ភាសា
LanguagePopup

លោកមេធាវី ទ្រី បាក់លាង

លោកមេធាវី ទ្រី បាក់លាង

អ្នកប្រឹក្សាច្បាប់ជាន់ខ្ពស់ / ប្រធានផ្នែកអតិថិជនជនជាតិជប៉ុន / អនុប្រធានផ្នែកអចលនទ្រព្យ និងសំណង់

បទពិសោធន៍វិជ្ជាជីវៈ

លោក ទ្រី បាក់លាង បានធ្វើជាប្រធាន និងដឹកនាំយ៉ាងសកម្មនូវ ផ្នែកអតិថិជនជនជាតិជប៉ុន នៃការិយាល័យមេធាវី សិទ្ធិស័ក្តិ ក្នុងកំឡុងពេល ៤ ឆ្នាំចុងក្រោយនេះ។ លោកមានចំណេះដឹង និងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យអចលនទ្រព្យ សំណង់ បរធនបាលកិច្ច ក្រុមហ៊ុន ពលកម្ម និងការងារ ធនាគារ និងហិរញ្ញវត្ថុ ទីផ្សារមូលបត្រ និងដោះស្រាយវិវាទ។ ជាមួយនឹងបទពិសោធន៍ផ្នែកច្បាប់អស់រយៈពេលជាច្រើនឆ្នាំ និងមានជំនាញភាសាជប៉ុនយ៉ាងស្ទាត់ជំនាញ លោកបានផ្តល់យោបល់ និងជួយដល់វិនិយោគិនជប៉ុនលើបញ្ហាច្បាប់នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីភាសាខ្មែរ លោកនិយាយភាសាជប៉ុន និងភាសាអង់គ្លេស​ផងដែរ។

កម្រិតវប្បធម៌

  • អនុបណ្ឌិតផ្នែកច្បាប់ សាកលវិទ្យាល័យ ណាហ្គូយ៉ា ប្រទេសជប៉ុន (ឆ្នាំ២០១៧)​
  • បរិញ្ញាបត្រនីតិសាស្រ្ត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១៥)
  • មជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំ លើច្បាប់ជប៉ុន សាកលវិទ្យាល័យ ណាហ្គូយ៉ា ប្រទេសកម្ពុជា (ឆ្នាំ២០១៥)

គម្រោងដ៏លេចធ្លោ

  • ផ្តល់មតិប្រឹក្សាយោបល់ផ្នែកច្បាប់លើគម្រោងអភិវឌ្ឍន៍ស្ថានីយ៍វារីអគ្គិសនី និងលើកិច្ចព្រមព្រៀងសំណង់ផ្សេងៗដែលពាក់ព័ន្ធ ដោយមានតម្លៃសរុបលើសពី ៣០០ លានដុល្លារអាមេរិក
  • ផ្តល់មតិប្រឹក្សាយោបល់ផ្នែកច្បាប់លើកិច្ចសន្យាសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យ (Data Center) ដែលមានតម្លៃលើសពី ២,៥ លានដុល្លារអាមេរិក
  • ផ្តល់មតិប្រឹក្សាយោបល់ផ្នែកច្បាប់លើដំណើរការបង្កើតមូលនិធិវិនិយោគ ដែលមានទំហំទុនលើសពី ៨០ លានដុល្លារអាមេរិក
  • ផ្តល់មតិប្រឹក្សាយោបល់ផ្នែកច្បាប់លើកិច្ចព្រមព្រៀងជួលដីសម្រាប់ចម្ការពោតដែលមានគោលដៅក្នុងការនាំចេញ ដែលមានផ្ទៃដីសរុប ១,០០០ ហិកតា
  • ផ្តល់មតិប្រឹក្សាយោបល់ផ្នែកច្បាប់លើប្រតិបត្តិការដែលពាក់ព័ន្ធនឹងដីធ្លីដែលមានតម្លៃ ១៥,៥ លានដុល្លារអាមេរិក រួមទាំងការរៀបចំកិច្ចព្រមព្រៀងទិញ កិច្ចព្រមព្រៀងរក្សាសុវត្ថិភាព និងប្លង់បរធនបាល។

មេធាវីដែលពាក់ព័ន្ធ

សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមានអ្វីចង់ឱ្យយើងខ្ញុំជួយ