កញ្ញា ទួន រស្មី
កញ្ញា ទួន រស្មី
បទពិសោធន៍វិជ្ជាជីវៈ
កញ្ញា រស្មី ទទួលបានបទពិសោធន៍ជំនាញវិជ្ជាជីវៈផ្នែកក្រុមហ៊ុន និងពាណិជ្ជកម្មចាប់តាំងពីឆ្នាំបរិញ្ញាបត្ររបស់កញ្ញា ក្នុងនាមជាអ្នកហាត់ការ នៅសមាគមច្បាប់ និងការិយាល័យមេធាវី។ មុនពេលចូលរួមជាមួយការិយាល័យមេធាវី សិទ្ធិស័ក្តិ កញ្ញាបានបម្រើការនៅការិយាល័យមេធាវីឈានមុខមួយនៅកម្ពុជា និងអង្គការអន្តរជាតិមិនទទួលបានប្រាក់ចំណេញ ដែលមានវត្តមាននៅបណ្ដាប្រទេសជាង ៧០ នៅក្នុងតួនាទីជាលេខាធិការជាតិនៅក្នុងប្រទេសកម្ពុជា។
នៅការិយាល័យមេធាវី សិទ្ធិស័ក្តិ កញ្ញា រស្មី មានជំនាញផ្នែកពលកម្ម និងការងារ ដោយផ្ដោតលើការពិនិត្យអនុលោមភាពតាមច្បាប់ ទៅដល់គោលនយោបាយធនធានមនុស្ស និងនីតិវិធី។ កញ្ញាក៏មានជំនាញក្នុងការតាក់តែងកិច្ចសន្យាពាណិជ្ជកម្ម រួមមានកិច្ចសន្យាការលក់ទិញ កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន និងកិច្ចព្រមព្រៀងផ្សេងៗទៀត។ ជំនាញបន្ថែមនៃការងាររបស់កញ្ញាគឺជា អ្នកប្រឹក្សាលើភាពស្របច្បាប់នៃក្រុមហ៊ុន និងបញ្ហាក្រុមហ៊ុននានា។
ជាមួយនឹងឥរិយាបថក្នុងការផ្តល់យោបល់ដែលត្រូវតាមតម្រូវការរបស់អតិថិជនជាតិ និងអន្តរជាតិ និងជំនាញទំនាក់ទំនងជាដៃគូរដើម្បីបង្កើតការព្រមព្រៀងផ្សេងៗរួមមានការអនុវត្តន៍ប្រកបដោយភាពជោគជ័យនៅលើការវិនិយោគ និងបន្តសេវាកម្មនានាដល់អតិថិជន។
កញ្ញានិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។
កម្រិតវប្បធម៌
- បរិញ្ញាបត្រនីតិសាស្រ្តជាភាសាអង់គ្លេស សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
- បរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានភាសាបរទេស។
