លោកស្រីមេធាវី សុខ ដាវី
លោកស្រីមេធាវី សុខ ដាវី
បទពិសោធន៍វិជ្ជាជីវៈ
លោកស្រីមេធាវី ដាវី បច្ចុប្បន្នជាសមាជិកក្រុមការងារនៃក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម របស់ក្រសួងពាណិជ្ជកម្ម ដែលផ្តោតលើការលើកកម្ពស់ និងពង្រឹងការអនុលោមតាមច្បាប់។ លោកស្រី ជាអ្នកវិជ្ជាជីវៈផ្នែកច្បាប់ដែលមានបទពិសោធន៍ខ្ពស់ ជំនាញក្នុងវិស័យអាជីវកម្ម ច្បាប់ក្រុមហ៊ុន ច្បាប់ការងារ និងច្បាប់ធានារ៉ាប់រង។ ជំនាញរបស់លោកស្រី រួមមាន ការចុះបញ្ជីសហគ្រាស និងពន្ធដារ ការទទួលបានអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទផ្សេងៗ ការផ្តល់យោបល់លើអភិបាលកិច្ចសាជីវកម្ម និងការអនុលោមតាមច្បាប់។ លោកស្រីក៏ទទួលបន្ទុកក្នុងការរៀបចំអាជីវកម្មឡើងវិញ ការរួមបញ្ចូលគ្នា និងការទិញធុរកិច្ច ការរំលាយក្រុមហ៊ុន និងការកែប្រែព័ត៌មានក្រុមហ៊ុនផងដែរ។ លើសពីនេះ លោកស្រីមេធាវី ដាវី ក៏មានជំនាញច្បាស់លាស់ក្នុងច្បាប់ការងារ ដោយផ្តល់ប្រឹក្សាយោបល់លើការអនុលោមតាមច្បាប់ការងារ កិច្ចសន្យាការងារ គោលនយោបាយធនធានមនុស្ស និងការចុះអធិការកិច្ចនៅកន្លែងធ្វើការ ព្រមទាំងផ្តល់ការណែនាំផ្នែកយុទ្ធសាស្ត្រលើបញ្ហាដូចជា ការចុះបញ្ជីបុគ្គលិក ការបញ្ចប់កិច្ចសន្យាការងារ និងប័ណ្ណការងារ និងការថែមម៉ោងការងារ។
ក្រៅពីភាសាខ្មែរ លោកស្រីនិយាយភាសាអង់គ្លេសផងដែរ។
កម្រិតវប្បធម៌
- សាកលវិទ្យាល័យប៉ារីស២ ប៉ង់តេអុង-អាសាស (បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិជំនួញអន្តរជាតិសិក្សាជាភាសាបារាំង) (ឆ្នាំ ២០១៧)
- បរិញ្ញាបត្រនីតិសាស្រ្ត សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១៤)
គម្រោងដ៏លេចធ្លោ
- ថ្មីៗនេះលោកស្រីបានផ្តល់មតិប្រឹក្សាយោបល់លើអភិបាលកិច្ចសាជីវកម្ម ដល់ក្រុមហ៊ុនជាង ២០ ក្រុមហ៊ុន ដែលមានបំណងបោះផ្សាយមូលបត្រ ដោយធានាឱ្យមានការអនុលោមតាមច្បាប់ និងបទបញ្ញត្តិទាក់ទងនឹងមូលបត្រនៅប្រទេសកម្ពុជា។
- លោកស្រីបានធ្វើការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ សម្រាប់ក្រុមហ៊ុនជាង ១០០ ក្រុមហ៊ុន សម្រាប់ប្រតិបត្តិការរួមបញ្ចូលគ្នា និងការទិញធុរកិច្ច និងសម្រាប់ការបោះផ្សាយដែលបានគ្រោងទុក ទាំងក្នុងទីផ្សារក្នុងស្រុក និងក្រៅស្រុក។
- លោកស្រីបានជួយក្រុមហ៊ុនជាច្រើនក្នុងការដាក់ពាក្យសុំសម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការអនុម័តលើ Master List និងការទទួលបានវិញ្ញាបនបត្រអនុលោមតាមច្បាប់ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
- លោកស្រីបានជួយសម្របសម្រួលក្រុមហ៊ុនរាប់ពាន់ក្រុមហ៊ុន ក្នុងការកែប្រែព័ត៌មានក្រុមហ៊ុន និងការចុះបញ្ជីសាខា ឬការិយាល័យតំណាង ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ។
