កញ្ញា ម៉េត សូនី
កញ្ញា ម៉េត សូនី
អ្នកប្រឹក្សាច្បាប់ ផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន និងការវិនិយោគ
E
sony.meth@sithisak-lawoffice.com
T
+855 96 757 5753
បទពិសោធន៍វិជ្ជាជីវៈ
ចាប់ពីការចូលរួមជាមួយការិយាល័យមេធាវី សិទ្ធិស័ក្តិ នៅឆ្នាំ ២០២៣ កញ្ញាបានអភិវឌ្ឍជំនាញគួរឱ្យកត់សម្គាល់ក្នុងនីតិវិធីក្នុងការស្នើសុំអាជ្ញាបណ្ណ ដែលរួមមានការចុះបញ្ជីផលិតផល វិញ្ញាបនបត្របញ្ជាក់អំពីគុណភាព ប្រសិទ្ធភាព នៃប្រព័ន្ធបង្ការ និងពន្លត់អគ្គីភ័យ និងភាពស្របច្បាប់នៃក្រុមហ៊ុន ហើយកញ្ញាក៏បានចូលរួមក្នុងការធ្វើការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ និងការបោះផ្សាយមូលបត្រកម្មសិទ្ធិ។ កញ្ញាជាអ្នកវិជ្ជាជីវៈដែលមានការតាំងចិត្ត និងផ្ដោតសំខាន់ទៅលើភាពលម្អិតនៃការងារ។
បន្ថែមពីលើនេះ កញ្ញាក៏មានជំនាញខ្ពស់ក្នុងការផ្តល់ការប្រឹក្សា និងយោបល់ដ៏មានទស្សនៈវិស័យសម្រាប់មិត្តរួមការងាររបស់កញ្ញាលើបញ្ហាសារពើពន្ធ ដែលជួយបង្កើនប្រសិទ្ធភាព និងសមត្ថភាពក្នុងការធ្វើការរួមគ្នា។
កញ្ញានិយាយភាសាខ្មែរ និងភាសាអង់គ្លេស។
កម្រិតវប្បធម៌
- សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រះរាជាណាចក្រកម្ពុជា (បរិញ្ញាបត្រនីតិសាស្រ្ត ឆ្នាំ២០២២)
- បញ្ចប់កម្មវិធីភាសាអង់គ្លេសទូទៅ (GEP 12) នៅមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្ដុះបណ្ដាល (ឆ្នាំ២០២៤)
