ភាសា
LanguagePopup

លោកស្រី សរ ថារ៉ានី

លោកស្រី សរ ថារ៉ានី

អ្នកប្រឹក្សាច្បាប់ជាន់ខ្ពស់ / អនុប្រធានផ្នែកអចលនទ្រព្យ និងសំណង់

បទពិសោធន៍វិជ្ជាជីវៈ

លោកស្រី សរ ថារ៉ានី បានចូលរួមធ្វើការជាមួយការិយាល័យមេធាវី សិទ្ធិស័ក្តិ តាំងពីឆ្នាំ ២០១៧ មក។ តាមរយៈបទពិសោធន៍ជាក់ស្តែង និងចំណេះដឹងយ៉ាងទូលំទូលាយក្នុងវិស័យអចលនទ្រព្យ លោកស្រីបានផ្តល់យោបល់ច្បាស់លាស់ និងការជួយសម្របសម្រួលយ៉ាងឆាប់រហ័សដល់អតិថិជនជាច្រើននាក់ សម្រាប់គម្រោងអចលនទ្រព្យសម្រាប់ការធ្វើពាណិជ្ជកម្ម និងលំនៅដ្ឋាន រួមមានការតាក់តែង ការពិនិត្យ និងការចរចាកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងអចលនទ្រព្យគ្រប់ប្រភេទ រួមទាំងកិច្ចព្រមព្រៀង FIDIC ដែលមានលក្ខណៈស្មុគស្មាញ ព្រមទាំងការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ផងដែរ។ លោកស្រីក៏បានផ្តល់ប្រឹក្សាយោបល់ដល់អតិថិជនជាច្រើនលើបញ្ហាពាក់ព័ន្ធនឹងការសាងសង់ ការលក់ និងការជួលខុនដូ អគារសហកម្មសិទ្ធិ រោងចក្រ និងគម្រោងស្ថានីយ៍វារីអគ្គិសនី។ លើសពីនេះ លោកស្រីក៏បានជួយអតិថិជនយ៉ាងយកចិត្តទុកដាក់ ក្នុងការដាក់ពាក្យសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាតពាក់ព័ន្ធនឹងអចលនទ្រព្យ និងការអនុញ្ញាតផ្សេងៗទៀត។

ក្រៅពីភាសាខ្មែរ លោកស្រីអាចនិយាយភាសាអង់គ្លេស​ និងភាសាបារាំងផងដែរ។


កម្រិតវប្បធម៌

  • សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង (បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកស្រាវជ្រាវ នីតិឯកជនទូទៅ) (ឆ្នាំ ២០១៦)
  • សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រះរាជាណាចក្រកម្ពុជា (បរិញ្ញាបត្រនីតិសាស្រ្ត ខ្មែរ-បារាំង) (ឆ្នាំ២០១៣)

គម្រោងដ៏លេចធ្លោ

  • បានផ្តល់ការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ កិច្ចព្រមព្រៀង និងមតិប្រឹក្សាយោបល់សម្រាប់ការសហការប្រកបអាជីវកម្មរួមគ្នារវាងកម្ពុជា-ចិនក្នុងគម្រោងអចលនទ្រព្យជាច្រើនដែលមានតម្លៃលើស ១០០ លានដុល្លារអាមេរិក។
  • បានផ្តល់ការប្រឹក្សាលើគម្រោងអភិវឌ្ឍស្ថានីយវារីអគ្គីសនី និងកិច្ចព្រមព្រៀងពាក់ព័ន្ធជាច្រើនដែលមានតម្លៃលើស ៣០០ លានដុល្លារអាមេរិក។
  • បានជួយក្រុមហ៊ុនតៃវ៉ាន់ក្នុងការដាក់ពាក្យសុំការអនុញ្ញាតសម្រាប់ការសាងសង់រោងចក្រ និងឃ្លាំង ជាមួយនឹងការសាងសង់លើស ៧៤,០០០ ម៉ែត្រការ៉េ នៅលើដីប្រមាណ ២៥ ហិចតា។
  • ផ្តល់មតិប្រឹក្សាយោបល់ និងដាក់ពាក្យសុំអាជ្ញាបណ្ណសម្រាប់ការអភិវឌ្ឍអគារសហកម្មសិទ្ធិ និងការប្រកបអាជីវកម្មគ្រប់គ្រងអចលនទ្រព្យឱ្យក្រុមហ៊ុនតៃវ៉ាន់សម្រាប់គម្រោងជាច្រើនដែលមានទុនក្នុងការវិនិយោគ ១២​ លានដុល្លារអាមេរិក។
សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ