ភាសា
LanguagePopup

លោក នៅ សាគូ

លោក នៅ សាគូ

អ្នកប្រឹក្សាច្បាប់ ផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន និងការវិនិយោគ

បទពិសោធន៍វិជ្ជាជីវៈ

ចាប់ពីការចូលរួមជាមួយការិយាល័យមេធាវី សិទ្ធិស័ក្តិ នៅឆ្នាំ ២០២០ លោក សាគូ ផ្តោតការងារនៅលើបញ្ហាពាក់ព័ន្ធនឹងក្រុមហ៊ុន ពាណិជ្ជកម្ម និងសារពើពន្ធ។ លោកបានធ្វើការងារជាមួយអ្នកប្រឹក្សាច្បាប់ និងមេធាវីក្នុងក្រុមការងារ ផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន និងការវិនិយោគ ដោយលោកបានទទួលការយល់ដឹង និងបទពិសោធន៍ក្នុងការផ្តល់ការប្រឹក្សាទៅលើភាពស្របច្បាប់សម្រាប់ក្រុមហ៊ុននៅកម្ពុជា ការរៀបចំពាក្យស្នើសុំសម្រាប់ដាក់ស្នើទៅស្ថាប័នពាក់ព័ន្ធក្នុងប្រទេសកម្ពុជាទាំងអស់ ធ្វើបច្ចុប្បន្នភាព និងទំនាក់ទំនងជាមួយអាជ្ញាធរដែលពាក់ព័ន្ធ។ លោកក៏មានជំនាញក្នុងការធ្វើការងារជាមួយក្រសួងពាណិជ្ជកម្មអគ្គនាយកដ្ឋានពន្ធដារ ក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយតករធានារ៉ាប់រងកម្ពុជា និងអាជ្ញាធរផ្សេងទៀតក្នុងការដាក់ពាក្យសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម ការចុះបញ្ជីអាជីវកម្ម ការចុះបញ្ជីអង្គការ និងសមាគម ដំណើរការលើការផ្ទេរភាគហ៊ុន ការបន្ថែម និងកាត់បន្ថយទុន ការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាភិបាល ការផ្លាស់ប្តូរអាសយដ្ឋាន ការផ្លាស់ប្តូរព័ត៌មានរបស់ក្រុមហ៊ុន ការចុះបញ្ជីផលិតផល ការពន្យារពេលទិដ្ឋាការ ការសុំលិខិតបញ្ជាក់ទីលំនៅជាមួយអាជ្ញាធរដែលពាក់ព័ន្ធ។

លោកនិយាយភាសាខ្មែរ និងភាសាអង់គ្លេស។

កម្រិតវប្បធម៌

  • សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (បរិញ្ញាបត្រជាន់ខ្ពស់នីតិឯកជន) ឆ្នាំ២០២៣
  • សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (បរិញ្ញាបត្រនីតិសាស្រ្ត) ឆ្នាំ២០២០ 
សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ