លោកស្រី ផន ផាណាវី
លោកស្រី ផន ផាណាវី
បទពិសោធន៍វិជ្ជាជីវៈ
លោកស្រី ផាណាវី គឺជាអ្នកប្រឹក្សាច្បាប់ដែលមានបទពិសោធន៍ក្នុងក្រុមការងារ ផ្នែកធនាគារ និងហិរញ្ញវត្ថុ នៅការិយាល័យមេធាវី សិទ្ធិស័ក្តិ។ ជាមួយនឹងការផ្ដល់សេវាកម្មផ្នែកច្បាប់ជិតប្រាំឆ្នាំ លោកស្រីបានអភិវឌ្ឍជំនាញក្នុងច្បាប់ពាក់ព័ន្ធនឹងធនាគារ និងហិរញ្ញវត្ថុ។ លោកស្រី ផាណាវី បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររបស់ធនាគារក្នុងស្រុក និងអតិថិជនរបស់ពួកគេក្នុងការរៀបចំកិច្ចព្រមព្រៀងកម្ចី និងកិច្ចព្រមព្រៀងធានាផ្សេងៗ និងគ្រប់គ្រងការស្នើសុំដាក់បន្ទុក ជាមួយខាង ការិយាល័យសុរិយោដី។
បន្ថែមទៅលើការទទួលខុសត្រូវចម្បងរបស់លោកស្រី លោកស្រី ផាណាវី ក៏មានតួនាទីសកម្មក្នុងការផ្តល់ព័ត៌មានស្ដីពីការធ្វើបច្ចុប្បន្នភាពនៃច្បាប់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ។ ភារកិច្ចរបស់លោស្រីក៏រួមមានការស្រាវជ្រាវច្បាប់ផ្សេងៗ ធ្វើការវិភាគលើច្បាប់ និងរៀបចំឯកសារច្បាប់ជាច្រើនទៀត ដោយធានាការអនុវត្តន៍ស្របតាមច្បាប់ និងបទបញ្ញាត្តិដែលពាក់ព័ន្ធ។
កម្រិតវប្បធម៌
- បរិញ្ញាបត្រជាន់ខ្ពស់ នីតិភូមិបាល និងបេតិកភណ្ឌ (ឆ្នាំ២០២២) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រះរាជាណាចក្រកម្ពុជា សហការជាមួយ សាកលវិទ្យាល័យ Jean Moulin Lyon 3 ប្រទេសបារាំង
- បរិញ្ញាបត្រនីតិសាស្រ្ត (ឆ្នាំ២០២០) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រះរាជាណាចក្រកម្ពុជា
