កញ្ញាមេធាវី សន ឌីសុនីរ៉ា
ជំនាញ
កញ្ញាមេធាវី សន ឌីសុនីរ៉ា
អ្នកប្រឹក្សាច្បាប់ជាន់ខ្ពស់ / អនុប្រធានផ្នែកដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ
E
dysonyra.sorn@sithisak-lawoffice.com
T
+855 81 967 854
បទពិសោធន៍វិជ្ជាជីវៈ
កញ្ញា ឌីសុនីរ៉ា ជាមេធាវីដែលមានបទពិសោធន៍ជាងប្រាំឆ្នាំក្នុងការអនុវត្តវិជ្ជាជីវៈច្បាប់ ដោយមានជំនាញផ្នែកដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ។ កញ្ញាបានដោះស្រាយសំណុំរឿងស្មុគស្មាញជាច្រើនសម្រាប់អតិថិជនបរទេស និងអតិថិជនក្នុងស្រុក ក្នុងវិវាទផ្នែករដ្ឋប្បវេណី ព្រហ្មទណ្ឌ និងពាណិជ្ជកម្ម ដែលនេះបានបង្ហាញពីជំនាញដែលស្ទាត់របស់កញ្ញា។ ក្នុងឆ្នាំ ២០២៤ កញ្ញាបានផ្តល់យោបល់ និងការប្រឹក្សាលើសំណុំរឿងវិវាទ និងការដោះស្រាយក្រៅតុលាការជាង ១០០ ករណី សម្រាប់អតិថិជនក្នុងវិស័យធនាគារ ដឹកជញ្ជូន ថាមពល និងលក់ដុំអាហារ។
កញ្ញាអាចនិយាយភាសាខ្មែរ ភាសាបារាំង និងភាសាអង់គ្លេស។
កម្រិតវប្បធម៌
- សាកលវិទ្យាល័យ Rouen ប្រទេសបារាំង (បរិញ្ញាបត្រជាន់ខ្ពស់ច្បាប់អន្តរជាតិ ក្នុងកម្មវិធី Erasmus Mundus – គម្រោងIMPAKT) (ឆ្នាំ២០១៨)
- សាកលវិទ្យាល័យ Paris 2 Panthéon-Assas (បរិញ្ញាបត្រជាន់ខ្ពស់ច្បាប់ពាណិជ្ជកម្មអន្តរជាតិ) (ឆ្នាំ២០១៦)
- សាកលវិទ្យាល័យ Lumière Lyon 2 និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជា (បរិញ្ញាបត្រនីតិសាស្រ្ត កម្ពុជា-បារាំង) (ឆ្នាំ២០១៤)
គម្រោងដ៏លេចធ្លោ
- ជួយដល់គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុឈានមុខមួយក្នុងការទាមទារបំណុលត្រលប់មកវិញចំនួន ១២ លានដុល្លារអាមេរិក ក្នុងសំណុំរឿងជម្រះបញ្ជីដែលលក្ខណៈភាពស្មុគស្មាញនៅក្នុងប្រទេសកម្ពុជា។
- ផ្តល់មតិប្រឹក្សាយោបល់ដល់ធនាគារឯកទេសមួយនៅកម្ពុជា លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការយ៉ាងមានប្រសិទ្ធភាព សម្រាប់វិវាទបំណុលចំនួន ១៣ លានដុល្លារអាមេរិក។
- ជួយដល់ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីមួយនៅហុងកុង ក្នុងការទាមទារបំណុលត្រលប់មកវិញសម្រាប់ចំនួនប្រាក់កម្ចីចំនួន ១ លានដុល្លារអាមេរិក និងផ្តល់ប្រឹក្សាយោបល់ដល់ភោជនីយដ្ឋាន Omakase មួយនៅភ្នំពេញ លើវិវាទកិច្ចសន្យាសម្រាប់ចំនួនប្រាក់ ០,៥ លានដុល្លារអាមេរិក ជាមួយអ្នកផ្គត់ផ្គង់ចម្បង។
- ផ្តល់មតិប្រឹក្សាយោបល់ និងចូលរួមចំណែកក្នុងការទទួលបានសេចក្តីសម្រេចតុលាការពាក់ព័ន្ធនឹងបណ្ដឹងរដ្ឋប្បវេណីជាង ៣០ ករណី និងទទួលបានការដោះដីការរក្សាការពារ ចំនួនលើស ១០ ករណី សម្រាប់ធនាគារពាណិជ្ជ និងអតិថិជនផ្សេងៗ ក្នុងការទាមទារបំណុលត្រលប់មកវិញ និងការទាមទារសំខាន់ៗផ្សេងទៀត។
