លោកស្រី ទៀប ឌីណា
លោកស្រី ទៀប ឌីណា
បទពិសោធន៍វិជ្ជាជីវៈ
ក្នុងនាមជាអ្នកវិជ្ជាជីវៈដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងរដ្ឋបាល និងធនធានមនុស្សនៅក្នុងវិស័យច្បាប់។ លោកស្រីមានភារកិច្ចក្នុងការធ្វើយ៉ាងណាឱ្យប្រតិបត្តិការរបស់ការិយាល័យមានប្រសិទ្ធភាព គ្រប់គ្រងការងារប្រចាំថ្ងៃ ត្រួតពិនិត្យ និងធានាឱ្យមានលំហូរការងាររលូន និងមានប្រសិទ្ធភាព ព្រមទាំងជួយជ្រុមជ្រែងក្រុមការងារទាំងអស់របស់ការិយាល័យ។ លោកស្រីធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកគ្រប់គ្រង មេធាវី និងបុគ្គលិកគ្រប់រូប ដើម្បីធានាឱ្យប្រតិបត្តិការការងារបានដំណើរការយ៉ាងរលូន ការគ្រប់គ្រងឯកសារទាន់ពេលវេលា និងការរៀបចំឯកសារឱ្យមានរបៀបរៀបរយ។
មុនពេលចូលរួមជាមួយ ការិយាល័យមេធាវី សិទ្ធិស័ក្តិ លោកស្រីធ្លាប់បម្រើការងារជាអ្នកសម្របសម្រួលផ្នែកធានារ៉ាប់រងសម្រាប់មន្ទីរពេទ្យអន្តរជាតិនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយក៏ធ្លាប់បម្រើការជាអ្នកគ្រប់គ្រងរដ្ឋបាលឱ្យសណ្ឋាគារមួយនៅខេត្តសៀមរាបផងដែរ។
លោកស្រីនិយាយភាសាខ្មែរ និងភាសាអង់គ្លេសផងដែរ។
កម្រិតវប្បធម៌
- បរិញ្ញាបត្រជំនាញទេសចរណ៏ នៃសាកលវិទ្យាល័យជាតិ គ្រប់គ្រង (ឆ្នាំ២០១០)
