លោកស្រី ថេត មុន្នីនាថ
លោកស្រី ថេត មុន្នីនាថ
លោកស្រី ថេត មុន្នីនាថ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ពីរលើផ្នែកច្បាប់ពាណិជ្ជកម្មដោយមួយចេញដោយសាកលវិទ្យាល័យ Lumière Lyon 2 (ប្រទេសបារាំង) និងមួយទៀតពីសាកលវិទ្យាល័យ Montreal (ប្រទេសកាណាដា)។ ដោយទទួលបានការបណ្តុះបណ្តាលទាំងក្នុងប្រព័ន្ធច្បាប់ស៊ីវិល និង Common law លោកស្រីអាចអនុវត្តបទដ្ឋានច្បាប់ និងបទបញ្ញាត្តិដែលស្មុគស្មាញប្រកបដោយភាពច្បាស់លាស់។ ជាមួយនឹងបទពិសោធន៍កម្រិតអន្តរជាតិពីការបម្រើការងារនៅការិយាល័យមេធាវីនៅប្រទេសបារាំង និងក្រុមហ៊ុនអន្តរជាតិនៅទីក្រុងប៉ារីស លោកស្រីបានអភិវឌ្ឍជំនាញក្នុងការតាក់តែង និងពិនិត្យមើលកិច្ចព្រមព្រៀងនានា និងឯកសារក្រុមហ៊ុនផងដែរ។
នៅការិយាល័យមេធាវី លោកស្រីទទួលខុសត្រូវសម្រាប់ប្រភទកិច្ចសន្យាពាណិជ្ជកម្ម បញ្ហាពាក់ព័ន្ធនឹងក្រុមហ៊ុន អភិបាលកិច្ចសាជីវកម្ម ភាពស្របច្បាប់ និងបញ្ហាពាក់ព័ន្ធនឹងការវិនិយោគ ដោយផ្តល់យុទ្ធសាស្ត្រផ្នែកច្បាប់សម្រាប់អតិថិជន។
លោកស្រីនិយាយភាសាខ្មែរ ភាសាបារាំង និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។
កម្រិតវប្បធម៌
- សាកលវិទ្យាល័យ Montreal Quebec ប្រទេសកាណាដា (បរិញ្ញាបត្រជាន់ខ្ពស់ ច្បាប់ពាណិជ្ជកម្ម ឆ្នាំ២០២១)
- សាកលវិទ្យាល័យ Lumière Lyon 2 លីយ៉ុង ប្រទេសបារាំង (បរិញ្ញាបត្រជាន់ខ្ពស់ ច្បាប់ពាណិជ្ជកម្ម ជំនាញច្បាប់ពាណិជ្ជកម្មប្រៀបធៀប ឆ្នាំ២០២១)
- សាកលវិទ្យាល័យ Lumière Lyon 2 និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (បរិញ្ញាបត្រនីតិសាស្រ្ត ខ្មែរ-បារាំង)
