លោកស្រីមេធាវី សឹម ដាលីស
លោកស្រីមេធាវី សឹម ដាលីស
បទពិសោធន៍វិជ្ជាជីវៈ
លោកស្រី ដាលីស មានជំនាញផ្តោតទៅលើការដោះវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ។ លោកស្រីធ្វើការយ៉ាងជិតស្និទ្ធជាមួយមេធាវីរបស់ការិយាល័យក្នុងការតំណាងអតិថិជនក្នុងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីមុននឹងឈានដល់គ្រប់យុត្តាធិការទាំងអស់នៃតុលាការកម្ពុជា។ ការអនុវត្តន៍របស់លោកស្រីរួមមានការតាក់តែង និងដាក់ពាក្យស្នើសុំនូវការទាមទារ ការរៀបចំឯកសារច្បាប់ និងកិច្ចសន្យា ការស្រាវជ្រាវច្បាប់ ការផ្តល់មតិយោបល់ផ្នែកច្បាប់ ការអភិវឌ្ឍយុទ្ធសាស្ត្រសម្រាប់ការដោះស្រាយ និងការចរចាលើវិវាទផ្សេងៗ។
លោកស្រីក៏បានចូលរួមក្នុងការត្រួតពិនិត្យអនុលោមភាពតាមច្បាប់សម្រាប់ការស្នើបោះផ្សាយមូលបត្រកម្មសិទ្ធិ និងផ្តល់មតិប្រឹក្សាយោបល់លើបញ្ហាការងារ ដូចជា ការអនុវត្តន៍ច្បាប់ កិច្ចសន្យាការងារ និងបទបញ្ជារបស់ក្រុមហ៊ុន។
មុននឹងចូលរួមជាក្រុមការងារជាមួយការិយាល័យមេធាវី សិទ្ធិស័ក្តិ ក្នុងឆ្នាំ ២០២១ លោកស្រី ដាលីស មានបទពិសោធន៍ទូលំទូលាយក្នុងការតំណាងអតិថិជនក្នុងសំណុំរឿងគ្រប់យុត្តាធិការទាំងអស់នៃតុលាការ និងការតាក់តែងឯកសារច្បាប់ និងឯកសារក្រុមហ៊ុននានា។ លោកស្រីក៏ធ្លាប់បានបម្រើការជាមេធាវីនៅសមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ក្នុងការដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ រដ្ឋប្បវេណី និងវិវាទដីធ្លី។ បន្ថែមពីលើនេះ លោកស្រីក៏បានបម្រើការងារជាអ្នកសម្របសម្រួលកម្មវិធីនៅ International Bridges to Justice (IBJ) ដែលមានភារកិច្ចគ្រប់គ្រងការសហការរវាងការិយាល័យតាមបណ្ដាខេត្ត គាំទ្រការអនុវត្តគម្រោង ការជ្រើសរើសបុគ្គលិក ការត្រួតពិនិត្យ និងរបាយការណ៍ និងការភ្ជាប់ទំនាក់ទំនងជាមួយអង្គភាពក្នុងវិស័យយុត្តិធម៌ និងអាជ្ញាធររបស់រដ្ឋាភិបាល។
លោកស្រីនិយាយភាសាខ្មែរ និងភាសាអង់គ្លេស។
កម្រិតវប្បធម៌
- មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈមេធាវី) (ឆ្នាំ២០១៦)
- សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (បរិញ្ញាបត្រជាន់ខ្ពស់នីតិឯកជន) (ឆ្នាំ២០១២)
- សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (បរិញ្ញាបត្រនីតិសាស្ត្រ) (ឆ្នាំ២០១០)
- សាកលវិទ្យាល័យធនធានមនុស្ស (បរិញ្ញាបត្រភាសាអង់គ្លេស) (ឆ្នាំ២០១០)
