកម្ចី និងឯកសារធានានានាសម្រាប់អតិថិជនជាច្រើន។ ជំនាញរបស់លោក ផ្ដោតលើការរៀបចំកិច្ចព្រមព្រៀងហិរញ្ញវត្ថុ   ផ្សេងៗ រួមមានប៉ុន្តែមិនកម្រិតត្រឹម ការរៀបចំកិច្ចព្រមព្រៀងផ្តល់កម្ចី កិច្ចព្រមព្រៀងចុះបញ្ជីហ៊ីប៉ូតែក កិច្ចព្រមព្រៀងធានា កិច្ចព្រមព្រៀងក្នុងការបញ្ចាំ និងឯកសារសំខាន់ផ្សេងៗសម្រាប់ការធានាថាបំណុលអាចអនុវត្តបាន។

បន្ថែមពីលើការងាររបស់លោកពាក់ព័ន្ធនឹងឯកសារហិរញ្ញវត្ថុ លោក ប៊ុនហ៊ាង ក៏ជួយផ្ទាល់ជាមួយអតិថិជនក្នុងការផ្ទេរកម្មសិទ្ធិដីធ្លី ដោយធានាថាប្រតិបត្ដិការទាំងអស់ត្រូវបានអនុវត្តយ៉ាងរលូន និងគោរពតាមតម្រូវការច្បាប់។ លោកក៏មានតួនាទីសំខាន់ក្នុងការណែនាំអតិថិជនតាមរយៈការផ្ទេរអចលនទ្រព្យដែលមានភាពស្មុគស្មាញ រួមមានប្រតិបត្ដិការតាមស្តង់ដា និងប្រតិបត្ដិការដែលពាក់ព័ន្ធនឹងដីដែលមានជាប់បន្ទុកហ៊ីប៉ូតែក។

លោក ប៊ុនហ៊ាង ក៏ជួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការចុះបញ្ជីហ៊ីប៉ូតែកលើដី និងការដាក់ការជូនដំណឹងទៅការិយាល័យប្រតិបត្តិការដែលមានកិច្ចធានារបស់ក្រសួងពាណិជ្ជកម្មផងដែរ។ ក្នុងនាមជាអ្នកទំនាក់ទំនងចម្បងរវាងការិយាល័យមេធាវី សិទ្ធិស័ក្តិ និងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន លោកបានគ្រប់គ្រងការទំនាក់ទំនង និងការប្រាស្រ័យទាក់ទងយ៉ាងមានប្រសិទ្ធភាព ដើម្បីធានាការផ្តល់សេវាកម្មដែលរលូន។

លោកនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។

កម្រិតវប្បធម៌

  • សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រះរាជាណាចក្រកម្ពុជា (បរិញ្ញាបត្រនីតិសាស្រ្ត) ឆ្នាំ២០២២
  • បញ្ចប់កម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសក្រៅម៉ោង វិទ្យាស្ថានភាសាបរទេស
សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ